💜យានអវកាសស្នេហ៍✨

2.8K 242 3
                                    

Episode 28 : អូននឹងវាយវាអោយស្លាប់.!

Taehyungពេបមាត់ខ្ញាំដៃខ្លួនឯងឡើងរលាត់ស្បែកនៅពេលដែលឃើញជុងហ្គុកខឹងនឹងខ្លួនប៉ុន្តែនាយមិនដឹងថាត្រូវធ្វើយ៉ាងណាដើម្បីអោយនាយក្រាស់ឈប់ខឹងនឹងគេឡើយ។

« អូន...គ្មានចេតនាស្រែកដាក់បងទេ »Taehyung នៅតែព្យាយាមចូលទៅចាប់ដៃរបស់ជុងហ្គុកដដែលប៉ុន្តែនាយក្រាស់នៅតែគេចពីគេមិនឈប់ គេចឡើងខ្វេរខ្លួនអស់ហើយខ្លាចរាងតូចប៉ះបាន។

« មិនអីទេ.! អូននៅម្នាក់ឯងចុះបងឈប់រំខានហើយ »Jungkookថាហើយក៏កាន់កែវទឹកដែលយកមកមុននេះយកចូលទៅក្នុងផ្ទះបាយវិញទាំងមុខស្មើរ។

« នែ.! អូនមិនអោយទៅទេ...មកវិញ »Taehyung ស្រែកហៅនាយក្រាស់អោយមករកគេវិញប៉ុន្តែអ្នកម្ខាងមិនព្រមធ្វើតាម ទើបគេទន្រ្ទាំជើងរត់ទៅតាមនាយក្រាស់ដែរ។

« និយាយជាមួយអូន.! »Taehyungរត់មកទាយជាយអាវជុងហ្គុកតិចៗទាំងទឹកមុខកំសត់ រួចក៏បញ្ជានាយក្រាស់អោយនិយាយជាមួយគេ។

« ... »Jungkookធ្វើមុខស្មើរងាកមករកនាយតូចដែលកំពុងតែពេបមាត់ពេបកឈរនៅខាងក្រោយខ្នងនាយនោះទាំងក្នុងចិត្តនាយស្ទើរតែហក់ទៅក្រញិចរាងតូចអោយណាណីបាត់ទៅហើយព្រោះគួរអោយស្រឡាញ់ពេក។

« អូនរាប់ដល់បី.! បើបងមិននិយាយយើងបែកគ្នាទៅ »Taehyungឈរជ្រែងចង្កេះលើកម្រាមបីឡើងរួចក៏ចាប់ផ្តើមរាប់ថតក្រោយ នាយរាប់ពីលឿនទៅយឺតព្រោះតែចង់អោយនាយក្រាស់និយាយ។

« បី...ពីរ..~ ពីរហើយណា..មួយ »Taehyungរាប់ចប់នាយក៏ចាប់ផ្តើមពេបមាត់ចង់យំនៅពេលដែលនាយក្រាស់មិនព្រមឆ្លើយនឹងខ្លួនដដែល។

« ... »Jungkookមិននិយាយតែក៏ឈរអោបដៃសម្លឹងទៅរាងតូចទាំងហួសចិត្ត រាប់តែឯងយំតែឯងទាំងដែលគេមិនបានធ្វើអ្វីសោះ។

« បងអត់ស្រឡាញ់អូនទេឬ? ហិកៗ...គ្រាន់តែរឿងប៉ុណ្ណឹងបងសុខចិត្តបែកជាមួយអូន? និយាយមក...ហិកៗ...មនុស្សបោកប្រាស់មនុស្សសម្អុយ...ហ្អឹកៗ »Taehyungស្រែកជេផងយំផងទាំងខឹងនឹងជុងហ្គុក នាយឈរស្រែកយំរហូតដល់ថ្នាក់ក្រហមមុខអស់។

« ប្រពន្ធអ្នកណាអីក៏ចិត្តម្លេះ? »Jungkookសើចរួចក៏ដើរទៅទាញកាយតូចយកមកអោបខណៈពេលដែលនាយម្ខាងគិតតែពីយំសឹងតែលិចផ្ទះទាំងមូលបាត់ទៅហើយ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now