"Mommyចុះមករត់លេងជាមួយគ្នាមកបើមិនអញ្ចឹងអូនខឹងហើយ"Jungwooព័ទ្ធដៃអោបទ្រូងហើយខំពេបមាត់ធ្វើកាយវិការដូចជាខឹងណាស់បំណងចង់អោយរាងតូចទៅលេងជាមួយតែប៉ុណ្ណោះ
"កូននេះ"Taehyungដោយឃើញកូនប្រុសបែបនេះក៏ក្រវីក្បាលហើយដើរចុះទៅលេងជាមួយគេនៅខាងក្រោម
"កូនTaeចង់ទៅណា?"Ms Jeonឃើញកូនប្រសារសំណព្វតែមួយគត់របស់គាត់ដើរចុះមកហើយបំណងចង់ចេញក្រៅមិនដូចរួចរាល់ក្រោកមកដឹងតែចូលផ្ទះបាយហើយតែនេះចុះមកទាំងខោអាវគេងយប់នៅឡើយ
"ខ្ញុំទៅខាងមុខនេះដោយសារJungwooគេទាមទារអោយខ្ញុំទៅលេងជាមួយនឹងណាអ្នកម៉ាក់"Taehyungក៏ញញឹមឆ្លើយជាមួយគាត់តាមទម្លាប់របស់គេ
"ទៅចុះអញ្ចឹង ចាំថ្ងៃនេះម៉ាក់ជាអ្នកជួយម៉ែដោះរៀបចំទៅចុះ"Ms Jeonក៏អនុញ្ញាតអោយរាងតូចទៅដោយគាត់សុខចិត្តទៅជួយម៉ែដោះវិញ គ្រាន់តែម្ហូបអាហារប៉ុណ្ណឹងម៉ែដោះនិងអ្នកបម្រើផ្សេងទៀតអាចរៀបចំបានហើយប៉ុន្តែបើTaehyungមិនចូលជួយគឺគាត់ជាអ្នកជួយធ្វើ
"បាទ អ្នកម៉ាក់"Taehyungញញឹមដើរចេញទៅរកកូនប្រុសដែលកំពុងតែអង្គុយបូញមាត់ចាំផ្លូវខ្លួនចុះមក
"Mommyពួកយើងហាត់ប្រាណជាមួយគ្នាទៅ Daddyប្រាប់ថាការហាត់ប្រាណវានឹងធ្វើអោយរាងកាយយើងរឹងមាំហើយសុខភាពល្អទៀត ពិតមែនទេDaddy?"Jungwooឃើញរាងតូចដើរចេញមកភ្លាមក៏រត់ទៅចាប់ដៃរាងតូចមកក្បែរលោកប៉ាខ្លួនហើយក៏និយាយរៀបរាប់ប្រាប់ដោយមិនភ្លេចសួរបញ្ជាក់លោកប៉ាគេផងដែរព្រោះខ្លាចថាគេចេះតែនិយាយ
"ពិតមែនហើយកូនសម្លាញ់"Jungkookក៏ងក់ក្បាលស្របតាមព្រោះនេះជាអ្វីដែលគេប្រាប់កូនពិតមែន
"ក៏បានដែរ តោះទៅ"Taehyungក៏យល់ព្រមរត់ហាត់ប្រាណជាមួយពួកគេ មិនដឹងជាទៅនិយាយគ្នាតាំងពីពេលណាទេបានជាងើបតាំងពីព្រលឹមមកហាត់ប្រាណជាមួយគ្នាបែបនេះ
"Mommyដឹងទេថាសាច់ដុំDaddyធំៗណាស់?"Jungwooដែលរត់នៅកណ្តាលពួកគេហើយក៏ឆ្លៀតនិយាយសួរទៅរាងតូចទៀតផងព្រោះមុននេះគេឃើញលោកប៉ាគេលើកដុំដែកហើយចេញសាច់ដុំមកទើបគេមកនិយាយសួររាងតូចបែបនេះ
"រឿងអីថាMommyកូនមិនដឹងនោះ Mommyកូនដឹងគ្រប់សព្វកន្លែងទាំងអស់នៃរាងកាយរបស់Daddy បើមិនជឿកូនសាកសួរមើលទៅថាMommyដែលស្ទាបទេ?"Jungkookក៏កាត់សម្តីរាងតូចដែលបម្រុងឆ្លើយថាមិនដែលដឹងនោះព្រោះមិនចង់អោយកូនសួរដេញដោលតែនេះនាយទៅនិយាយឆ្កួតឡប់ស្អីទៅប្រាប់កូនទៀតហើយ
