"បងជួយទៅអង្គុយនៅតុអាហារទៅអញ្ចឹង"Taehyung
"Awww នេះដេញបងផងឬ?"Jungkookលឺប្រយោគគេចប់សឹងបោកក្បាលអោយស្លាប់ទេលឺថាជួយបានស្មានតែអោយជួយធ្វើម្សៅធ្វើអីតាមពិតដេញចេញអោយឆ្ងាយសោះមិនគិតអាណិតចិត្តគ្នាកំពុងតែនឹកចង់អោបចង់ងើបអីទេ
"មិនមែនទេគឺអូនយកអៅអោយបងញុាំនោះអី ក្រែងព្រឹកមិញបងមិនបានញុាំអីផងក៏ចេញទៅបាត់"Taehyungប្រញាប់កែស្ថានការភ្លាមក្រោយឃើញនាយធ្វើមុខអន់ចិត្តដាក់
"មិនអីទេបងមិនឃ្លាន"Jungkook
"មិនបានទេទោះបងមិនឃ្លានក៏ត្រូវតែញុាំដែរ"Taehyungដោះស្រោមដៃដែលពាក់សម្រាប់ធ្វើនំមុននេះចេញទើបរុញនាយអោយទៅអង្គុយរួចក៏ដើរមកយកអ្វីអោយនាយញុាំបន្ត
"បងមិនឃ្លានពិតមែន"Jungkookក្រវីក្បាលបដិសេធមិនព្រមញុាំព្រឡពេលនេះក្រពះមិនឃ្លានសូម្បីបន្តិចអ្វីដែលនាយឃ្លាននោះគឺឃ្លានថើបឃ្លានអោបទៅវិញទេ
"ស្ងាត់ភ្លាមហើយឆាប់ញុាំអោយអស់បើមិនចង់អោយអូនខឹង"Taehyungច្រត់ចង្កេះចង្អុលមុខនាយរបៀបគម្រាមដាក់ហើយថែមទាំងលេងទឹកមុខទៀត ព្រះអើយ!!ដឹងហើយលឺហើយថាប្តីពូកែឆាប់ទន់ចិត្តជាមួយទឹកមុខអស់នេះហើយនៅតែលេងជាមួយទៀត
"បាន អ្នកស្រីប្រពន្ធ"Jungkookប្រញាប់ទទួលបញ្ជាភ្លាមពេលឃើញទឹកមុខកំណាចរបស់រងតូច សាកហ៊ានមិនញុាំទៅមើលស្អែកអីមិនទាន់និយាយរកផង កុំជោតែខឹងគឺខឹងហើយលួងម្តងៗសឹងបែកពពុះមាត់ទៅហើយ
"អីយ៉ា!!មកSweetក្នុងផ្ទះបាយបែបនេះទើបបានជាមិនចេញទៅទទួលភ្ញៀវ"Jiminដែលមានបំណងចង់យកកូនមកលេងជាមួយតែចូលមកដល់មិនឃើញហើយRimaក៏ប្រាប់ថាពួកគេនៅក្នុងផ្ទះបាយទើបដើរចូលមកដោយខ្លួនឯង មកដល់ក៏ឃើញប្តីប្រពន្ធកំពុងតែឈ្លោះគ្នាបែបSweet Sweetទៅវិញ
"Aww Jiminឯងមកមានការអីមែនទេ?"Taehyungក្រោយឃើញមិត្តមកដល់ភ្លាមក៏ដើរទៅលើក.ពក្មួយពីដៃគេ តែត្រូវរាងក្រាស់ហាមមិនអោយ.ពមុន
"TaeTae~~ហាម.ពក្មួយអោយសោះ?"Jungkookងើបក្រេសពីតុបាយទៅចាប់ដៃរាងតូចជាប់
"ហេតុអ្វីកូនខ្ញុំជាបិសាចមែនទេបានជាលោកមិនអោយមិត្តខ្ញុំ.ពគេបែបនេះ?"Jiminសម្លឹងមើលមុខនាយស្លើទាំងមិនយល់ នៅសុខៗក៏មកហាមមិត្តខ្លួនមិនអោយមកប៉ះកូនខ្លួនបែបនេះ? ចង់ប្រកាសសង្រ្គាមមែនទេ?កូនខ្លួនសុីមនុស្សមែនទេបានរត់ខំរត់ហេមកហាមមិត្តខ្លួនអញ្ចឹងនោះ?
"មែនហើយគ្រាន់តែចង់.ពក្មួយសោះអូនខុសអី?"Taehyung
"អា៎ៗ!!កុំទាន់ខឹងអី បងហាមដោយសារតែអូនកំពុងមានកូនអី អូនក៏ឃើញថាក្មួយគេធាត់ខ្លាំងថ្នាក់ណាបងមិនហ៊ានបណ្តោយអោយអូនលើកក្មួយទេ ហាមជាដាច់ខាត"Jungkookប្រញាប់សម្រួលព្រោះថាខ្សែភ្នែកខ្លាកំណាចពិឃាតពីរគូរសម្លឹងមើលមកខ្លួនប្រៀបដូចជាចង់ហុតសាច់ហុតឈាមអញ្ចឹង អ្នកណាទៅហ៊ានអោយ.ពទៅបើមាឌវិញដូចបាវខ្សាច់អញ្ចឹង
"អរ!!មែនហើយយើងភ្លេចថាឯងមានកូន កុំ.ពអីណាកូនយើងមិនងាយអោយឯង.ពដូចគ្នា"Jiminនឹកឃើញថាគេមានកូនភ្លាមស្រាប់តែទាញកូនចេញពីដៃរាងតូចភ្លាម ខ្លួនមានកូនមកចង់លើកក្មួយមាឌប៉ុនដំរីបែបនេះយ៉ាងមិចកើត រាល់ថ្ងៃនេះខ្លួន.ពម្តងៗសឹងវៀចខ្លួនទៅហើយព្រោះខ្លួនបំប៉នណាស់រាល់ថ្ងៃនេះនោះ
_______________
To Be Continue...✨🐾
@Jane-ជេន
មកវិញហើយនឹកគេអត់?តែប្រហែលជាមកមិនញឹកញាប់ដូចមុនៗទេហើយក៏សូមអរគុណអ្នកទាំងអស់គ្នាផងដែរដែលនៅជាមួយគ្នាមករហូតបែបនេះ😥
YOU ARE READING
- ពង្វក់ស្នេហ៍ស្វាមី -
Romanceការៀបការដែលកើតឡើងចេញពីការរៀបចំរបស់ចាស់ទុំ តើថ្ងៃមុខទៅពួកគេនឹងរស់នៅជាមួយគ្នាបានដូចម្តេច? Jeon Jungkook Top × Kim Taehyung Btt Min Yoongi × Park Jimin 20.04.2021-25.08.2021
EP49:កូនខ្ញុំជាបិសាចមែនទេ?
Start from the beginning
