{ ជួយ }
« អូយ ~ » ថេយ៉ុងក៏ភ្លាត់សម្លេងឧទានដោយការឈឺចាប់ បន្ទាប់ពីត្រូវបានក្មេងដែលគេកំពុងតែអោបក្រសោបនឹងដៃខាំ-ក ។
ដឹប ៚ ក្មេងនោះក៏ហោះទៅម្ខាងបុកដើមឈើព្រោះតែជុងគុក មិនមែនព្រោះតែថេយ៉ុងទម្លាក់គេចោលនោះទេ ។ ជុងគុកប្រើតែដៃម្ខាងក៏អាចចងក្មេងនោះអោយជាប់ដើមឈើបានដែរ ។ អាល្អិតដ៏គួរអោយស្រឡាញ់មុននោះបានប្ដូរទៅជាក្មេងបីសាចមានមុខកាចសាហាវត្រឹមមួយប៉ព្រិចភ្នែក ។
« ឯងយ៉ាងម៉េចហើយ » ជុងគុកក៏ចូលទៅសួរថេយ៉ុងដែលកំពុងតែខ្ទប់កន្លែងរបួសមានទឹកមុខឈឺចាប់នៅម្ខាង ។
« ម~ មិនអីទេ » គេចង់ប្រាប់ថាមនអីទេ តែក្នុងខ្លួនហាក់ដូចជាខ្សោះខ្លាំងណាស់ គេមានអារម្មណ៌ថាគេឈរលែងចង់ជាប់ហើយ ។
« ល ~ លោកប្រយ័ត្ន » ថេយ៉ុងនិយាយទាំងចង្អុលទៅក្មេងដែលរួចចំណងនោះ ហើយស្ទុះមកចង់ខាំពួកគេទាំងពីរម្ដងទៀតដូចឆ្កែឆ្កួត ដែលដេញខាំជាប់មិនលែង ។
ជុងគុកក្រលាស់បាតដៃវឹប ក្មេងនោះក៏ហៅម្ខាងម្ដងទៀតហើយក៏មានឈាមហូរមកតាមមាត់តិចៗផង ជុងគុកក៏សម្រេចចិត្តបិទភ្នែកបន្ទាប់មកគេក៏លើកដៃឆ្វេងឡើង ។
នាយបានក្ដាប់ដៃឆ្វេងដែរ បានលើកនោះក្មេងនោះក៏បានរលាយក្លាយជាផេះតែម្ដងហើយ ។ ថេយ៉ុងចង់សួរដូចគ្នាថាម៉េចចាំបាច់រំលាយគេចោល តែគេក៏ដួលគ្រេងព្រោះគ្មានកម្លាំងឈរតទៀតទេ តែគេក៏មិនបានសន្លប់ដូចគ្នា ។ ថេយ៉ុងកំពុងតែឆ្ងល់ម៉េចបានជាគ្រាន់តែកូនបីសាចមួយសោះ ហេតុអីក៏អាចធ្វើអោយគេរបួសបានអ៊ីចឹង ។ ឫមួយគេមិនមែនបីសាចធម្មតា ?
