រឿង:🔥ម៉ាហ្វៀចិត្តរឹង🔥Ep16

Start from the beginning
                                        

" នៅចាំម៉ាក់នៅទីនេះហើយម៉ាក់ទៅយកឡានសិន " អ្នកស្រីសៀវ និយាយរួចគាត់ក៏ដើរទៅយកឡានបាត់ទៅដោយទុកអោយ ស៊ាវចាន់ នឹង ថេយ៍ ឈរចាំនៅមួយកន្លែងសិនគាត់ចូលទៅយកឡានមួយភ្លែត ។

ស៊ាវចាន់និងថេយ៍ ក៏ឈរចាំអ្នកម៉ាក់របស់ខ្លួនចេញមកពេលនោះ ស៊ាវចាន់ ក៏ធ្លាក់ប្រអប់ថ្នាំទើបអោនទៅរើសតែស្រាប់តែមានឡានពណ៌ស.មួយគ្រឿងបើកមកពីណាក៏មិនដឹងបើកមកបម្រុងនិងបុក ស៊ាវចាន់ ទៅហើយតែ ថេយ៍ ឃើញទាន់ទើបទាញបងប្រុសរបស់គេមកនៅក្បែរខ្លួនវិញ ។

" ន៎ែ !! ពួកឯងបើកឡានរប្រៀបមិចនិងហាស៎ ?! ប្រញ៉ាប់ទៅងាប់មែនទេ !! នេះប៊ិះនឹងបុកបងរបស់យើងទៅហើយ អាឆ្កួត...!! " ថេយ៍ ស្រែកជេរពួកមិញនិងខ្លាំងៗព្រោះខឹងខ្លាំងពេក នេះបើគេឃើញមិនទាន់នោះទេបងរបស់គេនិងដេកពេទ្យម្តងទៀតមិនខានមិនបាច់ចាំចេញពីមន្ទីរពេទ្យនោះឡើយ ។

" មានរឿងអីមែនទេកូន ?! " អ្នកស្រីសៀវ ចុះមកពីលើឡាននឹងសួរទៅកាន់កូនដែលស្រែកជេរគេខ្លាំងៗនោះ ។

" មិញនឹងមានឡានពណ៌ស.មួយគ្រឿងបើកមកប៊ិះនិងបុក បងចាន់ ទៅហើយសំណាងខ្ញុំឃើញទាន់ណាអ្នកម៉ាក់ "

" ហ្ហើយ !! នេះមានត្រូវត្រង់ណាទេកូន? " អ្នកស្រីសៀវ គ្រាន់តែលឺភ្លាមគាត់ក៏ភ័យតែម្តងរួចដើរទៅមើល ស៊ាវចាន់ ថាមានត្រូវត្រង់ណាឬអត់ ។

" មិនអីទេអ្នកម៉ាក់ ! "

" នេះបើកឡានយ៉ាងមិចនិង ?! បើបុកកូនយើងទៅគិតយ៉ាងមិច !? មានកូនសងយើងវិញដែលឬអត់ហាស៎ ?!! "

" បានហើយអ្នកម៉ាក់ពួកវាទៅបាត់ហើយ ! " នៅពេលឃើញគាត់ច្រទោតបែបនេះ ថេយ៍ ក៏ចូលទៅខាតរួចនាំពួកគេឡើងឡានបើកចេញទៅ ។

ពេលពួកគេបើកឡានចេញទៅបាត់ហើយនោះក៏មានឡានពណ៌ស.មិញបើកទៅតាមពីក្រោយដោយមិនអោយពួកគេដឹងខ្លួនរហូតទៅដល់ផ្ទះ ។

ទីបំផុតឡានរបស់ ស៊ាវចាន់ ក៏បើកមកដល់ផ្ទះរួចពួកគេក៏ដើរចូលទៅខាងក្នុងផ្ទះបាត់ទៅ ដោយមិនបានឃើញមានមនុស្សពីរនាក់អង្គុយមើលមកពួកគេពីក្នុងឡាននោះឡើយ ។

" មកកូនអោយឥវ៉ាន់មកនេះ ម៉ាក់យកទៅទុកអោយ "

" បាទម៉ាក់ " ស៊ាវចាន់ ក៏ហុចឥវ៉ាន់ទៅអោយអ្នកស្រីសៀវ ហើយក៏ដើរទៅអង្គុយនៅលើសាឡុងក្បែរនោះ ។

រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥Where stories live. Discover now