ភាគទី1: ស្រែកសំឡុត

2.5K 110 0
                                    

   4ឆ្នាំកន្លងផុតទៅ...

   ចូលមកដល់សាច់រឿង ក៏កាត់មកដល់4ឆ្នាំកន្លងផុត គូរសង្សារមួយគូរ ដែលស្រឡាញ់គ្នាតាំងពីឆ្នាំទី1មក ក៏បានរៀនបញ្ចប់សកល វិទ្យាល័យព្រមគ្នា ពេលនេះពួកគេមានតួនាទីរៀងខ្លួន គឺម្នាក់ជាម្ចាស់ក្រុមហ៊ុន ចំណែកម្នាក់ ទៀតគេជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ គូរសង្សារនោះ មានឈ្មោះថា គីម ថេយ៉ុង និង ចន ជុងគុក។

   ថ្ងៃនេះជុងគុកសម្រាកការងារ គេធ្វើដំណើរមកក្រុមហ៊ុនសង្សាររបស់ខ្លួន តែក៏មិនភ្លេចយកអាហារមកជាមួយដែរ ដើម្បីញ៉ាំអីជុំគ្នានៅទី នោះតែម្តង។

   តុក! តុក! តុក!

   '' ចូលមក '' សំឡេងគោះទ្វារបន្លឺឡើងនៅខាងក្រៅ អ្នកដែលអង្គុយស៊ីញ៉េឯកសារនៅខាងក្នុងអនុញ្ញាតឲ្យចូល។

   '' បងសម្លាញ់! ''
   '' ជុងគុក! '' គ្រាន់តែឮឈ្មោះសំណព្វចិត្តរបស់គេភ្លាម ឯកសារទាំងប៉ុន្មានក៏ទម្លាក់ទុក ចោលមួយឡែកសិន គេងើបឡើងដើរមកឱបសង្សាររបស់គេធ្វើដូចជាបែកគ្នារាប់ឆ្នាំ។

   '' ឱបនោះឱប អូនដកដង្ហើមមិនរួចទេ ''
   មាត់ស្តីថាឲ្យនាយ តែដៃបែរជាឱបតបវិញយ៉ាងស្អិត។

   '' នឹកអូនខ្លាំងណាស់ សឺតតៗៗៗ '' ថេយ៉ុង  ប្រលែងរាងតូចចេញពីការឱបវិញ និងថើបញ៉ាំញីលើថ្ពាល់របស់ជុងមិនឈប់។

   '' បានហើយ! ក្រហមថ្ពាល់អូនអស់ហើយ ''

   '' អូនមករកបងបែបនេះ នៅក្រុមហ៊ុនអូនអត់ធ្វើការទេហេ៎ស? '' ថេយ៉ុង ក៏ព្រមបញ្ចប់សកម្ម ភាព គ្រឺតពេកអត់ទ្រាំមិនបាន។

   '' ថ្ងៃនេះអូនគ្មានការងារទេ ទើបធ្វើអាហារយកមកញ៉ាំជាមួយបងនៅទីនេះ ព្រោះអូនដឹងថាបងរវល់ការងារ គ្មានពេលញ៉ាំនៅខាងក្រៅទេ ''

   '' សង្សារអ្នកណាគេនៀក គួរឲ្យស្រឡាញ់ដល់ហើយ '' គេទាញថ្ពាល់រាងតូចលេងតាម ចិត្តចង់។

   '' បានហើយៗ! មោះញ៉ាំបាយទៅ ថ្ងៃត្រង់ហើយ '' ជុងគុក យកបាយប្រអប់ដែលខ្លួនដាក់ទុកនៅលើតុ បើកគម្របវាចេញដើម្បីយកវាមកញ៉ាំ។

   '' អូនបញ្ចុកបងមក ''
   '' ធ្វើចរិតដូចក្មេងទៅកើតបងឯងនេះ '' ជុងគុក ចាប់ផ្តើមបញ្ចុកនាយបណ្តើរ ដែលនាយនៅឆ្លៀតពិនិត្យមើលឯកសារបណ្តើរ ខ្លាចថាខកព្រោះតែការងារថ្ងៃនេះច្រើនពេក។

🥀មេរំខាន🥀 (ចប់)Where stories live. Discover now