<ដឹងទេ ខ្ញុំមកនេះគឺដើម្បីមកប្រាប់ចម្លើយលោក Min Yoongi ខ្ញុំនឹកលោក នឹកស្ទើរស្លាប់ហើយទម្រាំបានមកដល់នេះដឹងថាលំបានប៉ុណ្ណាទេ គ្រប់យ៉ាងគឺដើម្បីលោកម្នាក់គត់ អាប្រុសឆ្កួត!!...ហ៊ឹស!..មិនអីទេ ខ្ញុំនឹងត្រឡប់ទៅវិញ>Jm ញញឹមស្ងួត មុននឹងបន្តបើកឡានទៅភូមិគេវិញ
Yoongi បន្ទាប់ពីទិញប្រដាប់លេងអោយថេជុងហើយ គេក៏លួងលោមអោយគេត្រលប់ទៅផ្ទះវិញ
<ថេជុងហា៎!..អើ!..ចាំស្អែកចាំពួកយើងដើរលេងណា?ថ្ងៃនេះ ប៉ាមានការសំខាន់>Yg អង្គុយបន់ទាបកម្ពស់អោយស្មើរក្មេងតូច មុននឹងញញឹមអង្អែលក្បាលគេតិចៗ
<ក៏បានតែរ!..>ថេជុងញញឹមបន្តិចរួចក៏អោនទៅថើបថ្ពាល់នាយមួយខ្សឺត
<កូនចូរទះហើយ ប៉ាយ៉ុនឆាប់ទៅវិញទៅ បាយបាយ>ក្មេងតូចញញឹមស្ញេញហើយក៏បែបទៅកាន់របស់របរគេចូលផ្ទះ យ៉ុនគីឈរមើលថេជុងរហូតចូលទៅដល់ទើបគេឡើងឡានត្រឡប់ទៅណាក៏មិនដឹង
<ប៉ាគុក!..ប៉ាថេ!..>ថេជុង អើតលើមរកមើលប៉ាគេតែមិនឃើញ
<ថេជុងហា៎!ប៉ាៗនៅខាងនេះ>Jk
<អូនមកវិញហើយ>
<ហីយ៉ា!!ទិញច្រើនម៉្លេះ?អស់លុយប៉ាយ៉ុនកូនហើយមិនដឹង>Tae លើកថេជុងដាក់លើកភ្លៅ មុននឹងសម្លឹងមើលទៅរបស់របរដែលថេជុងកាន់មក
<លុយប៉ាយ៉ុនអូនឆើនណាស់ ប្រាប់ទៅ>
<លុយគេនៅចាញ់លុយប៉ាទេ!..លុយប៉ាអាចក្រាលធ្វើពូកអោយកូនគេបាន>Jk អោបដៃធ្វើមុខឌឺដាក់កូនប្រុសសំណព្វចិត្ត
<កុហកសោះ!លុយឆើនមិនដែលទិញអីអោយកូនផង>ថេជុងអោបដៃសម្លក់អ្នកជាប៉ាវិញ ចំណែកឯថេលឺហើយចុកជំនួស Jk
<ប៉ាកូនសន្សំទុកទុកយកម៉ាក់អោយកូន>Tae បន្ថែមពីក្រោយថេជុង ទាំងសើច
<យកទៅ កូននឹងយកប៉ាថេទៅនៅជាមួយប៉ាយ៉ុន!..មិនចង់នៅជាមួយប៉ាគុកទេ>ថេជុង
<មិចក៏កូននិយាយបែបនេះ?ចុះរបស់លេងឡើងណែនបន្ទប់នោះជាអ្វី?ណែនឡើងរកកន្លែងគេងគ្មានហើយមិចក៏ថាប៉ាមិនទិញអោយ?>ដោយគ្រឺតនឹងកូនពេក គេក៏ចាប់លើកបីថេជុងឡើងថើបក្រញិច សើចកក្អក
<ប៉ាថេ!ជួយកូន ប៉ាគុកថើបកូនហើយ ហិកហិក>ថេជុង ប្រតាយប្រតប់រើសចេញពីប៉ាធំគេ សើចសើចសប្បាយ មើលទៅមានក្តីសុខខ្លាំងណាស់
