ភាគទី27

Start bij het begin
                                    

«បើចង់គេងក៏គេងទៅ នៅយូរគួរសមទៀតដែរ» ហូស៊ុកដែរកំពុងបើកឡាន ក៏ចាប់អារម្មណ៍ទៅអ្នកដែរស្ងៀមស្ងាត់មិនមាត់ករ ប្រហែលងងុយគេងហើយ តែនាងក៏កំពុងគិតនេះឯង។

« មិនងងុយទេ ចង់ញ៉ំាសាំងវិចទេ?»ហេប្យុលក្រវីក្បាលព្រោះមិនចង់អោយគេបើកឡានអប្សុកតែម្នាក់ឯង ទើបងាកទៅយកកាបូបនៅកៅអីខាងក្រោយយកមកដាក់នៅលើភ្លៅ ក្នុងនេះមានទាំងទឹកនិងរបស់ញ៉ំាងាយៗដែរអោយអ្នកបម្រើរៀបចំទុកអោយ។

«មានច្រើនទេ?កំពុងឃ្លានស្រាប់ផង» ហូស៊ុក

«បើកឡានទៅចាំខ្ញុំហុចអោយញ៉ំា»ហេប្យុលរហ័សយកសាំងវិចមកកាន់និងដៃ ហើយដកថង់របស់វាចេញមុននិងហុចទៅអោយគេខាំមួយបំណែក ឯដៃម្ខាងទៀតក៏កាន់របស់ខ្លួនយកមកញ៉ំា ។

[2ម៉ោងក្រោយមក]

      ធ្វើដំណើរដោយឡានក៏យូរណាស់ហើយ តែក៏ត្រូវជិះអូប៊័របន្តរមកកោះដាច់ស្រយ៉ាលមួយទៀត ។ ទីនេះស្ងាត់គ្មានមនុស្សនៅទេ តែមួយផ្នែកទៀតនៃកោះនេះគឺមានភូមិតូចមួយដែរមានផ្ទះរបស់អ្នកភូមិប៉ុន្មានខ្នងដែរ។ អូប៊័របើកមកឈប់នៅក្បែរឆ្នេរសមុទ្យភ្លាម ពួកគេក៏រហ័សចុះទៅភ្លាមដោយមិនរងចាំយូរ ទីនេះស្ងាត់ល្អមានដើមឈើ និងសមុទ្យគួរអោយចង់នៅ ដំបូលផ្ទះពណ៍សរក៏លិចមករឹមៗធ្វើអោយនាងកាន់តែចង់ដឹងហើយថាគេមានផ្ទះនៅទីនេះមែនឬអត់?

«ជុងមានផ្ទះនៅទីនេះដែរហេហ?»ហេប្យុល

«ហឹមមម មានយូរហើយតែមិនសូវបានមកលេង »ហូស៊ុកងក់ក្បាលជាការឆ្លើយតប ក៏នាំនាងដើរទៅរកផ្ទះមួយខ្នងដែរឈរត្រឹងខ្លួននៅក្បែរមាត់ឆ្នេរ តែម្ដង ពន្លឺពណ៍មាសពីព្រះអាទិត្យពេលរសៀលជះមកចាំងចំមួយតួរផ្ទះធ្វើអោយទេសភាពនៅទីនេះស្អាតៗខ្លាំងណាស់ ។

«ហឹមមម មានយូរហើយតែមិនសូវបានមកលេង »ហូស៊ុកងក់ក្បាលជាការឆ្លើយតប ក៏នាំនាងដើរទៅរកផ្ទះមួយខ្នងដែរឈរត្រឹងខ្លួននៅក្បែរមាត់ឆ្នេរ តែម្ដង ពន្លឺពណ៍មាសពីព្រះអាទិត្យពេលរសៀលជះមកចាំងចំមួយតួរផ្ទះធ្វើអោយទេសភាពនៅទីនេះស្អាតៗខ្លាំងណាស់ ។

Deze afbeelding leeft onze inhoudsrichtlijnen niet na. Verwijder de afbeelding of upload een andere om verder te gaan met publiceren.

«ស្អាតណាស់ » ហេប្យុលញញឹមនិងរត់ទៅរកមុន ទើបគេកាន់សោរដើរទៅចាក់តាមក្រោយ គ្រាន់តែទ្វារបើកឡើងភ្លាមនាងក៏ញញឹមស្រស់ឡើង ។

« មានអ្វីផ្សេងស្អាតជាងនេះច្រើនណាស់ »ហូស៊ុក

«មានទៀតឬ? »ហេប្យុល

«មិនមែននៅក្នុងផ្ទះទេគឺខាងក្រៅ»ហូស៊ុក

«អញ្ចឹងតោះទៅមើលទៅ» ហេប្យុល

«កុំទាន់អាល រៀបខោអាវដាក់ទូរសិនទៅ ចាំសម្រាកហើយចាំដើរលេងបន្តរ នេះមួយថ្ងៃហើយមិនហត់ទេឬ?»ហូស៊ុកចាប់នាងមកវិញ នេះគេហត់ស្ទើរស្លាប់ទៅហើយ បើកឡានម្នាក់ឯងផង បើកទូកផង នាងដូចជាមានកម្លាំងព្រឹស។

«តែបន្តិចទេ មកដល់បែបនេះទ្រាំអង្គុយមើលមិចនិងបាន?» ហេប្យុលទទូចមិនមែនមិនដែរឃើញសមុទ្យ តែមកពីទីនេះស្អាតប្លែក ជុំវិញមានដើមឈើ ឯកន្លែងខ្លះក៏អត់ ផ្ទះក៏ស្អាត នាងគ្រាន់តែចង់ដឹងថាមានអ្វីខ្លះ។

«ឆាប់ឡើង ទៅលើសម្រាកសិនទៅ តិចយប់ឡើងមិននាំដើរលេង?» ហូស៊ុកកាន់វ៉ាលីដៃម្ខាងឯដៃម្ខាងទៀតក៏មកក្រៀកនាងឡើងទៅបន្ទប់លើជាមួយ ទើបពេលបានឮសម្លេងដកដង្ហើមធំរបស់នាងហើយគេក៏សើចនៅដើមករតិចៗម្នាក់ឯង។

To be continued ✨🌷

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Waar verhalen tot leven komen. Ontdek het nu