💜យានអវកាសស្នេហ៍✨

Start from the beginning
                                        

បន្ទាប់ពីជជែកគ្នាលេងអស់មួយសន្ទុះធំ ពួកគេក៏បំបែកផ្លូវទៅគេងរាងខ្លួន មកដល់ក្នុងបន្ទប់ជុងហ្គុកមិនទាន់ធ្វើអ្វីទាំងអស់គឺទៅអង្គុយតុធ្វើការមុនគេតែម្តងព្រោះខាងធ្វើពេញមួយថ្ងៃទៅហើយ។

« ម្សៅទាំងនេះទិញទុកអោយកូនស្រីរបស់អូន »Taehyungញញឹមរៀបឥវ៉ាន់ដាក់លើទូរសំអាងបន្ថែមទាំងដែលឥវ៉ាន់ឡើងណែនទូរសឹងតែរកកន្លែងដាក់មិនបានទៅហើយ គេគិតតែពីទិញ។

« បងស្រឡាញ់កូនប្រុសណាស់ថេយ៍ »Jungkook ប្រាប់ប្រពន្ធតែមាត់ប៉ុន្តែភ្នែកកំពុងតែផ្តោតលើឯកសារ។

« ស្រឡាញ់ៗទៅ.! បងដឹងទេ? អូនខំទិញម្សៅបំប៉នមុខកូនស្រីយើងច្រើនណាស់ នៅមានរបស់ក្មេងស្រីច្រើនទៀត បើកូនប្រុសដូចបងនិយាយមែននោះរបស់ទាំងនេះមិនត្រូវបោះចោលទៅហើយទេឬ? អូនមិនសុខចិត្តទេ...បើគេជាប្រុសអូនត្រូវទិញSupermanឬSpider-Manមិនមែនរបស់ទាំងនេះទេ »Taehyungរៀបរាប់លើកដៃលើកជើងប្រាប់ជុងហ្គុក មនុស្សខំទិញយ៉ាងហ្នឹងៗបើមិនមែនស្រីច្បាស់ជាអង្គុយយំស្លាប់ហើយ។

« បងមានថាអី.! បងគ្រាន់តែគិតថាគេជាប្រុសប៉ុណ្ណោះ...អោយអូនឈ្នះក៏បាន »Jungkookប្រាប់ធម្មតាវិញ គេគ្រាន់ប្រាប់ធម្មតាសោះរាងតូចវែងឆ្ងាយតែម្នាក់ឯងរហូត។

« ផ្នាល់គ្នាទេ.! អូនប្រាកដណាស់ថាគេជាស្រី...បើបងឈ្នះអូនអោយ1សែន »Taehyungនិយាយទាំងទំនុកចិត្តគេច្បាស់ណាស់ថាជាស្រី។

« អញ្ចឹងក៏បាន.! បើអូនឈ្នះបងអោយ2សែន.! តែបើអូនចាញ់..បងនឹងមិនយកលុយទេតែបងនឹងខាំអូនរហូតដល់យំ..ហ៊ានទេ? »Jungkookមិនចាញ់ក៏ផ្នាល់ទៅរាងតូចវិញ ព្រោះរាងតូចជាអ្នកនាំគេវែងឆ្ងាយដោយខ្លួនឯង។

« ដែរខ្លាច? ត្រៀមតែ2សែមអោយអូនអោយហើយទៅ.! »Taehyungលើកដៃអង្អែលពោះទាំងញញឹមញញែមហើយថែមទាំងធ្វើមុខឌឺដាក់ជុងហ្គុកទៀត។

« ហ៊ឹស.! ចំមែន »Jungkookសើចទាំងហួសចិត្តនឹងនឹងប្រពន្ធបន្តិចមុននឹងឈ្ងោគមុខធ្វើការបន្តទៀតព្រោះបើមិនប្រញាប់ធ្វើទេអាចនឹងមិនបានគេង។

Skip✨

ថ្ងៃថ្មីឈានមកដល់ហើយក៏ដល់ពេលដែល Jiminត្រូវទៅចាក់ថ្នាំបង្កមេជីវិតញីផងដែរ យ៉ុនហ្គីTaxiជូនប្រពន្ធស្របច្បាប់ទៅមន្ទីពេទ្យទាំងញញឹម ញញែមព្រោះសប្បាយចិត្តខ្លាំង។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now