ភាគទី30

Start from the beginning
                                    

«មានត្រូវត្រង់ណាឬអត់?» ហូស៊ុក

«អត់ទេ សំណាងហើយមិនដួល» ហេប្យុលក្រវីក្បាល ព្រោះលស់ព្រលឹងមិនទាន់បាត់នេះអម្បិញមិញស្មានតែបានស៊ីថ្មរអស់ធ្មេញទៅហើយ។

«ហឹមម ជិតដល់ហើយដើរប្រយ៍ត្នផង កុំមើលឆ្វេងស្ដាំទៀត»ហូស៊ុកក៏បន្តរដំណើរជាមួយនាងទៅមុខបន្តរ ក៏ប្រយ័ត្នពិតមែន ខ្លាចថានាងដួលម្ដងទៀត ។ មួយសន្ទុះធំក៏មកដល់.......

      ឆ្លងមកដល់ទីនេះភ្លាម ភាពអូរអ៊រក៏បន្លឺឡើងមកភ្លែត ក៏ឃើញថាមានអ្នកភូមិនៅបណ្ដុំគ្នាប៉ុន្មានគ្រួសារទោះមិនច្រើនតែក៏ឃើញថាកុះករល្មនម។

«ម៉ោះ ដើរទៅមើលទៅក្រែងមានអ្វីទិញយកទៅធ្វើញ៉ំា» ហូស៊ុកតឿននាងបន្តិចពេលឃើញនៅឈរមើលអីបែបនេះ ទើបនាំគ្នាដើរទៅធ្វើអោយអ្នកភូមិងាកមកចាប់អារម្មណ៍គ្រប់គ្នាព្រោះមិនដែរមានអ្នកក្រុងមកទីនេះទេ សាច់ឈាមពួកគេស្អាតបាតបែបនេះគ្មានអ្នកមើលទើបចម្លែក ។

«នោះបង្កង មើលទៅថ្មីៗល្អណាស់»ហេប្យុលដើរចូលទៅរកកន្លែងគេលក់បង្កងដែរមានមិនច្រើនទេក៏ល្មមសម្រាប់ទិញយកទៅញ៉ំាមួយពេល ។

(កន្លែងមានបន្ទាត់ខាងក្រោម ជាកន្លែងគេនិយាយភាសាអង់ភ្លេសណា)

«មើលបង្កងមែនទេ?កម្លោះក្រមុំ នៅថ្មីៗល្អណាស់ទើបតែយកមកអម្បិញមិញនេះឯង»អ្នកលក់ក៏ចាក់មនោគមន៍ភ្លាមពេលឃើញពួកគេបោះជំហ៊ានដើរចូលទៅ ហើយប្រាកដណាស់ថាមិនបាច់តថ្លៃអ្វីច្រើនទេ។

«ខ្ញុំយកទាំងអស់នេះ ជួយច្រកអោយខ្ញុំផង»ហេប្យុលញញឹមជាប់ទៅកាន់រាងវ័យចំណាស់ ហើយគាត់ក៏មិនបង្អង់យូររហ័សយកកន្រ្តកមកច្រកបង្កងស្រស់ៗអោយនាង ។

«ទិញច្រើនបែបនេះញ៉ំាអស់ដែរទេ?» ហូស៊ុក

«ប្រាកដជាអស់ហើយ »ហេប្យុល

«នេះរួចហើយ អ្នកនាង» អ៊ំស្រីអ្នកលក់ក៏ហុចមកអោយនាងតែហូស៊ុកក៏លូកដៃទៅទទួលព្រោះមើលទៅធ្ងន់ដែរ។

«អស់ប៉ុន្មានអ៊ំ?»ហូស៊ុក

«18$ អ្នកកម្លោះ នៅទីនេះតម្លៃបង្កងថោកពីទីក្រុងឆ្ងាយណាស់»គាត់ឆ្លើយ

«ពិតមែនហើយ សាច់បង្កងឆ្ងាញ់ខ្លាំងណាស់ »ហូស៊ុក

«អ្នកទាំងពីរមកពីណា?មើលទៅមិនមែនជនជាតិអូស្រ្តាលីយើងទេ»

«ពួកយើងមកពីកូរ៉េ ក៏មកលេងនៅទីនេះ និងធ្វើការងារនៅទីក្រុងស៊ីដនី»ហេប្យុល

«អូហហ ជាម្ចាស់ផ្ទះធំនៅត្រើយម្ខាងមែនទេ? » គាត់ដូចជាភ្ញាក់ផ្អើលក៏ភ្លេចចាប់អារម្មណ៍ថាឃើញគេដើរមកពីផ្លូវតូចនោះ ។

«បាទ ពិតមែនហើយ»ហូស៊ុក

«ជាជនជាតិកូរ៉េតែមានផ្ទះនៅទីនេះប្រាកដជាមិនធម្មតាហើយ នៅមានភរិយាស្រស់ស្អាតម្នាក់ទៀត»អ៊ំស្រីម្នាក់នោះក៏សរសើរឡើងនាងតូចរកប្រកែកដែរហើយតែប្រកែកមិនទាន់

«អរគុណណាស់ខ្ញុំសុំដើរមើលបន្តរសិនហើយ»ហូស៊ុកនិយាយចប់និងអោយលុយគេរួចក៏រហ័សដើរទៅបន្តរ ធ្វើអោយនាងអត់មិនបាននិងរត់តាមសួរ។

«គាត់ច្រឡំហើយ ហេតុអីមិនប្រាប់គាត់?»ហេប្យុល

«ព្រោះមិនចង់ប្រាប់ ក៏មិនចង់បដិសេដព្រោះវាក៏គង់តែក្លាយជាការពិត» ហូស៊ុកបន្លឺប្រហោគនេះដូចយកអ្វីមកបិទមាត់នាងអោយស្ងាត់ឈឹងយ៉ាងអញ្ចឹង និយាយអីឡប់ៗធ្វើអោយនាងឡើងកម្ដៅមុខមកភាយ។

To be continued 🌷✨

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now