"ខិៗ...."សម្លេងក្មេងប្រុសតូចនិយាយឡូឡាស្តាប់មិនបានចេះតែបន្តជារឿយៗតាមដែលរបៀបក្មេងៗ
"អស៎នោះអ្នកណាមកនិង?"Jiminលើកកូនពរឡើងហើយដើរចេញមកសម្លឹងមើលឡានស៊េរីទំនើបមួយគ្រឿងដែលកំពុងតែបើកចូលមកទីធ្លាភូមិគ្រិះ ឡាននេះមិនមែនជាឡានរបស់ស្វាមីទើបធ្វើអោយJiminកើតចម្ងល់ឡើងភ្លាមៗ
"Jimin..."សម្លេងតូចឆ្មារចេញពីក្រអូមមាត់រាងតូចច្រឡឹងគ្មានអ្នកណាក្រៅពីTaehyungនោះទេ គេដើរចូលមកដោយមានស្វាមីដើរតាមពីក្រោយ គ្រាន់តែលឺថាមិត្តយកក្មេងមកចិញ្ចឹមភ្លាមគេអន្ទះសារចង់តែមកលេងជាមួយណាស់តែរាងក្រាស់រវល់គ្មានពេលទំនេរថ្ងៃនេះក៏រំអុកមកទាល់តែបាន
"Taehyungនេះមកមានការអី?"Jiminចោទសួរឡើងភ្លាមៗក្រោយឃើញមិត្តរបស់ខ្លួនមកដល់ភូមិគ្រិះបែបនេះ រាល់ដងចង់ជួបអីតែងតែណាត់ទៅក្រៅមិនដែលមករកដល់ផ្ទះបែបនេះឡើយ
"យើងមកលេងក្មួយយើងមិនបានទេឬ?"Taehyungសម្លក់មិត្តតែក្រឡេកឃើញក្មេងតូចសាច់ត្រលុកត្រលន់នៅលើដៃJiminភ្លាមក៏សើចស្ញេញមកតែម្តង
"Taeរំអុកមកចង់មួយអាទិត្យហើយតែមិនមានពេលមក ថ្ងៃខ្លះយំដោយសារតែខឹងមិនព្រមជូនមកទៀតផង"Jungkookនិយាយព្រមទាំងសើចហុឹសៗនឹកឃើញកាយវិការដែលប្រពន្ធង៉ក់ងរមិននិយាយរកខ្លួននោះ
"អូនមិនបានយំទេ បងកុំចេះតែថា"Taehyungសម្លក់រាងក្រាស់ទាំងចិត្តខឹង នៅសុខៗក៏មកហែកកេរ្តិ៍គ្នាអោយមិត្តដឹងបែបនេះទៅកើត
"អូ៎ ចឹងទេហ៎?"Jungkookធ្វើជាងក់ក្បាលយប់ស្របតាមបើមិនអញ្ចឹងកណ្តាប់ដៃហោះរបស់Kim Taehyungហោះមកទៀតឥឡូវហើយ
"កូនឯងឈ្មោះអី?"Taehyungងាកទៅសួរមិត្តទាំងចិត្តសប្បាយពេកក្រៃ មនុស្សគេស្រឡាញ់ក្មេងខ្លាំងណាស់ហើយមកឃើញក្មេងតូចមុខសរ ម៉ាប់ៗបែបនេះទៀតរឹតតែធ្វើអោយគេទ្រាំមិនបាន
"Jiwon"
"Jiwonហា៎ TaeTaeសុំពរបន្តិចបានទេ?"Taehyungញញឹមលូកដៃទៅពរក្មួយចេញពីដៃJimin
"TaeTae.."Jiwonញញឹុមស្រស់ដាក់រាងតូចធ្វើដូចជាធ្លាប់ស្គាល់គ្នាពីមុនចឹង
"អាវ៎ នេះហៅTaeTaeផងទៀតមែនទេ?"Taehyung សម្លឹងមុខក្មេងតូចទាំងភ្ញាក់ផ្អើល មិននឹកស្មានថាគេអាចចាប់បានយ៉ាងលឿនអញ្ចឹងសោះ
"ហិៗ"