តីត តីត
សម្លេងស៊ីផ្លេឡានបន្លឺឡើងកាត់ផ្តាច់ការសន្ទនារបស់គ្រួសារតូច អោយងាកទៅយ៉ាងលឿន
<ថេអូនចេញទៅមើលទៅ អ្នកណាគ!!បងនាំថេជុងទៅងូតទឹកសិន>ថាហើយជុងគុកក៏បីកូនប្រុសទៅខាងលើដើម្បីងូតទឹក ចំណែកឯងថេក៏ដើរចេញទៅក្រៅ
ទ្វារឡានបានបើកឡើងបង្ហាញអោយឃើញកំលោះតូច Jm ដើរចូលមកជិតមិត្តរបរគេទាំងញញឹមជាប់ផ្ទៃមុខសររលោក ថេបើកភ្នែកធំៗមុននឹងរត់ទៅអោបជីមីនទាំងក្តីនឹករលឹក
<ជីមីន!...យើងនឹកឯងខ្លាំងណាស់ នឹកឡើងចង់ភ្លេចឯងហើយ មិចក៏ឯងមិនទាក់ទងមកយើងសោះអញ្ជឹង??>Tae អោនគេឡើងណែន និយាយទាំងហូរទឹកភ្នែកមកមួយតំណក់ 4ឆ្នាំជាងហើយដែលជីមីនមិនដែលទាក់ទងមកគេ គឺបាត់ដំណឹងសូន្យឈឹមតែម្តង
<យើងមកហើយ យើងនឹកឯងដូចគ្នា>Jm អោនអ្នកជាមិត្តព្រមទាំងអង្អែលខ្នងគេថ្នមៗ
<ចូលខាងក្នុងនិយាយគ្នាសិនទៅ!..>Tae ប្រលែងពីការអោប ស្របពេលនោះគេក៏ចាប់ទាញដៃមិត្តចូលទៅក្នុង មើលទៅថេពិតជាសប្បាយចិត្តនឹងការវិលមកវិញរបស់ជីមីនខ្លាំងណាស់
<ឯណាប្តីឯង?>
<គឺជុងនាំកូនទៅងូតទឹក>
<កូន?ឯយកកូនមកចិញ្ចឹមឬ?>Jm ហាក់ភ្ញាក់ផ្អើល
<មិនមែនទេ គឺកូនបង្កើតយើងណា!!>Tae ញញឹម
<វាយ៉ាងមិចវិញ?យើងមិនយល់>Jm ធ្វើមុខបែបមិនយល់ គេជាប្រុសមិចនឹងអាចមានកូនយ៉ាងមិច?លេងសើចឬ?Tae មិនចាំយូរក៏រៀបរាប់គ្រប់រឿងប្រាប់ទៅមិត្ត
<អស្ចារ្យណាស់ Tae >Jm ស្តាប់ដឹងអស់ហើយគេរំភើបមិនស្ទើរទេ
<ឥឡូវគេអាយុ5ឆ្នាំហើយ>Tae
<ពេលនេះយើងចង់ជួបក្មួយយើងខ្លាំងណាស់>
<នោះ!..ប៉ាគេនាំចុះមកហើយ>Tae ងាកទៅមើលប៉ាកូនដែលចុះមក ឯJmក៏ងាកតាម តែអ្វីដែលគេមិនយល់នោះគឺហេតុអីក្មេងម្នាក់នេះមុខដូចកូនរបស់ Yg?
<កូនរបស់ឯងរឺ?>Jm សួរបញ្ជាក់ទាំងមិនយល់ ឯថេក៏ងក់ក្បាលបញ្ជាក់ ។ ឬមួយគេយល់ច្រលំខ្លួនឯង?ពេលនេះគេចង់តែឡប់ទេ!!!!!!!!!!
Part 49:ហ៊ឺ!...Min Yoongi!....អាប្រុសកុហក
Start from the beginning
