ភាគទី37

Start from the beginning
                                    

«លែងអីហើយប្រហែលមកពីបានគេងមួយសន្ទុះ» ហូស៊ុក

«អញ្ចឹងទៅញ៉ំាអីទៅ ដល់ម៉ោងបាយថ្ងៃត្រង់ហើយ»ហេប្យុល

«ហឹមមម អូខេ» ហូស៊ុកងក់ក្បាលយល់ព្រមនិងនាង មុននិងទាញសម្លៀកបំពាក់នៅលើខ្លួនអោយរៀបរយសឹមដើរទៅយកទូរស័ព្ទដែរនៅលើតុធ្វើការមកដាក់ក្នុងហោរប៉ៅខោរហើយក៏បណ្ដើរគ្នាចេញទៅរកកន្លែងញ៉ំាអីនៅខាងក្រៅ ។

   [ភោជនីយដ្ឋាន ]

     មកដល់ហាងអាហារដែរគេធ្លាប់ញ៉ំាកាលពីលើក
មុន បុគ្គលិកក៏នាំគេដើរសម្ដៅទៅរកតុនៅជ្រុងម្ខាងដែរមិនសូវមានមនុស្សកុះករ ហើយក៏ទទួលកម្មង់អាហារមុននិងចេញទៅវិញដើម្បីមិនរំខានពួកគេ ។

« បងភ្លេចប្រាប់អោយឈឹង យើងទៅកូរ៉េវិញនៅថ្ងៃស្អែកណា» ហូស៊ុក

«ថ្ងៃស្អែក??? មិចក៏លឿនម្ល៉េះ?» ហេប្យុលផ្ទួននិងពាក្យថាថ្ងៃស្អែករបស់គេ មិនមែននាងមិនចង់ទៅគ្រាន់តែលឿនជាងការស្មានរបស់នាងពេក។

«មែនហើយ គម្រោងថ្មីនៅទីនោះចាប់ផ្ដើមដំណើរការហើយបងត្រូវទៅពិនិត្យផងទើបមិនចង់ឡើងចុះច្រើន » ហូស៊ុក

«ក៏ល្អណា ខ្ញុំចង់ញ៉ំារសជាតិគីមឈីដែរម៉ាក់ធ្វើខ្លាំងណាស់ ខានញ៉ំាមកយូរហើយ»ហេប្យុលធ្វើមុខគួរអោយស្រឡាញ់ដូចជាកូនក្មេងឡើងមក ជាទឹកមុខដែរគេកម្រនិងបានឃើញណាស់ ហេតុអីគេចង់លេបនាងយកមកទុកនៅក្នុងពោះបែបនេះ? មិនចង់អោយមនុស្សប្រុសណាមកក្បែរនាងនោះទេ ។

«ទៅវិញញ៉ំាអោយអស់2-3ប្រអប់ធំដែរនៅក្នុងទូរទឹកកកតែម្ដងទៅ បងឧស្សាហ៍ទៅលេងពួកគាត់ណាស់ បន្ទប់របស់អូនក៏បងធ្លាប់គេង» ហូស៊ុកមិនបានកុហកគេក៏និយាយពិតមែន ព្រោះពេលនាងរវល់តែធ្វើការនៅកន្លែងផ្សេង ឆ្លៀតពេលទំនេរពីការងារគេក៏ទៅលេងម៉ាក់ប៉ានាងញឹកញយ ព្រោះខ្លាចថាគាត់អប្សុក ណាចង់យកពិន្ទុផង គេស្និតជាមួយម៉ាក់ប៉ានាងជាងនាងទៅទៀត។

«បងកុហក ហេតុអីម៉ាក់មិនដែរប្រាប់ខ្ញុំ? មិនសមទេ មិនអាចទេ» ហេប្យុលក្រវីក្បាលមិនជឿពិតមែន បើនិយាយថាឧស្សាហ៍ទៅលេងនាងជឿ តែបើនិយាយថាធ្លាប់គេងបន្ទប់នាង នាងមិនជឿរទេ ។

«ផ្ទះអូនមានបន្ទប់តែពីរទេ សាកគិតមើលទៅពេលបងទៅគេងនៅទីនោះបងអាចគេងនៅកន្លែងណា? ឬគិតថាម៉ាក់ប៉ាអូនអោយបងគេងនៅលើសាឡុង?» ហូស៊ុក

«ហើយហេតុអីទើបបងទៅគេងនៅទីនោះ?» ហេប្យុល

«បងញ៉ំាស្រាជាមួយប៉ាអូន ហើយក៏ស្រវឹង បើកឡានមកផ្ទះវិញមិនរួច គាត់ក៏អោយគេងនៅបន្ទប់របស់អូនតែប៉ុណ្ណឹង »ហូស៊ុក

«បងច្បាស់ជាមិនបានប៉ះពាល់របស់ខ្ញុំទេ ខ្ញុំដឹងថាបងមិនមែនជាមនុស្សចូលចិត្តរុករើរបស់អ្នកដទៃ»ហេប្យុលនិយាយអ៊ឺអើរតែម្នាក់ឯង ព្រោះក្នុងបន្ទប់នាងមានរបស់ច្រើនណាស់ មិនថាតាំងពីនៅរៀនឬមកធំពេញក្រមុំនោះទេ បើគេដើរមើលមែនប្រាកដជាចប់ហើយ  ។

«មែនហើយអ្នកដទៃបងមិនប៉ះពាល់ទេ តែពេលនោះព្រោះវាជាបន្ទប់អូន ក៏ច្រឡំដៃប៉ះពាល់តិចតួច ។ មិនគិតទេណាថាតុក្កតារបស់បងដែរអូនយកទៅបោះចោលកាលពីនៅរៀននោះ ពេលនេះវានៅលើគ្រែរបស់អូនសោះ ។»

«គ្រាន់តែមិនចង់បំផ្លាញទឹកចិត្តអ្នកទិញអោយ ពេលនោះគ្រាន់តែមិនចង់អោយបានចិត្ត ធ្វើខុសហើយចង់យករបស់មកលួងបន្តិចបន្តួចក៏ចប់មែនទេ? ឆឹសសស »ហេប្យុល

«បានៗ កុំរំលឹករឿងចាស់អី »ហូស៊ុកមានបំណងចង់និយាយរឿងផ្សេងមួយទៀត តែពេលនិយាយដល់រឿងនាងខឹងក៏គួរអោយខ្លាចណាស់ និយាយពេលនេះអោយនាងដឹងនាងខឹងដាច់ក្បាលដាច់កន្ទុយមិនខាន។

       .......

            ក្រោយពីញ៉ំាអាហាររួចពួកគេក៏សម្រេចចិត្តមកផ្ទះវិញដោយមិនបន្តរទៅធ្វើការនោះទេ ព្រោះគិតថាហូស៊ុកគេមិនស្រួលខ្លួន ថ្ងៃស្អែកត្រូវធ្វើដំណើរផង សម្រាកយកកម្លាំងខ្លះក៏ល្អ។

To be continued 🌷✨

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now