«ឃើញទេឯងនេះគ្មានបានការទេ!» មាឌតូចស្តីបន្ទោសឲ្យខ្លួនឯងតាំងពីតូចដល់ធំមកអ្នកណាៗក៏និយាយថាខ្លួនជាបន្ទុករបស់គេកើតមកនាំតែទុក្ខឲ្យគេជួយខ្លួនឯងមិនបានតែថា...
តើខ្ញុំចង់ណាស់មែនទេ? ខ្ញុំមិនចង់ទ្បើយខ្ញុំចង់ពឹងពាក់ខ្លួនឯងវាស្រួលជាងស្មានតែគេបម្រើខ្ញុំៗសប្បាយចិត្តឬ? ខ្ញុំតែងតែគិតថាខ្លួនឯងគ្មានប្រយោជន៍ជានិច្ចសូម្បីតែដើរក៏ដើរមិនបានដល់តែពេលដើរបានហើយនៅមិនអាចធ្វើឲ្យអ្នកដែលធ្លាប់ស្អប់ស្រទ្បាញ់វិញផង។
Taehyung អូសវ៉ាលីទៅគូទទ្បានមុននិងលើកយកមកដាក់គេសឹងតែផ្ងារខ្លួនព្រោះមិនអាចទប់លំនឹងខ្លួនឯង។
«យឺតៗសើកៗ» ចូលមកដល់ក្នុងទ្បានក៏ឮសម្លេងស្តីបន្ទោសទៀតហើយមាឌតូចបានត្រឹមតែឱនមុខចុះមិនហ៊ានតវ៉ាក្រៅពី..
«សុំទោស» Taehyung
«ឯងចេះតែនិយាយពាក្យហ្នឹងទេមែនទេ? គួរឲ្យស្អប់» Jungkook ចោលភ្នែកមកសម្លក់មាឌតូចមុននិងបើកទ្បានចេញទៅទាំងមិនដឹងថាប្រយោគចុងក្រោយសម្លាប់ទឹកចិត្តអ្នកស្តាប់ខ្លាំងប៉ុណ្ណា។
#ភូមិគ្រឹះ Jeon
Jungkook រយ៉ែទ្បានចូលទៅខាងក្នុងភូមិគ្រឹះតាំងពីបើកទ្បានចេញពីប្រលានយន្តហោះមកគ្នានអ្នកណានិយាយស្អីមួយម៉ាត់។
«ឯងឆាប់ចុះទៅ» Jungkook ទើបតែដាច់ចិត្តនិយាយទៅកាន់មាឌតូចតែវាជាពាក្យដេញទៅវិញ។
«បងមិនចូលទេឬ? ពេលនេះថ្ងៃហើយបងញុាំបាយសិនទៅ» Taehyung
«មិនបាច់មកខ្វល់ខ្វាយពីក្រពះយើងទេសុីបាយនៅមុខឯងសុខចិត្តមិនសុីវិញល្អជាងឆាប់ចុះទៅ» Jungkook និយាយម៉ាត់ៗដូចជាខ្ពើមនឹងជ្រលក់មាត់និយាយជាមួយគេណាស់។
«បាទ» Taehyung ឆ្លើយទាំងអួលដើមកហើយក៏ចុះពីលើទ្បានដើរទៅយកវ៉ាលីចេញមក។
ង៉ោង...រកដើរចេញមិនទាន់ផុតផង Jungkook ក៏បើកទ្បានចេញបាត់មាឌតូចបានត្រឹមតែសម្លឹងមើលទៅទ្បានដែលបើកចេញទៅ។
«បងនៅស្អប់ខ្ញុំដដែល» ទឹកភ្នែកមួយដំណក់ស្រក់ចេញពីរង្វង់ភ្នែកត្បូងគ្រីស្តាល់រយៈពេល 10 កន្លងផុតទៅហើយតែភាពស្អប់ខ្ពើមរបស់ Jungkook មកកាន់គេនៅតែមិនរលត់សោះ។
Taehyung ដកដង្ហើមធំជូតទឹកភ្នែកចេញហើយក៏ដើរចូលទៅក្នុងដែលធ្លាប់រស់នៅនិងលេងតាំងពីក្មេងនៅផ្ទះនេះផ្លាស់ប្តួរច្រើនណាស់។
