ភាគទី3 : ជេរបែបថ្លៃថ្នូរ

Start from the beginning
                                        

" កូនមីន កូនត្រូវជាអនាគតប្រពន្ធរបស់គេកូនព្រមព្រងើយមិនខ្វល់និងអាកប្បកិរិយាបែបនេះរបស់កូនស៊ូកើតដែរ ម៉ាក់បើកសិទ្ធឲ្យកូនណាបង្ហាញភាពជាអនាគតភរិយារបស់គេទៅ កូនត្រូវកំចាត់ស្រីៗដែលមកក្បែរកូនស៊ូ ពួកនាងគឺចូលមកក៏ដោយសារតែស្រឡាញ់ទ្រព្យសម្បត្តិរបស់ស៊ូនោះទេម៉ាក់សង្ឃឹមថាកូនយល់ទោះកូនមិនស្រឡាញ់ស៊ូក៏កូនគួរតែធ្វើបែបនេះកុំឲ្យស៊ូគេបានដៃជាងនេះ " គាត់ក៏លើកពាក្យមួយចំនួនមកនិយាយជាមួយរាងល្អិតឲ្យគេព្រមជួយកំចាត់ស្រីស្នេហ៍របស់កូនគាត់ មួយថ្ងៃៗគាត់ពិតជាធុញនិងពួកនាងណាស់មករកស៊ូដល់ផ្ទះថ្ងៃខ្លះក៏មកវ៉ៃគ្នានៅទីនេះ វាក៏មិនខុសដែរបើសិនជារាងល្អិតទៅចាត់ការស្រីស្នេហ៍របស់ស៊ូនោះក៏ព្រោះតែគេជិតក្លាយជាភរិយារបស់ស៊ូដូចគ្នារឿងអ្វីដែលថាមិនបាន ចាត់ទុកថាចាត់ការស្រីរបស់ស្វាមីទៅចុះ។

" បាទ ម៉ាក់កូនក៏មិនទ្រាំឲ្យគេធ្វើបែបនេះដដែលដដែលដូចគ្នា " ពិតគេក៏មានអារម្មណ៍មួយថាគេក៏មាននាមជាអនាគតភរិយាតែគេនៅតែមិនព្រមឈប់ទាក់ទងស្រីស្នេហ៍គេទៀតនៅបណ្ដើរសាងសងគ្នាទៀត វាដូចជាលើសហើយ ជីក៏មិនបាននិយាយអ្វីទៀតក៏ដើរទៅរកពួកគេទាំងពីរ គេចាប់ផ្ដើមហើយ។

" អេ៎ អាក្មេងបម្រើជួយយកទឹកឲ្យយើងមួយកែវមក " នាងហៅគេបែនេះទាំងមិនដឹងថាគេជាអ្នកណា នាងមើលតាមការស្លៀកពាក់របស់គេគឺធម្មតាៗគ្មានភាពស៊ីវិល័យទើបវាយតម្លៃថារាងល្អិតជាក្មេងបម្រើថ្មីតែម្ដង រាងល្អិតជីមីនគេក៏ញញឹមរួចដើរទៅយកទឹកមួយកែវតាមការបញ្ជាររបស់នាង ស៊ូគេក៏ដឹងហើយថាឋានៈរបស់រាងតូចមិនមែនបែបនឹងតែត្រូវជាអនាគតភរិយាគេ តែគេក៏មិនបានខ្វល់និយាយប្រាប់ស្រីស្នេហ៍គេដែរ ស៊ូកំពុងតែគិតថាជីមីនប្រហែលខ្លាំងតែជាមួយគេតែតាមពិតក៏ខ្សោយជាមួយគ្រប់គ្នា បើចង់ដឹងខ្សោយឬអន់ទាល់តែចាំមើលជីមីនដើរមកវិញសិន។វីកាមានបំណងចង់ឲ្យរាងល្អិតដួលយកទឹកនោះមកជះលើនាង ស្រីតូចក៏ដាក់ជើងបម្រុងនិងទាក់ជើងរាងតូចឲ្យដួលទៅហើយតែជីមីនគេដឹងខ្លួនទាន់គេក៏ដើរជាន់ជើងរបស់នាង វាឈឺតែនាងក៏មិនហ៊ានស្រែកបើស្រែកប្រាកដជាគេដឹងហើយថានាងមានបំណងចង់ឲ្យគេដួស។
ឆាច់
ទឹកត្រជាក់មួយកែវនោះក៏បានសើមពេញមុខសក់និងខ្លួនរបស់នាង គឺដោយសារស្នាដៃរបស់ជីមីនគេក៏ញញឹមឡើងមកឌឺដងឲ្យទៅនាង ចង់ឲ្យជះមែនទេឥឡូវក៏ជះ។

" អាក្មេងបម្រើថោកទាបម្ដេចក៏ឯងយកទឹកមកជះដាក់យើងបែបនេះ " នាងនិយាយទាំងខឹងច្រលោតយកដៃទៅច្បូតទឹកចេញពីមុខគ្រឿងម្សៅដែលនាងខំលាបក៏ចាប់ផ្ដើមប្រតាក។

" មិចក៏ឯងទៅជះទឹកដាក់នាងបែបនេះ " រាងក្រាស់ស៊ូហ្កាក៏និយាយបែបសម្លុតទៅជីមីន វារឹតតែធ្វើឲ្យស្រីស្នេហ៍របស់គេបានចិត្តជាទ្វេរ គេក៏មិនចង់ការពារនាងណាស់ណាដែរតែនាងក៏ជាមនុស្សរបស់គេស្រីរបស់គេ ស៊ូមិនចង់ឲ្យប៉ះពាល់វាដូចជាមិនទុកគេក្នុងភ្នែកសោះ។

" ក្មេងថោកទាបនេះក៏បានជះទឹកលើមុខដ៏សែនថ្លៃថ្នូររបស់អ្នកនាងអូហូ៎ដៃនេះសំណាងដល់ហើយ " ជីគេក៏ឆ្លើយតបទៅវីកាវិញយ៉ាងញញឹមពព្រាយព្រមទាំងសម្ដីផ្លែផ្ការគេជេរបែបសីលធម៌ បើចង់បែបអសីលធម៌ក៏មានដែរតែគេខ្ជិលនិងបញ្ចេញព្រោះជេរបែបនេះថ្លៃថ្នូរព្រមទាំងបញ្ឈឺបានល្អ។

" ក៏អ្នកនាងវីកាដ៏សែនល្អរបស់លោកគេក៏មានបំណងទាក់ជើងខ្ញុំឲ្យដួលដើម្បីឲ្យទឹកដែលខ្ញុំយកមកជះទៅលើនាង តែខ្ញុំដឹងមុនទើបមិនបានឲ្យនាងទាក់ជើង ខ្ញុំខុសមែនទេគ្រាន់តែបំពេញបំណងនាង " គេឆ្លើយយ៉ាងញញឹមស្រស់ព្រមទាំងមានកាយវិការថែមទៀតវាធ្វើឲ្យអ្នកស្ដាប់ក្ដៅឆួលឡើងតែម្ដង។
_____________
• ស្កាយ៍លែត មីននី •

( ជេរបែបថ្លៃថ្នូរនិងអ្នកដែលយើងជេរនិងឈឺទ្វេរដង🌚 )

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Where stories live. Discover now