💜យានអវកាសស្នេហ៍✨

2.2K 253 5
                                    

Episode 75 : ស្វាគមន៍លោកតា

   Jungkookធ្វើមុខស្អុយហើយក៏បានដើរទៅលើកពរTaewanឡើងព្រោះTaewanក៏បានភ្ញាក់ដោយសារសម្លេងGuguយំដែរប៉ុន្តែគេមិនបានយំតាមបងដូចមុននេះនោះទេ។

« កូននរណាហេតុអ្វីក៏គួរអោយស្រឡាញ់យ៉ាងនេះ.! មើលចុះឆ្លាតខ្លាំងណាស់ »Jungkookពរថេវ៉ាន់ដើរកាត់មុខថេយ៉ុងនិងGuguយ៉ាងរំភើយ មិនសូម្បីតែមើលមុខរបស់អ្នកទាំងពីរ ខណៈនោះថេយ៉ុងក៏បានពរGuguចុះទៅខាងក្រោមដូចគ្នា។

« ប៉ាៗ »Guguពេបមាត់ចង់យំបន្តិចចំណែកដៃក៏ខ្ញាំ.កអាវរបស់ថេយ៉ុងឡើងជាប់បន្ទាប់ពីចុះមកដល់ខាងក្រោមក៏បានឃើញជុងហ្គុកកំពុងតែប្រឡែងលេងជាមួយថេវ៉ាន់ដោយមិនខ្វល់ពីគេ។

« ចង់អោយកូនយំណាស់មែនទេ? »Taehyungដើរមកក្តិចដើមដៃរបស់ជុងហ្គុកបន្តិចព្រោះឃើញមុខរបស់Guguប្រុងនឹងយំដោយសារតែច្រណែនថេវ៉ាន់ហើយបូករួមទាំងជុងហ្គុកធ្វើចរឹកដូចជាឌឺកូនថែមទៀត ថេយ៉ុងក៏ដើរមកនិយាយតែម្តង។

« យំ? ហេតុអ្វីក៏យំ? បងមិនបានធ្វើអ្វីគេផង »Jungkookញាក់ស្មារធ្វើដូចជាមិនដឹងរឿងទាំងដែលនាយមានចេតនាឌឺកូនសោះ។

« ប៉ាៗ »Guguលើកដៃទាំងពីរឡើងឈោងខ្លួនទៅរកជុងហ្គុកក្នុងបំណងចង់អោយជុងហ្គុកពរគេវិញប៉ុន្តែខណៈនោះជុងហ្គុកក៏ប្រកែក។

« អត់ទេ.! ប៉ាៗជាប់ពរប្អូនហើយ »Jungkookថាហើយក៏បានពរថេវ៉ាន់ចេញទៅខាងក្រៅដើម្បីទៅលេងនៅឯសួនក្រោយផ្ទះរបស់Do-hunបាត់។

« វ៉ា...ហិកៗ »Guguគ្រាន់តែឃើញជុងហ្គុកប្រងើយនឹងគេភ្លាម គេក៏បានខ្ទប់មុខនឹងកញ្ចឹង.ករបស់Appaហើយយំយកៗតែម្តង។

« ចំមែន.! »Taehyungក្រវីក្បាលទាំងហួសចិត្តនឹងពីរអ្នកឪពុកកូននេះខ្លាំងមែនទែន ចេះតែរករឿងគ្នាមិនឈប់កោតតែនៅជាមួយគ្នាកើត។

   បន្ទាប់មកថេយ៉ុងក៏បានដឹកដៃGuguចេញទៅខាងក្រៅដូចគ្នាព្រោះទារទៅដែរហើយចង់ដើរខ្លួនឯងទើបថេយ៉ុងមិនប្រកែកហើយជូនទៅតាមបំណង មកដល់ក៏បានឃើញជុងហ្គុកកំពុងតែអង្គុយមើលមេអំបៅជាមួយនឹងថេវ៉ាន់។

« ទៅលេងជាមួយប៉ាៗទៅកូន »Taehyungប្រលែងដៃGuguអោយរត់ទៅរកជុងហ្គុកដោយគេនៅឈរចាំមើលមិនឆ្ងាយពីពួកគេប៉ុន្មាននោះទេ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now