💜យានអវកាសស្នេហ៍✨

Start from the beginning
                                        

« Kim taehyung.! »លោកKimស្ទុះទៅទាញថេយ៉ុងមកវិញរួចក៏ទះគេមួយកំផ្លៀងធ្ងន់គួរសម មុខតូចត្រូវងាកទៅម្ខាងទៅតាមកម្លាំងដៃរបស់ឪពុក។

« ... »Taehyungលើកដៃខ្ទប់ថ្ពាល់កន្លែងដែលត្រូវឪពុកទះមុននេះរួចក៏ងាកមកសម្លឹងមុខឪពុកទាំងទឹកមុខអន់ចិត្តជាមួយគាត់យ៉ាងខ្លាំង។

« មិនអីទេៗ.! »Jungkookស្ទុះទៅទាញប្រពន្ធយកមកអោបលួងលោមភ្លាមៗស្របជាមួយដៃអង្អែលក្បាលប្រពន្ធតិចៗ គេពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលឃើញលោកKimកាន់ជើងSallyដល់ថ្នាក់ហ៊ានលើកដៃទះកូនប្រុសដែលកំពុងពពោះចៅប្រុសរបស់គាត់នោះ។

« ហា៎...ហិកៗ »Taehyungទ្រាំទប់លែងជាប់នាយក៏យំចេញមកខ្លាំងៗតែម្តង ដំបូងថាទប់កុំអោយ Sallyឃើញថាគេទន់ជ្រាយប៉ុន្តែពេលនេះទប់លែងជាប់ហើយ។

« កុំយំ.! តោះឡើងទៅបន្ទប់យើងវិញ »Jungkook លើកបីប្រពន្ធឡើងយកទៅបន្ទប់បាត់ វីឯរាងតូចគិតតែពីយំ ដៃខ្ញាំជាយអាវជុងហ្គុកស្អិតចំណែកខ្លួនវិញឡើងញ័រទទ្រើតដូចជាកូនសត្វ។

« អោយអ៊ុំសុំទោសជំនួសគេផង »អ្នកស្រីKimចូលទៅជួយលើកSallyនៅពេលដែលឃើញលោកKim កំពុងឈរថ្មឹងសម្លឹងដៃខ្លួនឯងមិនឈប់ហាក់ដូចជាកំពុងភាំងនឹងសកម្មភាពរបស់ខ្លួនឯង។

« ចា៎មិនអីទេ.! អញ្ចឹងខ្ញុំគិតលាអ៊ុំទាំងពីរទៅសិនហើយ..សុំទោសផងដែលមកធ្វើអោយគ្រួសារលោកអ៊ុំរញេរញៃ »Sallyថាហើយក៏ដើរចេញទៅទាំងញញឹមសប្បាយចិត្តមែនទែននៅពេលដែលឃើញលោកKimទះថេយ៉ុងបែបនេះ ទោះនាងខាតបន្តិចមែនប៉ុន្តែក៏សប្បាយចិត្តមិនតិចដែរ។

ងាកមកមើលថេយ៉ុងដែលនៅក្នុងបន្ទប់ឯនេះវិញគិតតែពីស្រែកយំមិនឈប់ ទោះជុងហ្គុកប្រឹងលួងលោមយ៉ាងណាក៏មិនព្រមបាត់ដែរ។

« ឈប់យំទៅណា.! នេះនំរបស់អូន...ថ្ងៃនេះបងអោយអូនញ៊ាំ5កញ្ចប់ យល់ព្រមទេ? »Jungkook យកនំមកដាក់ជិតនាយតូចប៉ុន្តែអ្នកម្ខាងវៀសចោលទាល់តែខ្ទេច មិនអោយជុងហ្គុកបានចូលជិតឡើយ។

« ខឹងប៉ាក្មេកសោះ ហេតុអ្វីក៏ខឹងដល់ប្តីទៀត? »Jungkookចូលទៅទាញអ្នកដែលកំពុងតែគេងឃ្លំភួយយំយ៉ាងរងំតែម្នាក់ឯងនោះអោយក្រោកអង្គុយ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now