"គេងទៅអូនសម្លាញ់បងស្រឡាញ់អូន"Jungkookអោនថើបថ្ងាសប្រពន្ធមួយខ្សឺតរួចក៏ទម្លាក់ខ្លួនគេងក្បែរគេមុននឹងឈោងរកកអាវឃ្លុំក្បែរនោះមកពាក់ពីលើបិទបាំងអោយគេកុំអោយប៉ះខ្យល់ត្រជាក់ខ្លាំងរួចក៏លើកកាយរាងតូចមកអោយគេងកើយទ្រូងនាយ នាយនិយាយហើយថាសុំតែមួយឥឡូវក៏មិនហ៊ានល្មើសសម្តីឡើយព្រោះខ្លាចប៉ះពាល់ដល់កូនណាមួយទៀតខ្លាចប្រពន្ធលែងអោយទៅអត់លិឍមិនបាន
"ហ្អឹម...Jungអូនសួរបងរឿងមួយបានទេ?"Taehyungក្រហឹមរុលខ្លួនរកកន្លែងកក់ក្តៅរបស់គេតាមទម្លាប់
"អូនមានការអី?"Jungkookយកដៃក្រវាសសក់ធ្លាក់ចុះមកបាំងមុខរាងតូចនោះចេញ យប់ណាស់ហើយនៅអស់កម្លាំងទៀតហេតុអ្វីក៏មិនគេងនៅឆ្លៀតសួរដល់ម៉ោងប៉ុន្មានទៀត?
"រឿងក្រុមហ៊ុនរបស់បងនោះ"Taehyungងើយមើលមយខស្វាមីទាំងទឹកមុខក្រៀមក្រំ
"មិនអីទេTaeបងចេះចាត់ចែងហើយ អូនកុំគិតច្រើនអីនាំប៉ះពាល់ដល់កូនយើងទេ"Jungkookយកដៃក្បាលអង្អែលខ្នងរាងតូចចុះឡើងៗបំណងចង់អោយគេងលក់មិនអោយគិតច្រើន ដៃម្ខាងទៀតទៅលេងសក់រលោងរលាស់របស់គេថ្នមៗ
"បងក៏ដូចគ្នាកុំគិតច្រើនពេកអី ប្រយ័ត្នឆាប់ចាស់ទៅ"Taehyungញញឹមឌឺដាក់នាយព្រោះតែចង់ធ្វើបាបនាយ អាចនិយាយបានថានាយចាស់តែអាយុប៉ុណ្ណោះចំណែកសម្រស់វិញ18សុំចាញ់ហើយ មុខរលោងស្រមោចវាជ្រុះចំណែករាងកាយវិញក៏ហាប់ណែនទៀត
"អូនហ៊ានថាបងចាស់ផងមែនទេ?"Jungkook
"ត្រូវហើយ ចាស់ក៏ចាស់ មុខក៏អន់ទៀត "Taehyungឌឺថែមក្រោយពេលឃើញនាយកំពុងតែឆេះដុំបែបនេះ
"បាន!!ចាំមើលណាថាចាស់ម្នាក់នេះប្រដៅអូនយ៉ាងម៉េចខ្លះ?"Jungkookឡើងទៅទ្រោបពីលើរាងកាយប្រពន្ធរួចអោនញ៉ក់ញីកញ្ចឹង.ករាងតូចចុះឡើងៗ
"ហិៗ Jungបានហើយអូនរសើបណាស់ អូនសុំទោសណាប្តីសង្ហា ឈប់ទៅអូនដឹងខុសហើយ"Taehyungរើចេញយកដៃទៅទប់ស្មានាយបំណងចង់រត់គេចចេញពីការធ្វើបាបរបស់នាយ
"បងមិនអោយអូនរួចខ្លួនទេ"Jungkookអោនទៅសង្រ្កប់បបូរមាត់រាងតូចបឺតជញ្ជក់បណ្តើរដៃកំហូចក៏បោសអង្អែលរាងកាយគេគ្មានចន្លោះ
"អ្ហឹម...Jungចេញ"Taehyungរុញកាយពីចេញពីខ្លួនរួចខ្ទប់មាត់រត់ចូលបន្ទប់ទឹកមាត់
"អូនសម្លាញ់"Jungkookចុះពីលើគ្រែរត់ទាំងមីងមាំងងើបគ្នាសុខៗរត់ទៅបន្ទប់ទឹកក្អួតបាត់
"អឹម...មិនអីទេ កូនរករឿងតែប៉ុណ្ណឹង"Taehyungលុបលាងមាត់រួចដើរចេញទៅក្រៅដាក់ខ្លួនគេងលើពូកបិទភ្នែកជិតឈឹងដោយសារតែអស់កម្លាំងរឿងប្តីធ្វើបាបផងឥឡូវមកកូនរករឿងទៀត
"អូនគេងអោយស្រួលបួលតិចទៅមើល ប្រយ័ត្នប៉ះពាល់ដល់កូន"Jungkookប្រហោងពោះមិនស្ទើរមកដល់គ្រែភ្លាមទម្លាក់ខ្លួនដេកលើពូកគ្មានទប់ខ្លួនអីបន្តិចសោះ
"បីអូន"Taehyungនិយាយខ្សាវៗដាក់នាយព្រោះគេអស់កម្លាំងរលីងពីខ្លួនតែម្តង ទើបអោយនាយបីដាក់ខ្លួនអោយគេងស្រួលបួលព្រោះពេលនេះកំពុងតែផ្កាប់មុខនៅកណ្តាលគ្រែម្នាក់ឯងនេះ
"បាទលោកស្រីប្រពន្ធ"Jungkookដើរទៅលើគ្រែហើយលើកប្រពន្ធអោយគេងត្រឹមត្រូវរួចក៏ទម្លាក់ខ្លួនគេងក្បែររាងតូចដូចគ្នា
"កូនប៉ានេះខូចណា ត្រូវបានមួយទៀតហើយចេះមកកាត់ចង្វាក់ទៅកើត"Jungkookយកដៃអង្អែលពោះរាងតូចថ្នមៗនឹងហួសចិត្តជាមួយកំពូលកូនក្បាលខូចចេះមកកាត់ចង្វាក់ឪវាទៅកើត ក្រលាបានមួយទៀតហើយហ្នឹងហាស មិនទាន់កើតមកផងធ្វើបាបឪវាប៉ុណ្ណឹងហើយចុះកើតមកមិនដឹងជាខ្លួនត្រូវមាត់របស់ប្រពន្ធយ៉ាងម៉េចខ្លះទេ គ្រាន់តែស្រមៃក៏ស្រៀវខ្លួនមុនទៅហើយ
____________________
To Be Continue......✨🐾
@Jane-ជេន
YOU ARE READING
- ពង្វក់ស្នេហ៍ស្វាមី -
Romanceការៀបការដែលកើតឡើងចេញពីការរៀបចំរបស់ចាស់ទុំ តើថ្ងៃមុខទៅពួកគេនឹងរស់នៅជាមួយគ្នាបានដូចម្តេច? Jeon Jungkook Top × Kim Taehyung Btt Min Yoongi × Park Jimin 20.04.2021-25.08.2021
EP27:កូនក្បាលខូច
Start from the beginning