"នេះមកជុំគ្នាល្អម្ល៉េះ"Yoongiដើរចូលមកដៃកាន់អាវក្រៅព្រោះតែទើបតែមកដល់ហើយក៏ឃើញពួកគេឈរជុំគ្នាទើបចូលមកនិយាយរាក់ទាក់
"បងមកពីធ្វើការហើយមែនទេ?"Jiminលូកដៃទៅកាន់អាវក្រៅជំនួសប្តីព្រមទាំងសួរដោយកាយវិកាយកចិត្តទុកដាក់
"បាទ ពួកឯងមកយូរឬនៅ?"Yoongiឆ្លើយជាមួយរាងតូចរួចក៏បែមកសួរពួកគេម្តង
"មកដល់មិញនេះឯង"Jungkookឆ្លើយតបជាមួយគេវិញពេលនេះគឺថាសួរអីនិយាយអីក៏តាមចិត្តទៅTaehyungសុំទៅអង្គុយលេងជាមួយJiwonនៅលើស្មៅម្ខាងទៀតហើយ
"មើលទៅប្រពន្ធឯងស្រឡាញ់ក្មេងណាស់"Yoongiញញឹមឈរមើលសកម្មភាពដែលរាងតូចលេងជាមួយកូនខ្លួន
"ហ្អឹម"Jungkookងក់ក្បាលយល់ស្របព្រោះតែមើលទៅប្រពន្ធគេពិតជាស្រឡាញ់ក្មេងខ្លាំងមែនទែន
"អ្នកទាំងអស់គ្នាមកអង្គុយញុាំអីលេងសិនទៅ"Jiminកាន់ចានផ្លែឈើនិងទឹកដោះគោចេញពីខាងក្នុងមក
"អរគុណ"Jungkookក៏ដើរទៅអង្គុយលើកៅអីមួយភ្នែកសម្លឹងមើលប្រពន្ធមិនឈប់
"Taehyungឯងមកញុាំអីសិន ឈប់លេងសិនទៅ"Jiminឈរហៅមិត្តដែលវ៉ក់លេងជាមួយក្មេងនោះ
"ក៏បាន Jiwonតោះទៅញុាំអីទៅ"TaehyungលើកពរJiwonឡើងរួចដើរសំដៅទៅរកពួកគេទាំងបី
"Jiwonញុាំបបរសិនទៅណា"Jiminក៏យកបបរសម្រាប់កូនក្មេងមកអោយJiwonមកបញ្ចុកគេដូចគ្នាព្រោះថាដល់ពេលដែលគេត្រូវញុាំបបរហើយ
"Jiminបន្ទប់ទឹកនៅឯណា?"Taehyungសួររកបន្ទប់ទឹកភ្លាមៗព្រោះពេលនេះគេទ្រាំលែងបានហើយ បបរស្អីក្លិនអាក្រក់បែបនេះ
"ឯងកើតអី? មកតាមយើងមក"Jiminអត់ឆ្ងល់មិនបាន អង្គុយសុខៗស្រាប់តែខ្ទប់មាត់សួររកបន្ទប់ទឹក ដោយសារមិនចង់ចំណាយពេលវេលាច្រើនហើយមើលទៅគេដូចជាពិបាកខ្លាំងទើបដាក់កូនអោយអង្គុយលើប្តីរួចនាំគេទៅបន្ទប់ទឹកភ្លាមៗ
"អ៊ួកៗ "គ្រាន់តែមកដល់ភ្លាមTaehyungក្អួតយកៗតែម្តង
_______________________
To Be Continue....✨🐾
@Jane-ជេន
YOU ARE READING
- ពង្វក់ស្នេហ៍ស្វាមី -
Romanceការៀបការដែលកើតឡើងចេញពីការរៀបចំរបស់ចាស់ទុំ តើថ្ងៃមុខទៅពួកគេនឹងរស់នៅជាមួយគ្នាបានដូចម្តេច? Jeon Jungkook Top × Kim Taehyung Btt Min Yoongi × Park Jimin 20.04.2021-25.08.2021
EP21:ក្អួត
Start from the beginning
