<<អត់ទេ ទៅណាទៅចុះហើយមកវិញឲ្យគ្រប់ផង>>
Jungkook និយាយទាំងមិនដកភ្នែកចេញពីទូរស័ព្ទ
<<ចង់ដាក់ទំនាយហេស៎>>ដឹងហើយថាពួកគេម្នាក់ៗមិនដែលមានអ្នកណានិយាយភាសាពិរោះទៅកាន់គ្នាឡើយ តែសួរថាពួកគេខឹងគ្នាអត់?ចម្លើយនោះគឺអត់នោះទេមិត្តភក្តិតែសម្ដីអាក្រក់តែចិត្តវិញគឺល្អណាស់ ស្រឡាញ់គ្នាណាស់មានអ្វីតែងតែចែករំលែកទាំងពេលសប្បាយនិងពេលកើតទុក្ខពួកគេតែងតែនៅក្បែរគ្នាជានិច្ច( Real friend🙂)
<<មិនបានដាក់ទំនាយទេ គ្រាន់តែផ្ដាំផ្ញើបង្ការទុកនឹងហើយ>>Jungkook
<<និយាយជាមួយឯងយើងឈឺក្បាលណាស់ តោះទៅយើង Yoongi Jungwoon ហើយឯងមិនទៅមែនហី?>>ក្រោយពីបបួលគ្នាហើយក៏ងាកមកសួរ
កម្លោះ Jungkook វិញ
<<ទៅៗ ថាមិនទៅគឺមិនទៅហើយ>>Jungkook
និយាយថែមទាំងបក់ដៃដូចដេញឲ្យពួកគេឆាប់ចេញទៅណាស់ចឹង
<<អឺ!មិនបាច់ដេញទេទៅហើយ កុំស្ដាយក្រោយឲ្យសោះណា>>និយាយរួចពួកគេទាំងបីនាក់ក៏ដើរចេញទៅបាត់។ ចំណែកនាយសង្ហា Jungkook
ក្រោយពីពួកគេចេញទៅបាត់នាយក៏ដើរចេញពីថ្នាក់
រៀនសំដៅទៅអគារ B(ទៅធ្វើអីវី🌚)។
ក្រឡេកមកមើលនាយតូច Taehyung ពេលកំពុងតែអង្គុយរៀនសុខៗស្រាប់តែចង់ទៅបន្ទប់ទឹក ក៏សុំអនុញ្ញាតពីគ្រូដើម្បីទៅធ្វើធុរ:របស់ខ្លួន។ ប៉ុន្តែគេទៅតែម្នាក់ឯងប៉ុណ្ណោះព្រោះមិនចង់រំខានមិត្តខ្លួនដែលកំពុងតែរៀនឡើយ។
ដោយសារតែបន្ទប់ទឹកនៅដាច់ដោយឡែកពីអគារសិក្សាទើប Taehyung ត្រូវដើរទៅកាន់ទីនោះសំណាងហើយដែលថ្នាក់គេនៅជាប់ផ្ទាល់ដីមិនដូច្នេាះទេនឹងត្រូវពិបាកមិនខាន។ នៅតាមផ្លូវទៅកាន់បន្ទប់ទឹកកម្លោះតូច Taehyung ក៏បានជួបជាមួយ
នឹងមនុស្សដែលមិនគួរឲ្យជួបសោះ ឃើញហើយគេក៏ព្យាយាមគេចមុខមិនចង់ជួបម្ដងណាឡើយ(តិចជំពប់លើហា៎😌)
<<ឈប់សិន>>ដោយឃើញគេប្រុងនឹងដើរចេញ នាយក៏រហ័សចាប់ដៃនាយតូចជាប់មិនឲ្យដើរទៅមុខទៀតបាន
ភាគទី6:ចេះស្ដាប់បង្គាប់ចឹងទៅគួរឱ្យស្រឡាញ់ខ្លះ
Start from the beginning
