🔮 អាហារពេលល្ងាចរបស់គ្រួសារ Kim 🔮

Start from the beginning
                                        

✰✰✰✰✰

_ភូមិគ្រឹះលោក Hajoon_

ថ្ងៃនេះគ្រួសាររបស់លោក Hajoon កំពុងតែរៀបចំញ៊ាំអាហារពេលល្ងាចដូចរាល់ដង ហើយលោក Hajoon និងអ្នកស្រី Boram ក៏កំពុងតែអង្គុយចាំកូនគាត់ទៅតាមទម្លាប់ តែ ថ្ងៃនេះ Taehyung ទៅជប់លៀង បែបនេះហើយគេមិនបានមកញ៊ាំបាយផ្ទះនោះទេ

"បងថាកូនស្រីរបស់ Mr.Ethan យ៉ាងម៉េចដែរ?" អ្នកស្រី Boram យករូបថតនៅក្នុងទូរសព្ទ័របស់គាត់ហុចអោយប្តីរបស់គាត់មើល

"អូនប្រុងណែនាំអោយអ្នកណា?" លោក Hajoon យកទៅមើលហើយក៏ហុចអោយប្រពន្ធគាត់វិញមុននឹងសួរ

"គឺ Namjoon នឹងណា! កូនយើងគេអាយុច្រើនហើយ"

"សួរចិត្តកូនសិនទៅ! ក្រែងល៎គេមានអ្នកនៅក្នុងចិត្តហើយតែមិនទាន់ហ៊ានប្រាប់ពួកយើងនៅឡើយ" លោក Hajoon និយាយទៅកាន់ប្រពន្ធរបស់គាត់ ព្រោះប្រហែលជាអាទិត្យ មុន គាត់បានចៃដន្យឮបងប្អូនពួកគេបួននាក់និយាយបង្អាប់គ្នា នៅបន្ទប់ទទួលភ្ញៀវ តែគាត់ក៏ខ្ជិលសួរនាំរងចាំអោយកូនគាត់ មកប្រាប់ដោយខ្លួនឯង

"អូនគ្រាន់តែចង់ណែនាំប៉ុណ្ណោះ! ព្រោះឃើញកូនមិនដែលមកនិយាយរឿងបែបនេះជាមួយអូនសោះ"

"ម៉ាក់និងប៉ានិយាយគ្នារឿងអីហ្នឹង?" Jisoo មកដល់ហើយក៏ សួរនាំ ជាធម្មតាហើយដែលក្នុងចំណោមកូនទាំងអស់នាងមក ដល់ផ្ទះមុនគេ ទោះរវល់ឬមិនរវល់គឺនាងទៀងម៉ោងជានិច្ច បើសិនជាការងារមិនចប់ត្រឹមម៉ោងនាងចេញពីធ្វើការទេ ក៏នាងចេញមកដែរ ទុកស្អែកធ្វើបន្តទៀតកុំស្មុគស្មាញ

"អរ៎! ម៉ាក់និយាយរឿងបងធំរបស់កូនហ្នឹងណា" អ្នកស្រី Boram និយាយហើយក៏ញញឹមសម្លឹងមុខរបស់កូនស្រី
"ម៉ាក់ចង់ណែនាំកូនស្រី Mr.Ethan អោយបងធំរបស់ឯង"

"អូរ៎!" Jisoo ឮហើយក៏អង្គុយចុះ
"តែថាម៉ាក់មិនបាច់ណែនាំអោយបងធំទេ"

"ហេតុអីទៅកូន?" អ្នកស្រី Boram ជ្រួញចិញ្ចើមហើយសួរ

"កូនស្រី Mr.Ethan ទុកណែនាំអោយបង Jungkook ទៅម៉ាក់" Jisoo បញ្ចេញយោបល ព្រោះនាងចង់អោយបងប្រុសទី 3 និង Eunji នោះបែកគ្នាអោយរលាយបាត់ទៅ មុននឹងនិយាយបន្ត
"ព្រោះបងធំគាត់អត់ស្រឡាញ់ស្រីទេ គាត់ស្រឡាញ់មនុស្សប្រុសដូចខ្ញុំដែរ" Jisoo និយាយហើយក៏សើចយ៉ាងសប្បាយចិត្ត ព្រោះព្រឹកមិញចេញពីបន្ទប់គេងមកលួចស្ដាប់ឮបងធំរបស់នាងនិយាយទូរសព្ទ័ជាមួយ Jin ទាំងព្រឹក

Falling Into USWhere stories live. Discover now