ភាគទី :17 កូនប្រសារលេខ1!

3.7K 370 18
                                    

+skip

ថេយ៏ដើរចូលភូមិគ្រឹះទាំងទឹកមុខមាំមិនប្ដូរ!!អ្នកបម្រើពេលឃើញថេយ៏ក៏អោនគោរពគ្រប់គ្នាព្រោះសុទ្ធតែស្គាល់ថាថេយ៏ជាអ្នកណា!! ចូលមកដល់ខាងក្នុងក៏បានឃើញលោកចននឹងប្រពន្ធអង្គុយលើសាឡុង!!

aww!!ថេយ៏មកធ្វើអីទាំងយប់នឹងកូន?? >>អ្នកស្រីចនក៏ក្រឡែកទៅប៉ះនឹងថេយ៏ដែរឈរធ្វើមុខមាំ គាត់ក៏សួរទាំងសម្លេងផ្អែមមិនដូចនិយាយជាមួយកូនប្រុសបង្កើតទេ!!

ក៏មកសម្លាប់ចោរ >>ថេយ៏តបទៅវិញទាំងអោនក្បាលគោរពបន្តិចណាមួយក៏ជាអនាគតម៉ាក់ក្មេកដែរ គេតបទៅវិញទាំងសម្លឹងទៅខាងលើ!!

aww!!មានចោរមែនទេ??ហើយអ្នកយាមមិចក៏មើលការខុសត្រូវបែបនេះ ជុងហ្គុកនៅខាងលើ មិនកើតទេទៅជួយកូន >>អ្នកស្រីចនពេលលឺថេយ៏ប្រាប់ហើយសម្លឹងខាងលើគាត់ក៏កាត់ន័យផ្សេងទៀតមុននឹងស្រែកឆោឡោ ធ្វើឲ្យថេយ៏ក្រពុលមុខជាខ្លាំង!!

ម៉ាក់...ម៉ាក់ឈប់សិន >>ថេយ៏ហៅអ្នកស្រីចនឲ្យគាត់ឈប់សិនបើមិនចឹងទេគេប្រហែលជាខ្យល់គរមុននឹងទៅកម្ចាត់ចោរហើយ!!

ស្ងប់យ៉ាងមិចកើត !!ជុងហ្គុកនៅខាងលើ ពួកឯងទៅជួយកូនយើងទៅ >>អ្នកស្រីចនមិនបានខ្វល់ព្រោះគាត់បារម្ភពីកូនគាត់ពេលលឺថាចោរ នេះគាត់កំពុងតែគិតថាមានចោរនៅខាងលើរឺ??ចោរលួចចូលមកសម្លាប់កូនគាត់រឺ??

ប្រាប់ថាឲ្យឈប់សិន >>ថេយ៏និយាយម្ដងមិនមានអ្នកណាស្ដាប់គេក៏ស្រែកចាចសឹងតែរង្គើភូមិគ្រឹះ គ្រប់គ្នាក៏ស្ងាត់លែងមានអ្នកមាត់ទៀត អ្នកណាមិនភ័យបើមកស្រែកចាចចឹងអីចង់គាំងបេះដូង!!

ចាំខ្ញុំអ្នកទៅជួយគេ !! បន្ទប់គេនៅឯណា ?? >>ថេយ៏ពេលឃើញគ្រប់គ្នាស្ងាត់ហើយគេក៏ញញឹមចុងមាត់បន្តិចមុននឹងសួររកបន្ទប់ជុងហ្គុកវិញព្រោះគេមិនដែរមកទីនេះទេចឹងហើយទើបមិនស្គាល់!!

ឡើងទៅហើយបត់ឆ្វេងដល់ហើយ >>លោកចនពេលដែរថេយ៏ស្រែកចាចគាត់ក៏រត់ទៅពួនពីក្រោយខ្នងអ្នកស្រីចនព្រោះខ្លាចសម្លេងស្រែករបស់ថេយ៏ ដល់ត្រឹមនេះគាត់ក៏ចេញមកតបជាមួយថេយ៏វិញ(ឪក្មេកខ្លាចកូនប្រសារ༎ຶ‿༎ຶ)

🔥ម៉ាហ្វៀតូចឆ្នាស់ ប៉ះ ម៉ាហ្វៀឆ្នើម❤️‍🔥Where stories live. Discover now