«Jung បានហេីយបងសម្លាញ់ អូនមិនអីនោះទេ អូនដេីរបាន»Jimin និយាយទៅកាន់រាងក្រាស់ដែលគេកំពុងតែគ្រាខ្លួន ធ្វេីមេីលដូចជាគេនឹងឈឺមកច្រេីនថ្ងៃ គ្មានកម្លាំងសូម្បីតែដេីរអញ្ចឹង។
«អូនសម្លាញ់មិនបានទេ បេីអូនដេីរៗស្រាប់តែដួលទៅ គិតយ៉ាងម៉េច មោះទៅគេងនៅខាងលេី អូនគួរតែគេងអោយបានច្រេីនដេីម្បីសុខភាព ចាំបងចុះមកធ្វេីបបរនឹងស៊ុបដេីម្បីប៉ូវកម្លាំងអោយអូន»Jungkook និយាយហេីយក៏អឺអេីតែម្នាក់ឯងបែបនេះ រកតែរាងតូចតបមិនទាន់ នាយក៏នាំគេទៅខាងលេីបាត់ Jimin ហួសចិត្តនឹងស្វាមីរបស់ខ្លួន ដែលបារម្ភពីគេជ្រុលហួសហេតុ ធ្វេីដូចកំពុងតែមានទម្ងន់យ៉ាងអញ្ចឹង។
@បន្ទប់គេង
«Jung អីយ៉ា...អូនមិនអីនោះទេបងកុំបារម្ភជ្រុលពេកអី»Jimin ប្រាប់ទៅស្វាមីដែលកំពុងតែមេីលទៅ take care ខ្លួនហួសទាំងញញឹម គេមិនដែលដឹងសោះថានាយជាមនុស្សដែល take care ខ្លាំងបែបនេះ ព្រោះកន្លងមកមេីលទៅនាយមិនសូវជាខ្វល់ពីគេណាស់ណាទេ។
«មិនបានទេ ឆាប់សំងំគេងទៅចាំពេលស៊ុបឆ្អិនបងលេីកមកអោយអូនណា»Jungkook អង្អែលសក់រាងតូចថ្នមៗ ក្រោយពីដាក់អោយគេងនឹងដណ្ដប់ភួយអោយត្រឹមត្រូវ ហេីយក៏ថេីបថ្ងាស់តូចមួយខ្សឺត ទេីបចេញទៅទុកអោយ Jimin គេងឆ្ងល់ម្នាក់ឯង។
«បងប្លែកខ្លាំងណាស់ Jung »Jimin និយាយតិចៗពេលដែលប្ដីរបស់គេចេញទៅបាត់ រាងតូចដោយមិនចង់គិតច្រេីនក៏សំងំគេងតាមដែលរាងរាងក្រាស់ប្រាប់។
@ផ្ទះបាយ
Jungkook បានខំប្រឹងចម្អិនស៊ុបយ៉ាង
យកចិត្តទុកដាក់ នាយធ្វេីបណ្ដេីរញញឹមបណ្ដេីរ ទាំងមានក្ដីសុខព្រោះថានេះជាលេីកទីមួយហេីយដែលគេចូលផ្ទះបាយធ្វេីអ្វីដោយខ្លួនឯងបែបនេះ ពីមុនមកសូម្បីតែទឹក ក៏គឹចាក់យកមកអោយដែល ដូច្នោះហេីយហេីយបេីគេធ្វេីបែបនេះដាក់អ្នកណាម្នាក់ បញ្ជាក់ថាម្នាក់នឹងប្រាកដជាសំខាន់សម្រាប់គេណាស់។
«ហឺមរសជាតិទទួលយកបានតេី»Jungkook ភ្លក់ស៊ុបដែលខ្លួនបានធ្វេីបន្តិច ដេីម្បីស្ទង់រសជាតិថាអាចញាំបានឬអត់ ព្រោះគេមិនដែលធ្វេីពីមុននោះទេ ខ្លាចថារសជាតិពិបាកលេប នឹងធ្វេីអោយ Jimin ពិបាកដែលត្រូវរង់ចាំទៀត។
{ឆ្ងាញ់ណាស់ បងពូកែណាស់}Part 34
Comenzar desde el principio
