" ខ្ញុំ.... " ឈឹងឈឹងក៏ចាប់ផ្តើមរកនឹកថា តើយប់មិញពួកគេបានធ្វើអ្វីខ្លះ? មួយសន្ទុះក្រោយមកទើបគេនឹកឃើញរឿងកាលពីយប់មិញទាំងអស់ បន្ទាប់មកមុខរបស់គេក៏ឡើងក្រហមភ្លាមៗព្រោះតែរឿងកាលពីយប់មិញ ។
" យ៉ាងមិច ? រកនឹកឃើញហើយមែនទេ ? " ជេកស៊ុននៅពេលដែលឃើញមុខឈឹងឈឹងក្រហមបែបនេះគេក៏ដឹងភ្លាម ព្រោះកាលពីយប់មិញឈឹងឈឹងគេជាអ្នកចាប់ផ្តើមហើយសុំអង្វរគេដោយខ្លួនឯង ។
" មកពីលោកហ្នឹងហើយ !! បើលោកមិនលេងអាល្បែងឆ្កួតឡប់នោះទេ ក៏គ្មានរឿងនឹងកើតឡើងដែល...!! " ឈឹងឈឹងនិយាយឡើងទាំងខ្មាសអៀនទាំងខឹងផងលាយឡំជាមួយគ្នា គេបម្រុងនិងងើបទៅវាយជេកស៊ុនទៅហើយប៉ុន្តែតំបន់ហាមខាតរបស់គេឈឺយ៉ាងខ្លាំងទើបមិនអាចងើបទៅណារួច ។
" មកពីខ្ញុំ ?! ឬមួយថ្នាំនោះជា.... ហ្ហើយចប់ហើយមិនដឹងអ្នកណាខ្លះបានផឹកវាទេយប់មិញ !! " ជេកស៊ុនស្រាប់តែនឹកឃើញថាខ្លួនបានដាក់ថ្នាំច្រលំទើបធ្វើអោយគេរៀងភ្ញាក់ផ្អើលបន្តិច ប៉ុន្តែវាមិនមែនជាបញ្ហានោះទេ ។
" អេ៎...! លោកចង់ធ្វើអី? "
" បីឯងទៅងូតទឹក ! យ៉ាងមិចចង់នៅទាំងបែបនេះមែនទេ? " ជេកស៊ុននិយាយរួចក៏បីឈឹងឈឹងចូលទៅក្នុងបន្ទប់ទឹកបាត់ទៅ ចំណែកឈឹងឈឹងវិញមិនអាចធ្វើអ្វីបានក្រៅពីសង្ងំនៅក្នុងទ្រូងជេកស៊ុនប៉ុណ្ណោះ ។
............
[ម្ខាងទៀត]
ដឹប....!! អួយ....!!
អុីប៉ បានធ្លាក់ពីលើគ្រែព្រោះតែកម្លាំងជើងរបស់ស៊ាវចាន់បានធាក់ទៅលើគេ អុីប៉ក្រោកឡើងទាំងឈឺចុកចាប់ព្រោះខ្លួនត្រូវបានធ្លាក់ពីលើគ្រែទាំងមានរំភួយចប់ចង្កេះ ។
" ឯងធាក់យើងធ្វើអី ?! "
" នៅមកសួរទៀត ! ហឹក.. " ស៊ាវចាន់ ស្រាប់តែរលីងរលោងទឹកភ្នែកឡើងមក ព្រោះតែអុីប៉មិញគេស្រែកសួរចាន់ខ្លាំងពេកធ្វើអោយគេរកលចង់គលយំតែម្តង ។
" យើង...យើងសុំទោស... " អុីប៉ដឹងថាខ្លួនរៀងសម្តីធ្ងន់ដាក់ស៊ាវចាន់ទើបគេចូលខ្លួនទៅអោបលួងស៊ាវចាន់ ។
" ហឹកហឹក !! មិចក៏លោកធ្វើបែបនេះ? "
" អីគេទៀតហើយ? " អុីប៉ទាញស៊ាវចាន់ចេញពីការអោបរួចសួរទៅកាន់ស៊ាវចាន់ទាំងទឹកមុខងឿងឆ្ងល់ ព្រោះថាយប់មិញគេមិនមែនជាអ្នកចាប់ផ្តើមមុននោះទេ ។
YOU ARE READING
រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥
Horror« ស្រឡាញ់ឬមិនស្រឡាញ់ក៏មិនឆាប់និយាយទៅ នៅមាត់រឹងដល់ពេលណាទៀត ? » « ឬចាំដល់អ្វីៗហួសពេលទើបសារភាព ?! » ភាគទី11 អាចអូសទៅមើលខាងក្រោមភាគ30បាន
រឿង:🔥ម៉ាហ្វៀចិត្តរឹង🔥Ep21
Start from the beginning
