EP54:អ្នកប្រុសតូចគេចាប់ខ្លួនហើយ

Start from the beginning
                                        

"គ្មានសូម្បីអីបន្តិចទេលោកអគ្គនាយក"

"ហើុយ!!យើងចង់តែឆ្កួតអោយបាត់ៗទេ ឆាប់អោយកម្មករបន្ថែមម៉ោងធ្វើការផលិតទឹកអប់មកអោយទាន់ពេលដែលត្រូវបញ្ជូនទៅអោយភ្ញៀវ"ពេលនេះមិនដឹងធ្វើយ៉ាងម៉េចកើតទេក្រៅពីឆាប់បន្ថែមល្បឿនផលិតអោយទាន់ថ្ងៃបញ្ជូនទំនិញចេញទៅអោយគេប៉ុណ្ណោះចំណែករឿងនេះនាយប្រហែលជាត្រូវហត់ដោយសាររកមុខអ្នកបំផ្លាញនេះហើយ

"បាទលោកអគ្គនាយក តែចុះចំណែករឿងប្រាក់ខែកម្មករនោះបើមិនបន្ថែមអោយទេពួកគេប្រាកដជារករឿងទៀតមិនបាន"

"បន្ថែមប្រាក់ខែអោយពួកគេតាមហ្នឹងទៅ"Jungkookមិនគិតគូរច្រើនក៏យល់ស្របតាមព្រោះថាបើមិនបន្ថែមអោយពួកគេច្បាស់ជាត្រូវពួកគេបាតុកម្មខ្ជះខ្ជាយពេលផលិតជាមិនខានណាមួយនាយក៏មិនមែនជាពួកចូលចិត្តសុីកម្លាំងពលកម្មកម្មករដូចគ្នា ទើបបានជាទាំងកម្មករក្នុងរោងចក្រនិងបុគ្គលិកក្នុងក្រុមហ៊ុននាយតែងតែគោរពស្រឡាញ់នាយជានិច្ច

"អរគុណលោកអគ្គនាយក ខ្ញុំសុំដកខ្លួនទៅមើលការខុសត្រូវសិនហើយ"នាយក៏ទទួលបញ្ជាអោនគោរពអ្នកជាចៅហ្វាយសិនទើបចេញទៅចាត់ចែងក្នុងរោងចក្របន្ត

"អ្នកណាCallមកពេលនេះរំខានពិតមែនហើយ?"អារម្មណ៍កំពុងម៉ួម៉ៅនៅមិនសុខបក់មិនល្ហើយផងមានអ្នកCallមករញ៉េរញ៉ៃទៀតសោយទ្រាំមិនបាននាយមិនបិទទូរស័ព្ទទាំងមិនមើលលេខជាមុនព្រោះគិតថាជាអ្នករួមភាគហ៊ុនមកដេញដោលរឿងនេះទៀតព្រោះតែទើបប្រជុំនិយាយគ្នារួចមកសួរច្រើនទៀតចង់តែហក់ទះអោយបែកមាត់ទេ មនុស្សកំពុងអារម្មណ៍មិនល្អផង

"ចៅហ្វាយវីវរហើយ!!"Samដែលបាត់មុខជាយូរព្រោះត្រូវទៅមើលឃ្លាំងកន្លែងស្តុកទឹកអប់នោះដើម្បីរកមើលតម្រុយខ្លះ ពេលចេញមកវិញក៏រត់មកទាំងត្រហេបត្រហបដកសង្ហើមសឹងមិនដល់គ្នា

"ឯងមកល្អហើយ ឆាប់ទៅរាយការណ៍ប្រាប់ប៉ូលីសពីរឿងនេះទៅ យើងឈឺក្បាលណាស់ចង់សម្រាក"Jungkookឈរញីសៀតផ្កាព្រោះតែឈឺក្បាលចង់ផ្ទុះបែកជាពីរទៅហើយ

"ឈប់សិនចៅហ្វាយ អ្នកប្រុសតូចមានរឿងហើយ"Samស្រែកឃាត់ពេលឃើញនាយកំពុងតែដើរចូលសម្តៅទៅខាងក្នុងរោងចក្រ

"ប្រពន្ធយើងមានរឿងអី?ឆាប់និយាយភ្លាម"Jungkookបញ្ឈប់ដំណើរភ្លាមពេលលឺដល់សព្វនាមប្រពន្ធគេភ្លាម

"អ្នកប្រុស...អ្នកប្រុសតូច"Samច្រត់ដៃលើជង្គង់ដកដង្ហើមញ៉ាប់ៗខំនិយាយប្រាប់ចៅហ្វាយទាំងត្រដរខ្យល់

"ឆាប់និយាយភ្លាម Taeមានរឿងអី?"Jungkookស្រែកខ្លាំងៗសឹងផ្អើលអ្នកក្នុងរោងចក្រទៅហើយ ពេលនេះវេលានេះនឹកគិតសញ្ជឹងបារម្ភពីប្រពន្ធមិនដាច់ឡើយ

"អ្នកប្រុសតូចត្រូវគេចាប់ខ្លួនហើយ"

_______________

To Be Continue...✨🐾

@Jane-ជេន

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now