ភាគទី :24 កូនខ្លាតូច!

3.4K 323 15
                                    

+skipTK

   ងាកមកមើលថេយ៏ហ្គុកវិញទម្រាំតែមកដល់បន្ទប់ត្រចៀកជុងហ្គុកសឹងតែដាច់ចេញពីគ្នាទៅហើយ អត់មានចេះអាណិតប្ដីអីសោះមូលនោះមូលបើវាដាច់ទៅគិតអាមិច??

ថេយ៏...>>ជុងហ្គុកមកដល់បន្ទប់ថេយ៏ក៏ប្រលែងដៃចេញពីត្រចៀកឈរព័ទ្ធដៃចូលគ្នាសម្លក់រាងក្រាស់ចង់ជ្រុះគ្រាប់ភ្នែក !!ជុងហ្គុកហៅថេយ៏តិចៗចង់លួងគេមិនបានតាំងចិត្តឲ្យស្រីម្នាក់នោះប៉ះទេគ្រាន់តែ..?

ស្ងាត់មាត់...>>គ្រាន់តែជុងហ្គុកហៅបន្តិចថេយ៏ក៏ញ៉ែតមកវិញធ្វើឲ្យនាយស្ងាត់មួយរំពេចសម្លឹងមុខថេយ៏ពេបមាត់តិចៗ គេសូមខ្លាចថេយ៏ហើយយាយមែន!!ញ៉េញជាងខ្លាទៀត!!

សប្បាយចិត្តណាស់មែនទេ?? ពេលបានស្រីលូកលាន់បែបនឹង?? ពេលនាងនោះប៉ះមិចមិនប៉ាកាច់យកដៃវាចេញទៅ? យ៉ាងមិចបានមួយគ្រប់ចង់បាន10មែនទេ?? តាំងខ្លួនជាអ្នកស្មោះស្នេហ៍តែពេលមានប្រពន្ធរួចស្រីលូកបន្តិចនឹងឲ្យស្ងៀម! ចង់បានមីបបូរមាត់ក្រហមនឹងណាស់តើមែនទេ?? បើខ្លាំងទៅយកមីសំពត់ឆែបនឹងទៅ វានៅពេទ្យហ៌!! >>ថេយ៏ពេលឃើញជុងហ្គុកស្ងាត់តាមភ្លាមក៏ចាប់ផ្ដើមទេសនាដូចម្ដាយថាឲ្យកូន ថេយ៏រ៉េបយករ៉េបយកមិនដកដង្ហើម ឯជុងហ្គុកអង្គុយស្ដាប់ធ្វើភ្នែកម៉ក់ៗ(សាកស្រម៉ៃមើល)

តែបង...>>ជុងហ្គុករកតែប្រកែកហើយតែក៏ត្រូវថេយ៏ញ៉េញមកម្ដងទៀត!!

ប្រាប់ថាឲ្យស្ងាត់!! >>ថេយ៏គ្រាន់តែជុងហ្គុករកនិយាយភ្លាមក៏ស្រែកចាចាចង់បែកភូមិគ្រឹះ ជុងហ្គុកក៏ស្ងាត់ទៀតអង្គុយចាំស្ដាប់ម៉ែប្រពន្ធរ៉េបត!!

បើដឹងបែបនេះណាមិនហៅមីមាត់ក្រហមនឹងមកទេ!! មានប្ដីនឹងគេដែរតែប្ដីចរឹកព្រាន! មានប្ដីបែបនឹងដដែរសុខចិត្តមិនមានវិញល្អជាង !!ឃើញស្រីមិនបានហេ៎គប់ទៅរកណាស់! យ៉ាងមិចឃ្លានពួកមីអស់នឹងណាស់តើមែនទេ?? បើឃ្លានពួកមីនឹងមកព្រមមួយប៉ាម៉ាក់ការជាមួយអាញ់ធ្វើអី មិនការជាមួយពួកមីអស់នោះទៅ!! មនុស្សប្រុសគ្មានអ្នកណាស្មោះទេក៏ដូចអាទន្សាយសាច់ដុំនឹងចឹង ល្មោភកាម នៅនឹងមុខប្រពន្ធក៏វាឲ្យស្រីលូកលាន់បានដែរ!! គិតទៅអ្នកណាមិនខឹង ប្ដីពេលដែរស្រីលូកទាំងមូលឈរស្ងៀមឲ្យលូកតាមសេរី!! មានដែរយល់អារម្មណ៏ប្រពន្ធខ្លះទេ ?? ពេលឃើញប្ដីឈរជិតស្រីលូកលាន់គ្នានឹង!! យ៉ាងមិចគិតថាប្រពន្ធជាតុក្តតាមែនទេ?? បែបនេះសមតែកាត់អាក្រោមចោលកុំឲ្យមានស្រីបាន!! លើលោកនេះប្រហែលជាមានតែប្ដីខ្ញុំទេដែរអាក្រក់!!មាត់អាក្រក់ហើយ ចិត្តអាក្រក់ទៀត ព្រាននារី សុទ្ធតែថាខ្លាចស្រីមិនចូលចិត្តនៅជិតស្រី តែឃើញស្រីមិនបានស្រីលុកក៏បណ្ដោយ !!ណែ៎!! មិចក៏ស្ងាត់!!យ៉ាងមិច និយាយត្រូវមែនទេ?? ថាហើយថាអាប្រុសបែបនឹងសមតែកាត់ចោលទេទើបបាន ចរឹកព្រៃ រកតែស្រីមាត់ក្រហម ដោះធំ-_- ស្លៀកលិចលើចំហរក្រោម ចេះច្រើនក្បាច់(sex*) ពូកែទាក់ទាញ លាបម្សៅក្រាស់ៗចង់មួយទឹក!!ហឹស..ហេតុអីក៏បង្កើតមនុស្សប្រុសមកធ្វើអីបើវាសាវ៉ាចឹង!! ស្ងាត់ម្លេះ !! >>ថេយ៏ងាកបែរទៅជញ្ជាំងរ៉េបយករ៉េបយកមិនដកមាត់គេមិនវៃប្ដីទៀតទេខ្លាចខូចសាច់តែបើនិយាយមិនស្ដាប់ក៏វៃដដែរ រវល់តែរ៉េបថេយ៏ក៏ដឹងថាដូចជាស្ងាត់ ទើបងាកមកមើលនាយក្រាស់វិញតែអ្វីដែរឃើញគឺជុងហ្គុកគេងលក់បាត់ហើយនេះស្ដាប់គេឡើងគេងរឺ!!

🔥ម៉ាហ្វៀតូចឆ្នាស់ ប៉ះ ម៉ាហ្វៀឆ្នើម❤️‍🔥Where stories live. Discover now