« ទ្រាំបន្តិចទៅ ! ហើយនៅអោយស្ងៀម » ជុងគុកនិយាយឡើងហើយក៏ចូលទៅគ្រាថេយ៉ុងដាក់អោយអង្គុយពិតនៅដើមឈើ ។
ជុងគុកក៏មើលមុខថេយ៉ុង ដើម្បីពិចារណាម្ដងទៀត តែគេក៏គិតច្បាស់ហើយ ។ រួចក៏ចាប់ស្មារថេយ៉ុងទាំងពីរជាប់ ថេយ៉ុងក៏រាងភ័យថាតើគេកំពុងចង់ធ្វើអីនឹង តែដៃគេកម្រើកមិនបានទាល់តែសោះ ។
ជុងគុកក៏ឱនចូលទៅរករបួសដែលនៅនឹង-កថេយ៉ុងនោះហើយក៏ដាក់បបូរមាត់ទៅលើវាដើម្បីបឺតឈាមពឹសចេញ ។ តាមពិតទៅក្មេងនោះ មិនមែនជាឈាមបីសាចដូចជាពួកគេទេ គេគឺបីសាចជព្ជាក់ឈាម ។ ដូចច្នេះហើយទើបពេលវាខាំថេយ៉ុង ធ្វើអោយគេត្រូវរបួសបានបែបនេះ ព្រោះឈាមរវាងគេទាំងពីរកំពុងតែប្រឆាំងគ្នា ។
« ល~លោកធ្វើអី ? » ថេយ៉ុងសួរទាំងខ្សោះស្ដាប់មិនចង់ឮ ជុងគុកក៏ដកមុខសង្ហាចេញពីកថេយ៉ុង បន្ទាប់មកក៏ងាកទៅម្ខាងដើម្បីព្រួសឈាមពឹសនោះចេញ ។ ជុងគុកមិនបានឆ្លើយនឹងថេយ៉ុងទេតែគេក៏ឱនទៅម្ដងទៀត ព្រោះគេបឺតឈាមនោះជិតអស់ហើយ ។
បន្ទាប់ពីជួយបឺតឈាមអោយថេយ៉ុងរួចហើយ គេក៏វាសលើរបួសនោះអោយវារាងតូចជាងមុន ។ ហើយក៏ដាក់ខ្លួនអង្គុយទល់មុខថេយ៉ុងដែលកំពុងតែបិទភ្នែកសម្ងំយកកម្លាំង ។
« ក្មេងនោះជាបីសាចជព្ជាក់ឈាម ~ ទើបធ្វើអោយឯងមានប្រតិកម្មបែបនេះ » ឮសម្ដីជុងគុកហើយថេយ៉ុងក៏បើកភ្នែកឡើងហើយមិនទាន់និយាយអ្វី គេពិតជាគាំងនឹងទង្វើមុននេះណាស់ ទោះបីវាជាការជួយសង្គ្រោះក៏ពិតមែនតែក៏មានអារម្មណ៌ថា ... Ayyyyyy
« ម៉េចក៏ជួយខ្ញុំ ? »
« ខ្ញុំមិនចេះឃើញស្លាប់ហើយមិនជួយទេ »
« ចុះពេលណាខ្ញុំអាចមានកម្លាំងវិញបាន ? »
« សម្រាកសិនទៅ »
« នៅទីនេះ ?? »
« ឯងទៅណាមិនទាន់បានទេ ទុកអោយឈាមឯងវាដើរស្រួលសិនទៅ »
« ហ្ហឹម ~ » ថេយ៉ុងក៏បានត្រឹមតែដកដង្ហើមធំហើយក៏បិទភ្នែកសម្ងំដោយមានជុងគុកនៅអង្គុយទល់មុខ ។ គេគ្រាន់តែចង់នៅការពារថេយ៉ុង ទោះបីគេមិនបានសុំក៏ដោយណាមួយ ទោះបីជាទឹកដីពួកគេមិនសូវត្រូវធាតុគ្នា តែគេពិតជាមានអារម្មណ៌ថាចូលចិត្តថេយ៉ុងណាស់ ។ ភ្លេចខ្លួននាយក៏បានសម្លឹងមើលមុខរបស់ថេយ៉ុងមិនដាក់ភ្នែក ព្រោះតែស្អាតខ្លាំងពេក ។
To be continue
YOU ARE READING
ស្នេហ៌ខុសអម្បូរ ( រដូវកាលទី 1 )
Fanfictionក្ដីស្នេហ៌ដ៏ខុសធម្មជាតិមួយបានកើតឡើងដោយចៃដន្យ មិនត្រឹមតែប៉ុណ្ណោះទឹកដីរបស់ពួកគេទាំងពីរមិនត្រូវគ្នាឡើយ តើអោយពន្លកស្នេហ៌មួយនេះវាដុះទៅមុខយ៉ាងរលូនបានដោយរបៀបណា៎នោះ ? « យើងស្រឡាញ់ឯង !! គឺឯងតែម្នាក់គត់ គីម ថេយ៉ុង »
