ភាគទី3:អារម្មណ៍ចម្លែក

Start from the beginning
                                        

<< Jung កូន~ ថ្ងៃនេះមកផ្ទះវិញលឿនម្លេះ? អត់ទៅណាទៀតទេមែនទេ?>> Mrs.Jeon ដើរមកអង្គុយជិតកូនប្រុស

<<ម៉ាក់~>> Jungkook ងាកទៅរកម្ដាយខ្លួនហើយលូកដៃទៅឧបគាត់ប្រៀបដូចកូនក្មេងម្នាក់ដែលរងចាំការលួងលោមពីម្ដាយ

<<អាវ!!ហេតុអីមកទាំងសភាពបែបនេះហាស៎??>>
Mrs.jeon និយាយទាំងភ្ញាក់ផ្អើលក្រោយឃើញសភាពកូនប្រុសមកវិញទាំងរញ៉េរញ៉ៃហាក់ដូចជាមកពីវាយគ្នាយ៉ាងចឹង

<<កុំប្រាប់ណាថាមកពីវាយគ្នាជាមួយអ្នកណាទៀត>> Mrs.jeon និយាយទាំងសម្លក់នាយបន្តិច

<<គឺគេមករករឿងកូនមុនទេម៉ាក់>>

<<ថ្ងៃចូលរៀនដំបូងក៏មានរឿងបែបនេះទៅហើយ បានហើយណាកូនទៅងូតទឹកផ្លាស់សំលៀកបំពាក់ចេញសិនទៅ អាលនឹងមកញ៉ាំបាយ>>គាត់និយាយទាំងហួសចិត្តជាមួយនឹងកូនប្រុសកំពូលខូចរបស់គាត់ហើយបែរមកប្រាប់ឲ្យទៅងូតទឹកដើម្បីមកញ៉ាំបាយ។

@ វីឡាត្រកូល Kim

នៅក្នុងវីឡាដ៏ធំស្កឹមស្កៃមានអ្នកបម្រើឈរតម្រង់ជួរហែរហមចាំទទួលចៅហ្វាយតូចមកពីសាលាវិញ ខណៈនោះឡានក៏បានបើកចូលទៅចំណតយ៉ាងមានរបៀបហើយអ្នកបើកឡានក៏ប្រញាប់ប្រញាល់ចុះមកបើកទ្វារឲ្យចៅហ្វាយតូចរបស់ខ្លួន។ Taehyung ដើរចុះពីលើឡានទាំងមុខមិនស្រស់ ខណៈនោះ Mrs.Kim ចេញពីផ្ទះបាយក្រឡេកឃើញកូនប្រុសបណ្ដូលចិត្តមកក៏ប្រញាប់ដើរមករក។

<<Tae មកវិញហើយអីកូន? អាវ!!ហេតុអីបានជាមកទាំងសភាពបែបនេះហាស៎ តិចទៅមានរឿងនឹងអ្នកណាទៀតទៅ?>>Mrs.kim លាន់មាត់ក្រោយឃើញកូនមកវិញទាំងគ្មានរបៀបរៀបរយ

<<គឺមានរឿងនៅសាលាតិចតួចទេម៉ាក់ តែឥឡូវកូនឃ្លានហើយម្ហូបរួចហើយមែនទេម៉ាក់?>> ដោយខ្លាចគាត់សួរដេញដោលច្រើនទៀតទើបនាយតូចបង្វែរទៅរកអាហារវិញ ព្រោះខ្លាចគាត់បន្ទោសឲ្យខ្លួន

<<ហ៊ឺយ~~កូននេះយ៉ាប់មែនទែនហើយ បានហើយទៅងូតទឹកប្ដូរសម្លៀកបំពាក់ចេញទៅសឹមមកញ៉ាំបាយវិញ>>គាត់និយាយទាំងគ្រវីក្បាលហួសចិត្តនឹងចរិតគ្មានពីរលើលោករបស់កូនគាត់

♥️🔥ប្រជែងស្នេហ៍🔥♥️Where stories live. Discover now