ជំពាក់ស្នេហ៍ 🌹 Ep: 17

Comenzar desde el principio
                                        

«ឯងជារបស់យើងតែម្នាក់គត់ Kim Taehyung មិនមែនជារបស់អ្នកណាទ្បើយ» Fancy ដើរចេញទៅបាត់ Jungkook បន្តសម្តីដៃក្តាប់ចូលគ្នាដល់ប៉ោងសរសៃ។

  #យប់

«កូនថាយ៉ាងម៉េចជុង?» Ms.Jeon សួរកូនប្រុសពៅបញ្ជាក់ម្តងទៀតកាលបើឮកូនប្រាប់ដូច្នេះគាត់សប្បាយចិត្តណាស់។

«គឺកូននិយាយពិតមែនណាអ្នកម៉ាក់កូនចង់រៀបការជាមួយ Taehyung» Jungkook

«កូនគិតច្បាស់ហើយមែនទេ?» គាត់ទាំងបញ្ចេញស្នាមញញឹម។

«បាទ» Jungkook

«ម៉ាក់នឹងចាត់ការឲ្យកុំភ័យអី» Ms.Jeon

ងុឺត...

សន្ធឹងទ្បើងចតនៅពីមុនភូមិគ្រឹះ Taehyung ចុះពីលើទ្បានរបស់ Junghyun ហើយដើរចូលមកក្នុងផ្ទះថ្ងៃគេទទួលបានកិច្ចសម្ភាសន៍ច្រើន ណាស់។

«ថេយ៍មកវិញហើយមែនទេកូន?» Ms.Jeon

«បាទ អ្នកម៉ាក់» Taehyung ញញឹមដាក់កូនតិចៗក៏ឃើញថារាងក្រាស់កំពុងតែអង្គុយនៅលើសាទ្បុងសម្លឹងមកគេ។

«ម៉ាក់មានរឿងចង់និយាយណាកូន» Ms.Jeon

«រឿងអីទៅអ្នកម៉ាក់?» Taehyung

«មកអង្គុយទីនេះមក» គាត់ដាក់ឲ្យមាឌតូចអង្គុយជិតកូនប្រុសសឹមដើរទៅអង្គុយទល់មុខកូនទាំងពីរ។ Taehyung ចេះតែខិតឆ្ងាយពីនាយរហូតដូចជាខ្លាចឆក់យ៉ាងអ៊ីចឹង។

«គឺអញ្ចេះណាថេយ៍...កូនជុងនេះគេបាននិយាយហើយថាគេចង់រៀបការជាមួយគេមិនបានបដិសេធទេម៉ាក់ដឹងថាកាលដែលកូនបដិសេធលើកមុននោះគឺមកពីជុងគេមិនព្រមតែឥទ្បូវជុងគេព្រមហើយកូនគិតយ៉ាងម៉េចដែរ?» ប្រយោគដ៏វែងអន្លាយធ្វើឲ្យចិញ្ចើមក្រាស់ស្អាតជ្រួញចូលគ្នា Jungkook ព្រមរៀបការអ៊ីចឹងគេចង់លេងអី? ក្រែងគេមានសង្សារហើយឥទ្បូវដល់មានកូនទៀត? គេអត្មានិយមពេកហើយ។

«មកនេះមកនិយាយគ្នាឲ្យដឹងរឿង» Taehyung មិនឆ្លើយដោយអូសអ្នកកំលោះចេញមកក្រៅ Ms.Jeon រកស្រែកឃាត់តែមិនអាច។

  #សួនខាងក្រោម

«បងធ្វើអីបងមានដឹងខ្លួនទេ Jeon Jungkook?» Taehyung ប្រលែងដៃគេរួចស្រែកសួរ។

«ធ្វើអី?» Jungkook

«ធ្វើអីអ៊ីចឹងមែនទេ? ក្រែងខ្លួនឯងមានប្រពន្ធមានកូនហើយនៅមករៀបការជាមួយខ្ញុំធ្វើស្អីចង់ឲ្យប្រពន្ធបងស្ទះខ្យល់ស្លាប់ឬ?» Taehyung

«ក្រែងពីមុខឯងចង់រៀបការជាមួយយើងណាស់? ឥទ្បូវយើងបំពេញបំណងឯងហើយតើយ៉ាងម៉េចមិនសុខចិត្ត?» Jungkook

«ពីមុនមែនតែឥទ្បូវគឺខ្ញុំវាខ្ពើមព្រោះខ្ញុំមិននឹកស្មានថាខ្ញុំស្រទ្បាញ់មនុស្សអាត្មានិយមគ្មានទំនួលខុសត្រូវដូចជាបងនោះទេ» Taehyung

«អន់ចិត្តដោយសារតែឯងមិនបានក្លាយជាមនុស្សទីមួយក្នុងចិត្តយើងឬ? មិនបាច់ភ័យទេ Kim Taehyung រៀបការហើយយកចិត្តទុកដាក់ជាមួយយើងបម្រើយើងឲ្យបានតែល្អទៅយើងនឹងស្រទ្បាញ់លើសអ្នកណាៗទាំងអស់» Jungkook អង្អែលថ្ពាល់មាឌតូចញញឹមចុងមាត់តិចៗ។

«ខ្ញុំមិនការជាដាច់ខាតកុំសង្ឈឹមឲ្យសោះ» Taehyung គ្រវាសដៃគេចេញរួចដើរចូលក្នុងបាត់ទាំងភ្នែកក្រហមរលោងមិននឹកស្មានថាគេអាក្រក់ ថោកទាបដល់ថ្នាក់នេះទេ។

[ នេះឬជាមនុស្សដែលខ្ញុំស្រទ្បាញ់កន្លងមក? ]

To Be Continues.... 

ជំពាក់ស្នេហ៍ 🌹 (Ended)Donde viven las historias. Descúbrelo ahora