"Jungkookបងចង់ស្លាប់មែនទេ?"Taehyungឈប់រត់ហើយក៏សម្លឹងទៅរាងក្រាស់ដូចជាវិញ្ញាណខ្លាចូលសន្ធិតអញ្ចឹង កូនសួរមួយម៉ាត់សោះឪវិញឆ្លើយអោយហូហែរតែបើថារឿងល្អទៅវាមិនអីទេតែនេះស្មានតែគេមិនដឹងមែនទេថានាយនិយាយនេះមានគំនិតអ្វីនោះ
"អីយ៉ា!អៀនមែនទេអូនសម្លាញ់?គ្រាន់តែរឿងប៉ុណ្ណឹងសអៀនដែរធ្វើដូចមិនដែលធ្លាប់ដូចបងនិយាយអញ្ចឹង"Jungkookក៏ដើរមកច្បិចថ្ពាល់រាងតូចលេងនិយាយញ៉ោះរាងតូចមិនឈប់ នេះទើបតែព្រឹកនៅឡើយទេនាយធ្វើអោយគេខឹងបាត់ទៅហើយចាំមើលមួយថ្ងៃនេះដឹងតែខឹងពេញមួយថ្ងៃទៀតហើយបើពូកែអាខាងញ៉ោះអញ្ចឹង
"Mommyក៏សម្លាប់Daddyអីណា!!ទោះបីពួកកូនឧស្សាហ៍ឈ្លោះគ្នាពិតមែនតែកូនស្រឡាញ់Daddyណាស់ Mommyកុំធ្វើបាបDaddyអីកូនសុំ"នាយល្អិតJungwooដែលមិនដឹងថាចាស់ៗនិយាយស្អីដឹងត្រឹមតែឃើញមុខរាងតូចកំពុងតែខឹងហើយមុននេះលឺរាងតូចសួរទៅរាងក្រាស់ថាចង់ស្លាប់ឬទៀត ទើបបានជាគិតច្រើនដល់ណាមិនដឹង
"Mommyមានបានថាធ្វើអីDaddyកូនឯណា?"Taehyungគ្រាន់តែឃើញកូនប្រុសឈរយំក្បែរជើងខ្លួនភ្លាមក៏ងាកមករកកូនទាំងមុខឡេឡឺមិនដឹងអីនៅសុខៗមកយំអង្វរកុំអោយសម្លាប់លោកប៉ាគេទៅកើត មនុស្សមិនដែលមានគំនិតធ្វើអីអញ្ចឹងផងហ្នឹងហាស!
"កូនលឺMommyសួរDaddyថាចង់ស្លាប់មែនទេហើយនៅមុខកាចៗរបស់Mommyទៀតទើបកូនគិតបែបនេះ"Jungwooក៏បកស្រាយតាមដែលខ្លួនគិតទៅប្រាប់រាងតូចដែលកំពុងជូតទឹកភ្នែកអោយខ្លួននោះ
"មានឯណាMommyស្រឡាញ់Daddyណាស់ Mommyគ្មានថ្ងៃធ្វើបែបនេះទេ ឈប់យំហើយទៅហាត់ប្រាណបន្តទៅ"Taehyungក៏លួងលោមកូនប្រុសអោយបាត់យំហើយក៏នាំគ្នារត់លេងបន្តដល់អស់ចិត្តទើបទៅសម្អាតខ្លួនចុះមករកអាហារពេលព្រឹក
____________
To Be Continue...✨🐾
@Jane-ជេន
កាត់ចិត្តពីរឿងនេះហើយទទួលរឿងថ្មីបានឬនៅ?
YOU ARE READING
- ពង្វក់ស្នេហ៍ស្វាមី -
Romanceការៀបការដែលកើតឡើងចេញពីការរៀបចំរបស់ចាស់ទុំ តើថ្ងៃមុខទៅពួកគេនឹងរស់នៅជាមួយគ្នាបានដូចម្តេច? Jeon Jungkook Top × Kim Taehyung Btt Min Yoongi × Park Jimin 20.04.2021-25.08.2021
EP65:កុំសម្លាប់Daddyអីណា
Start from the beginning
