ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី:ភាគទី១៣

Start from the beginning
                                        

«កន្លែងណាដែលថាមិនសម?»ក្រែងជាហាងលក់
សៀវភៅមិនអ៊ីចឹង ហេតុអ្វីហ៊ានពោលពាក្យថាមិន
សម? តាមដែលដឹងហាងនេះជាហាងរកសីុសុចរិត
មិនមែនជាបនល្បែង បនស្រីស្រាទេ តើវាមិនសម
ត្រង់ណាទើបនាយករដ្ឋមន្ត្រីដូចជាគេមិនអាចមក
បាន?




«ហើុយ!ហត់ណាស់ គ្មានកម្លាំងឈ្លោះជាមួយលោក
រដ្ឋមន្ត្រីទៀតទេ សុំទៅគេងមុនហើយ ចូលមកតាម
ប្រហោងណាក៏ទៅវិញតាមប្រហោងនោះទៅ សូម
អញ្ជើញតាមសប្បាយ»ថារួច នាយតូច ក៏ដើរចូល
ក្នុងបន្ទប់គេងបាត់ ទុកឲ្យលោករដ្ឋមន្ត្រីឈរធ្វើមុខមាំ
តែម្នាក់ឯង មិនគួរសោះ មុខមាត់សង្ហាប៉ុននេះដែរ បែរជាត្រូវក្មេងទុកចោល។

«ចំមែន!ក្មេងម្នាក់នេះ»ដេញឲ្យទៅវិមានវិញមធ្យម
ងំដេញឲ្យទៅតាមប្រហោងទៀត ធ្វើមើលតែគេជា
សត្វពស់ដែលលូនមកសីុពងមាន់ក្នុងសំបុកយ៉ាង
អ៊ីចឹង យូរៗទៅ ប្រៀបធៀបរដ្ឋមន្ត្រីជាមួយនឹងសត្វ
ល្មូន។

បន្ទាប់ពីឈរក្ដៅក្រហាយតែម្នាក់ឯងមួយស្របក់
ស្រាប់តែខួរក្បាលរំលេចរឿងសប្បាយៗចេញមក
ហុចផលឲ្យបបូរមាត់សិចសីុមានមន្តស្នេហ៍ញោច
ស្នាមញញឹមស្រស់ចេញមកយ៉ាងសង្ហា ហើយក៏
បោះជំហានយឺតៗ ដើរលបៗចូលក្នុងបន្ទប់កូនប្រុស
លោកគីម។









រាងកាយតូចស្ដើងគេងលើកម្រាលពូកពណ៌សដែល
លាតពីលើគ្រែទំហំតូចល្មមសាកសមនឹងដងខ្លួន
តូចស្រលូនស្រឡៅពីកំណើត។ ខ្យល់បក់វូៗ គួច
វាំងននឲ្យបើុងរេរាំតាមកម្លាំងនៃខ្យល់ ជាហេតុធ្វើឲ្យ
ព្រះច័ន្ដដែលបញ្ចេញរស្មីភ្លីថ្លានាពេលរាត្រីយប់ពេញ
បូរមី ក៏ជះពន្លឺចូលមកតាមប្រឡោះបង្អួត បង្ហាញ
ឲ្យឃើញក្មេងប្រុសតូចច្រឡឹងគេងបម្រះទៅឆ្វេង
ម្ដង ស្ដាំម្ដង ពេលខ្លះក៏គេងផ្ដាប់មុខ ផុតពីផ្កាប់មុខ
ក៏ផ្ងារ នេះបញ្ជាក់យ៉ាងច្បាស់ថាម្ចាស់រាងកាយ
ប្រាកដជាគេងមិនលក់ដោយសារតែមានរឿងអ្វី
មួយកង្វល់នៅក្នុងចិត្ត។

«គេទៅបាត់ហើយឫនៅ?»សំឡេងស្រាលស្រទន់
បន្លឺឡើងតិចៗសួរសំណួរមកកាន់ខ្លួនឯង ទាំង
ដឹងច្បាស់ថាគ្មានចម្លើយ តែក៏ចេះតែសួរ ព្រោះមិន
ដឹងថាគួរសួរអ្នកណាក្រៅពីខ្លួនឯង។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now