នាយកម្លោះក្រោយពីបំពាក់ចិញ្ចៀនរួចនាយក៏
ឱនទៅថើបលើដៃមួយខ្សឺត
« ថេយ៉ុងកូន » លោកគីមនិយាយតឿនពេលឃើញ
គេញញឹមដូចអត់ញញឹម
បន្ទាប់មកគឺដល់វេនរាងតូចម្ដង គេយកចិញ្ចៀន
បំពាក់លើដៃនាយជានឹងក្លាយជាគូដណ្ដឹងពេញសិទ្ធ
ទើបគ្រប់គ្នានាំគ្នាទះដៃ។ ក្រោយពីពិធីបញ្ចប់រួច
ភ្ញៀវចាស់ៗក៏នៅជជែកគ្នាលេង ថេយ៉ុងក៏ឡើង
ទៅបន្ទប់របស់គេវិញព្រោះវាជាពិធីភ្ជាប់ពាក្យ គ្មានអ្វីច្រើនដូចរៀបការនោះទេ រីឯធីរ៉ិចនាយក៏តាមប៉ានាយ
និងប៉ារបស់ថេយ៍ទៅជម្រាបសួរចាស់ៗណែនាំរឿង
ការងារខ្លះៗដើម្បីឲ្យនាយស្គាល់ ងាយស្រួលទំនាក់
ទំនងគេពេលរៀនចប់ចូលធ្វើការកាន់កាប់ក្រុមហ៊ុន
បន្តពីប៉ានាយ។
SKIP
ក្រោយពីអ្វីៗចប់សព្វគ្រប់ធីរ៉ិចនិងគ្រួសារនាយក៏
ត្រឡប់ទៅផ្ទះវិញ។
« យ៉ាងម៉េចហើយសម្លាញ់?» នាយធីរ៉ិចដើរចូលមក
កៀក.កជុងហ្គុកដែលកំពុងតែឈរជក់បារីនៅក្រោយ
អគារសាលា គេមកនេះគឺមករកនាយនេះឯង
« វាថីឯង?» ជុងហ្គុកក្រវាសដៃនាយចេញ ធីរ៉ិចក៏
សើចហួសចិត្តរបៀបអ្នកឈ្នះ
អ្នកណាអ្នកឈ្នះពិតប្រាកដគង់តែបានដឹងច្បាស់ទេ
« ឯងធ្លាប់ប្រាប់យើងថា មិនថាយើងចូលដល់ប៉ាម៉ាក់
គេក៏យើងគ្មានថ្ងៃបានគេ គ្មានថ្ងៃឈ្នះដែរ... ចុះមើលពេលនេះទៅហ្ហឹម? ស្អាតទេ? នេះអូនថេយ៍អ្នករើសផ្ទាល់ដៃណា យ៉ាងម៉េចដែរ?» ធីរ៉ិចលើក
ដៃបង្ហាញចិញ្ចៀនភ្ជាប់ពាក្យឲ្យទៅជុងហ្គុកមើល
« យើងយ៉ាងម៉េច? ទើសក្បាលឯង» ជុងហ្គុក
« ផឹកស្រាទេ ខូចចិត្តបែបនេះចាំយើងកំដរ!»ធីរ៉ិច
« ធ្វើយ៉ាងម៉េចទៅ?យើងខូចចិត្ត ចង់យំស្ទើរតែស្លាប់ទៅហើយនៀក»ជុងហ្គុកធ្វើមុខដូចជាចង់យំរួចសើចចុងមាត់ហើយដើរទៅបាត់ ដើរបណ្ដើរថែមទាំងហួចទៀតផង ធ្វើដូចជាមិនខ្វល់អញ្ចឹង
« ហេតុអីវាគ្មានប្រតិកម្មស្អីអញ្ចឹង?» ធីរ៉ិចជ្រួញចិញ្ចើមមិនយល់
« កុំទៅខ្វល់អី! ប្រហែលវាមិនចង់ឲ្យឯងដឹងថាវា
កំពុងតែបាក់មុខចាញ់ឯងនោះអី»
« អឹម » នាយនៅតែមិនអស់ចិត្តសោះ
<< ថ្ងៃបន្ទាប់ >>
« ស៊ូជីនាងទៅមើលថេយ៍ទៅមើល គេមិនទាន់ក្រោកទេឬ? នេះម៉ោងជិត8ហើយ» លោកគីម
មើលទៅនាឡិការដែលដាក់ព្យួរលើជញ្ជាំងរួចទើប
ប្រាប់អ្នកបម្រើឲ្យទៅមើល ព្រោះរាល់ដងថេយ៍មិន
ដែលយឺតទេ
« ចា៎ស លោកម្ចាស់» នាងប្រញាប់ឡើងទៅមើល
មិនយូរប៉ុន្មានទើបស៊ូជីចុះមកវិញទាំងត្រហេបត្រហប
« វីវរហើយលោកម្ចាស់ លោកជំទាវ!! នេះបាត់អ្នកប្រុសតូចបាត់ហើយ ខ្ញុំរកគ្រប់កន្លែងហើយ
សល់តែក្រដាសនេះ» នាងនិយាយរួចហើយហ៊ុច
ក្រដាសនោះឲ្យលោកគីមមើល
ក្នុងសំបុត្រតែមានពីប្រយោគប៉ុណ្ណោះ :
'' សូមទោស លោកប៉ាអ្នកម៉ាក់លាហើយ ''
« ព្រះអើយ កូនខ្ញុំ » ថារួចលោកស្រីគីមក៏សន្លប់តែម្ដង នេះមានកូនតែមួយគ្រាប់ហ្នឹងផង
« ឆាប់ដាក់មនុស្សឲ្យទៅតាមគេមកវិញភ្លាម!»
ង៉ឺតតត!!
សម្លេងចាប់ហ្វ្រាំងម៉ូតូបន្លឺឡើង
« ថេយ៍!! »
« ហ្ហឹកៗ ជុងងងង » រាងតូចរួចខ្លួនឱបនាយពីក្រោយ
នេះពួកគេទៅលាក់ខ្លួននៅតាមខេត្តមួយរយៈសិន
តាមពិតទៅគេក៏មិនចង់ដែរ តែគេពិតជាមិនចង់រៀបការ មិនចង់រស់នៅក្រោមការបង្ខិតបង្ខំជាមួយមនុស្ស
ដែលខ្លួនមិនស្រឡាញ់ ហើយចោលមនុស្សដែលខ្លួនស្រឡាញ់នោះទេ
« បោះវាចោលទៅ! » ជុងហ្គុកស៊កទៅដោះចិញ្ចៀនលើដៃថេយ៉ុងគប់ចោលលើថ្នល់ រួចទើបបញ្ឆេះម៉ូតូចេញដំណើរបន្ត
<< អ្នកណាអ្នកឈ្នះ គួរតែដឹងហើយ!! សម្រាប់
ចន ជុងហ្គុក គេមិនដែលចាញ់ស្រាប់ហើយ>>
TO BE CONTINUED
YOU ARE READING
Him & I (ដើម្បីអូន)
Romanceជុងហ្គុកជាមនុស្សដែលឆាប់ខឹង ហិង្សា ប្រច័ណ្ឌហួងហែងច្រើន មិនចេះខុស ស្របពេលដែលថេយ៉ុងជាមនុស្សដែលស្រឡាញ់នាយខ្លាំង អត់ធ្មត់គ្រប់យ៉ាង តាមចិត្តនាយគ្រប់រឿង តើស្នេហាមួយនេះនឹងបន្តបានយូរឬអត់? WRITER: marjé START : 2024
" ភាគទី9 ''
Start from the beginning
