💜យានអវកាសស្នេហ៍✨

2.3K 286 10
                                    

Episode 76 : ភ័យខ្លួន!

« ប្រពៃណាស់អាចៅ.! »លោកKimសើចទាំងមិនសូវសមដាក់អ្នកគ្រប់គ្នាមុននឹងហុចថេវ៉ាន់ទៅអោយជុងហ្គុកពរវិញព្រោះបើនៅពរទៀតខ្លាចក្រែងថាមិនត្រឹមតែនោម អាចលើសនឹងទៀត(ᗒᗣᗕ)՞។

« ជោកអស់ហើយ.! បងប្រញាប់ទៅប្តូរសម្លៀកបំពាក់សិនទៅ »អ្នកស្រីKimដេញលោកគីមអោយទៅប្តូរសម្លៀកបំពាក់ព្រោះថេវ៉ាន់នោមឡើងជោគចេញខ្លួនគាត់ទៅហើយ។

« អូខេ.! បន្តិចទៀតបងមកវិញ »លោកKimថាហើយក៏ដើរឡើងទៅខាងលើបាត់ រីឯថេយ៉ុងវិញបានត្រឹមឈររុញរាហាក់ដូចជាកំពុងតែខ្លាចចិត្តឪពុកម្តាយបង្កើតរបស់ខ្លួនឯងយ៉ាងអញ្ចឹង។

« មិនអីទេ.! »Jungkookងាកមកឃើញថេយ៉ុងកំពុងតែធ្វើមុខដូចជាភ័យៗទើបនាយលើកដៃទៅដាក់លើស្មាររបស់រាងតូចបន្តិចមុននឹងនិយាយទាំងញញឹមស្រាលៗកុំអោយថេយ៉ុងភ័យខ្លាច។

« ហឹម.! »Taehyungងក់ក្បាលរួចញញឹមដាក់ជុងហ្គុក បន្ទាប់មកពួកគេក៏បានចូលទៅអង្គុយនៅខាងក្នុងផ្ទះលើសាឡុងដោយមានថេវ៉ាន់នៅលើភ្លៅរបស់ជុងហ្គុកនិងហ្គូៗអង្គុយលើភ្លៅរបស់ថេយ៉ុង។

« សុខសប្បាយទេកូន? ម៉ាក់ឮថាធ្វើជាតារាល្បីផងឬ? មើលចុះប្រហែលជាហត់ខ្លាំងហើយមែនទេកូន ឡើងស្រកសាច់អស់រលីង »អ្នកស្រីKimសួរទៅកាន់កូនប្រុសទាំងទឹកមុខព្រួយបារម្ភព្រោះឃើញថាថេយ៉ុងរាងស្គមជាងមុន។

« មិនសូវជាហត់ប៉ុន្មានទេអ្នកម៉ាក់.! កូនរីករាយនឹងធ្វើវា »Taehyungនិយាយទៅកាន់អ្នកស្រីKimទាំងសម្តីទាក់ៗព្រោះមិនទាន់ទម្លាប់នឹងហៅគាត់ថាម៉ាក់នៅឡើយ។

« ហើយកូនព្រមរើមកនៅផ្ទះយើងវិញហើយមែនទេ? »អ្នកស្រីKimនិយាយបណ្តើរផឹកតែបណ្តើរ ខណៈនោះថេយ៉ុងស្រាប់តែស្រឡាំងកាំងតបមិនចេញព្រោះគេមិនទាន់ចង់មកវិញនៅឡើយទេ។

« នៅទេអ្នកម៉ាក់ »Jungkookឆ្លើយជំនួសព្រោះឃើញរាងតូចឆ្លើយមិនចេញ ខណៈនោះអ្នកស្រីគីមដឹងស្ថានការណ៍គាត់ក៏ធ្វើជានិយាយធម្មតាវិញ។

« ហឹម.! មិនអីទេកូន មកវិញពេលណាក៏បានអោយតែកូនសប្បាយចិត្ត សមាជិកក្នុងផ្ទះនេះរងចាំកូនជានិច្ច »អ្នកស្រីKimដើរមកអង្គុយក្បែរថេយ៉ុងរួចលើកដៃអង្អែលក្បាលកូនប្រុសតិចៗ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now