ភ្លឹប~~~
សម្លេងភ្លើងក៏បានរលត់បាត់ក្នុងភូមិគ្រិះពេលនេះបានសភាពងងឹតឈឹងរកមើលអ្វីមិនឃើញJimin និងTaehyungក៏ប្រញាប់ទៅលើកកូនមកយកអោបដើម្បីកុំអោយគេខ្លាចនោះអី
"Awwហេតុអ្វីក៏នៅសុខៗដាច់ភ្លើងបែបនេះ?"អ្នកគ្រប់គ្នានៅអង្គុយទីនោះក៏ចាប់ផ្តើមច្រឡាចលពេញហ្នឹងព្រោះតែអង្គុយញុាំអីសុខៗក៏ដាច់ភ្លើងទៅបាត់ទាំងដែលរាល់ដងមិនដែលដាច់ផងហ្នឹង
តែក៏ភ្លឺឡើងមកវិញដោយមានពន្លឺភ្លើងទៀនបក់ចុះឡើងៗដើរសម្តៅមករកពួកគេ
"Jung...នេះបងធ្វើអីហ្នឹង?"Taehyungក៏សួរនាយពេលឃើញអ្នកបម្រើកាន់Cakeយកមកអោយនាយហើយភ្លើងតូចៗដែលរៀបជាអក្សរ Happy Anniversaryក៏ចាប់ផ្តើមលោតឡើងមក ទីបីជានាយមិនបានរៀបចំអ្វីធំដំតែប៉ុណ្ណឹងគេក៏មានក្តីសុខខ្លាំងណាស់ទៅហើយ
"Happy Anniversaryណាអូនសម្លាញ់"Jungkookកាន់Cakeយកមកក្បែររាងតូចដោយមិនភ្លេចនិយាយអបអរជាមួយឡើយហើយកាន់តែមិនភ្លេចនោះគឺជាស្នាមថើបរបស់គេហ្នឹងឯង
"ផ្លុំជាមួយគ្នាណា"Taehyungញញឹមយ៉ាងស្រស់ដាក់នាយហើយក៏លើកពរកូនប្រុសអោយមកត្រឹមពួកគេក៏នាំគ្នាផ្លុំទៀនជុំគ្នា ស្រមៃមើលក៏មានក្តីសុខណាស់ទៅហើយដែលមានជួបជុំគ្រួសារសប្បាយរីករាយហើយឆ្លៀតមានSupriseទៀត
"Taeបងដឹងថារយះពេលបីឆ្នាំមកដែលអូនបានរស់នៅជាមួយបងអូនពិតជាលំបាកខ្លាំងណាស់អូនស៊ូទ្រាំគ្រប់យ៉ាងព្រោះតែគ្រួសារ លាក់បាំងទុក្ខលំបាកមិនអោយបងដឹងមិនអោយគ្រួសារដឹងអូនសុខចិត្តគេងយំគេងពិបាកចិត្តម្នាក់ឯងមិនប្រាប់អ្នកណាបងសុំទោសដែលបងធ្វើតួនាទីជាស្វាមីមិនល្អសម្រាប់ បងសុំទោសណាដែលកន្លងមកបងតែងតែស្អប់អូនមិនយកចិត្តទុកដាក់ជាមួយអូនតែងតែទុកអូនចោលអោយពិបាកចិត្តម្នាក់ឯងតែទោះបីជាបងស្អប់អូនយ៉ាងណាក៏អូននៅតែតាមយកចិត្តបងទាល់តែបានបងអរគុណអូនណាស់ដែលហ៊ានដើរចូលមកក្នុងជីវិតបងបងក៏អរគុណអូនដូចគ្នាដែលហ៊ានលះបង់សម្រស់រូបរាងរបស់អូនមកពពោះក្មេងតូចម្នាក់នេះមកអោយរស់នៅជុំជាមួយពួកយើងពីពេលនេះទៅបងសន្យាថាបងនឹងធ្វើជាស្វាមីល្អធ្វើជាលោកប៉ាដ៏ល្អមិនអោយគ្រប់គ្នាពិបាកចិត្តទៀតទេ បងស្រឡាញ់អូនKim Taehyung"Jungkookនិយាយរៀបរាប់រឿងក្នុងចិត្តទៅប្រាប់ដល់ប្រពន្ធប្រាប់ដល់គ្រប់គ្នាអោយបានដឹងថាជីវិតគូររស់នៅជាមួយគ្នាបានវាមិនស្រួលដូចដែលគិតដូចដែលចិត្តថាចង់បានឡើយទាល់តែច្បាស់លាស់ទើបអាចរស់នៅជាមួយគ្នាបានយូរ ទោះបីជាពួកគេរៀបការទាំងមិនបានស្រឡាញ់គ្នាក៏ដោយតែពួកគេក៏បានព្យាយាមយល់ពីគ្នារៀនរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ
YOU ARE READING
- ពង្វក់ស្នេហ៍ស្វាមី -
Romanceការៀបការដែលកើតឡើងចេញពីការរៀបចំរបស់ចាស់ទុំ តើថ្ងៃមុខទៅពួកគេនឹងរស់នៅជាមួយគ្នាបានដូចម្តេច? Jeon Jungkook Top × Kim Taehyung Btt Min Yoongi × Park Jimin 20.04.2021-25.08.2021
EP69:សេចក្តីសុខ (The End)
Start from the beginning
