ជំពាក់ស្នេហ៍ 🌹Ep:13

Comenzar desde el principio
                                        

«ថេយ៍» ឃើញ Taehyung បែបនេះគេតឹងទ្រូងស្ទះប្រេះហេតុអ្វីគេចាំបាច់ឈឺចាប់ដែរ?

«មិនអីទេខ្ញុំមិនអីទ្បើយមិនបាច់បារម្ភ» Taehyung យារដៃមករាំងជាមុនសឹមងើបដើរចេញពី Office ។

កាន់តែដើរជើងកាន់តែទន់ៗដោយទាំងភ្នែកថែមទៀតផងពេលនេះ Jungkook ក៏មានកូនហើយគេមិនមានសិទ្ធិសូម្បីតែទៅរកនាយដូចមុខព្រោះគេមិនចង់ឃើញមុខនាយកាន់តែឃើញភាពឈឺចាប់កាន់តែកើនទ្បើងមិនស្រាកស្រាន្តសោះ។

«អ្ហឹកៗ» Taehyung យំខ្សឹបខ្សៀវម្នាក់ឯងគ្មានអ្នកលួងលោមគ្មានអ្នកផ្តល់កម្លាំងចិត្តវាពិតជាឯកាគេចង់តែឆ្កួតឲ្យបាត់ទេ។

«នេះ» នៅសុខៗមានអ្នកណាមិនដឹងហុចកន្សែងមកឲ្យគេ។ Taehyung ក៏ងើបមុខទ្បើងទៅមើលគឺឃើញថាគេជា Dylan ។

«អរគុណ» Taehyung ក៏ទទួលមកមុននិងជូតទឹកភ្នែកចេញ។

«កើតអីមែនទេទើបមកយំតែម្នាក់ឯងបែបនេះ?» Dylan

«....» Taehyung

«សុំទោសដែលសួរនាំមកពីបារម្ភ» Dylan ហាក់ជារអៀសចិត្តបន្តិចបន្តួចព្រោះសួរគេទៅគេមិនប្រាប់។

«ខ្ចីស្មាកើយសិនបានទេ?» Taehyung

«បានតើស៎» Dylan

Taehyung ទម្លាក់ទៅលើស្មារបស់ Dylan គេដួចជាធ្មឹងៗមិនដូចពីម្សិលមិញសោះគេពិបាកចិត្តរឿងអ្វីទៅន៎?

«ពិបាកចិត្តមែនទេ?» Dylan

«អ្ហឹម» Taehyung

«ទៅដើរលេងឲ្យស្រទ្បាស់ខួរក្បាលទៅមោះខ្ញុំនាំទៅ» Dylan កញ្ឆក់ដៃ Taehyung ដើរចេញទៅក្រៅថ្ងៃនេះគេត្រូវទទួលថតស្ពតតែខសុំលើកថ្ងៃសិនហើយ។

សកម្មភាពរវាសអ្នកទាំងពីរគេចមិនផុតពីក្រសែភ្នែករបស់ Jungkook ទ្បើយព្រោះមិនទុកចិត្តឲ្យមាឌតូចចេញមកតែម្នាក់ឯងទើបដើរមកតាមរកនឹងចូលលួងតែយឺតជាងគេមួយជំហាន។ 
________

Dylan បើកទ្បានទំនើបរបស់ខ្លួនជូន Taehyung ទៅដើរចេញនៅ Towel Seoul ម៉ោងស្មើនេះគេបើកបណ្តើរៗហើយ។

«Wow ស្អាតណាស់ហើយធំទៀត» Taehyung អត់នឹងលាន់មាត់សរសើរមិនបាន។

«ថេយ៍មិនដែលមកទេមែនទេ?» គេសួរដោយភ្ញាក់ផ្អើលបន្តិចបន្តួច។

«អ្ហឹម ខ្ញុំទើបតែមកពីអាល្លឺម៉ង់ខ្ញុំខានមកទីនេះ 10 ហើយ» Taehyung

«អ៎ អ៊ីចឹងខ្ញុំនេះទុកឲ្យខ្ញុំធ្វើជាហ្គាយ៍ទៅចុះ! អញ្ជើញបានភ្ញៀវស្អាត» Dylan ធ្វើជាឱនក្បាលដើរដៃអញ្ជើញ Taehyung ។

«ហិហិ លោកចេះកំប្លែងដែរតើ» Taehyung អត់សើចមិនបានទាំងដែលខ្លួនឯងទើបតែយំបម្បិញមិញសោះ។

៊មកដើរលេងបែបនេះគេមិនចាំបាច់ភ័យថាមានហ្វេសណាឃើញទេព្រោះពេលថ្ងៃមិនសូវជាមានមនុស្សគឺជាពេលវេលាដ៏ល្អបំផុត។

«អាយ៎» Taehyung ឱបដៃ Dylan ជាប់ពេលដែលសេះហោះទ្បើងកាន់តែខ្ពស់។

«ហាហា កុំខ្លាចអីសប្បាយសឹងស្លាប់» Dylan សើចតិចៗ។

ថ្ងៃនេះគួរតែអរគុណ Dylan ណាស់ដែលចំណាយពេលនៅជាមួយ Taehyung ពេញមួយ ថ្ងៃថែមទាំងជួយសម្រាកទុក្ខគេថែមទៀតផង។

Dylan ក៏មិនភ្លេចជូន Taehyung ទៅញុាំអីផងដែរភ្លេចៗនេះម៉ោង 7 យប់ទៅហើយមាឌតូចក៏ឲ្យ Dylan ជូនទៅផ្ទះសង្ស័យអ្នកផ្ទះបារម្ភស្លាប់ហើយ។

  #ភូមិគ្រឹះជន

ងុឺត....Porsche 2021 ចតនៅចំពីមុខភូមិគ្រឹះដ៏ធំល្វឹងល្វើយ។

«អរគុណហើយណា៎ដែលកំដរខ្ញុំក្នុងថ្ងៃនេះ» Taehyung ដោះខ្សែក្រវ៉ាត់បណ្តើរនិយាយបណ្តើរ។

«ថេយ៍នៅផ្ទះជាមួយ Jeon Junghyun អ្ហេស៎?» មើលទៅប្រហែលជាស្និតស្នាលខ្លាំងហើយ។

«អ្ហឹម ពិតមែនហើយមានរឿងអ្វីមែនទេ?» Taehyung

«មិនអីទេ! គ្រាន់តែសួរ» Dylan

«អ៊ីចឹងខ្ញុំទៅហើយណា៎អរគុណម្តងទៀត ហិហិ» Taehyung ញញឹមមុននិងចុះពីលើទ្បានដើរចូលទៅក្នុងភូមិគ្រឹះ។

[ មានរឿងមិនខានទេ។ ]

To Be Continues.....

ជំពាក់ស្នេហ៍ 🌹 (Ended)Donde viven las historias. Descúbrelo ahora