«អ្នកប្រុសតូច» ម៉ែដោះភ្ញាក់ផ្អើលជាខ្លាំងពេលឃើញ Taehyung ដើរចូលមក។
«ជំរាបសួរម៉ែដោះសុខសប្បាយទេ?» Taehyung
«ហិហិ ម៉ែដោះសុខធម្មតាទេតែនឹកអ្នកប្រុសតូចស្ទើដាច់ខ្យល់ទៅហើយ» ម៉ែដោះរត់មកឱប Taehyung មាឌតូចក៏ឱបតបតទៅវិញនេះហើយជាមូលហេតុដែលអ្នកផ្ទះស្រទ្បាញ់ Taehyung ព្រោះគេមិនដែលកំណាញ់ខ្លួនឬដាក់ខ្លួនទ្បើយ។
«ថេយ៍ក៏នឹកម៉ែដោះដូចគ្នាជាពិសេសម្ហូបដែលម៉ែដោះធ្វើតែម្តង» Taehyung
«អាវ៎ កូនថេយ៍មកដល់ហើយមែនទេ?» Mr.Jeon
«បាទ ជំរាបសួរលោកប៉ាអ្នកម៉ាក់» Taehyung ញញឹមស្រស់ឱនគោរព Mr.Jeon នឹង Ms.Jeon គេហៅបែបនេះវាជាទម្លាប់ទៅហើយ។
«អ្នកណាទៅទទួលកូនមក?» Ms.Jeon
«បងជុងណាអ្នកម៉ាក់តែពេលនេះគាត់ទៅវិញហើយខ្ញុំឃាត់ក៏មិនស្តាប់» Taehyung
«កូននេះមិនចោលចរិតសោះ» Ms.Jeon គ្រវីក្បាលតិចៗហួសចិត្តនិងកូនប្រុសពៅ។
«បងគួរតែចាត់ការគេចោលម្តងហើយទើបបាន» Mr.Jeon
«បានហើយៗកូនទៅសម្អាតខ្លួនសិនទៅណា ថេយ៍ចាំបន្តិចទៀតទៅញុាំបាយជុំគ្នាណា៎ក្មេងៗជួយយកអីវ៉ាន់គេទៅបន្តិចទៅហើយនាំគេទៅបន្ទប់ផង» Ms.Jeon
«ចាស៎ លោកស្រីអញ្ជើញអ្នកប្រុស» អ្នកបម្រើក៏មកជួយលើកអីវ៉ាន់ Taehyung ។
«កូនទៅសិនហើយ» Taehyung ញញឹមតិចៗមុននិងដើរទ្បើងទៅលើ។
«មិនដឹងថា Jungkook គេនិយាយស្អីខ្លះដាក់កូន Tae ទេ» Mr.Jeon សម្លឹងមើលទៅដំណើររបស់ Taehyung មុននិងនិយាយតិចៗមានអារម្មណ៍ថាអាណិត Taehyung ជាប៉ុនពេក។
«គេធំហើយនៅមិនចេះគិតទៀតឬក៏ចាំបាត់បង់ទើបស្តាយក្រោយ?» Ms.Jeon
«បងចាំតែមើលទេថាកូនអូនគេចិត្តរឹងបានយូរប៉ុណ្ណាព្រោះ Taehyung គេមិនដូចមុនទ្បើយគេមិនមែនពិការដូចមុនទេ» Mr.Jeon និយាយចប់ក៏ដើរទៅបន្ទប់អានសៀវភៅបាត់ទុកឲ្យ Ms.Jeon ឈរម្នាក់ឯងទើបគាត់សម្រេចចិត្តដើរទៅផ្ទះបាយដើម្បីរៀបចំម្ហូបទទួលអនាគតកូនប្រសារតែម្តង។
[ គេផ្លាស់ប្តូរហើយ។ ]
To Be Continues....
ជំពាក់ស្នេហ៍ 🌹Ep:02
Mulai dari awal
