💜យានអវកាសស្នេហ៍✨

Start from the beginning
                                        

« នាងឈ្មោះSallyជាមិត្តរួមថ្នាក់របស់ខ្ញុំហើយក៏ត្រូវជាសង្សាររបស់ខ្ញុំដូចគ្នា »Jungkookឈរកៀកកើយស្រីស្នេហ៍នៅចំពោះមុខរាងតូចយ៉ាងមានក្តីសុខស្របពេលនោះថេយ៉ុងក៏និយាយឡើងទាំងញញឹមថា៖

« សមគ្នាខ្លាំងណាស់ »

« អរគុណ »Sallyឆ្លើយជំនួសជុងហ្គុកព្រោះនាងគុំបញ្ឍឺថេយ៉ុងបែបនេះយូរមកហើយ ហើយពេលនេះក្តីស្រមៃរបស់នាងក៏ក្លាយជាការពិត។

« នាងស្រឡាញ់គេខ្លាំងឬអត់? »Taehyungសួរ Sallyទាំងអួលដើមក និយាយសឹងតែមិនចេញ បេះដូងក៏កាន់តែលោតញាប់ពីមួយវិនាទីទៅមួយវិនាទីទៀត។

« ស្រឡាញ់ខ្លាំងណាស់.! លើសឯងធ្លាប់ស្រឡាញ់គេទៅទៀត »Sallyនិយាយឡើងដោយទំនុកចិត្ត ខណៈពេលដែលជុងហ្គុកគិតតែពីឈរស្ងៀមមិននិយាយអ្វីទាំងអស់។

« មើលថែរគេអោយបានល្អជាងខ្ញុំផង.! លោកក៏ដូចគ្នា...មើលថែរនាងអោយបានល្អផង.! កុំអោយនាងឈឺដូចជាខ្ញុំ »Taehyungពោលឡើងទាំងញញឹមលាយឡំជាមួយទឹកភ្នែករលីងរលោង ចំណែកប្រយោគចុងក្រោយក៏ពោលឡើងក្នុងចិត្តម្នាក់ឯង។

« អឹម.! »Jungkookសម្លឹងមុខរាងតូចមិនដាក់ភ្នែករួចក៏ងក់ក្បាលយល់ព្រមជាមួយសម្តីរបស់អ្នកម្ខាង។

« ខ្ញុំទៅមុនហើយ »Taehyungថាហើយក៏ដើរអោនមុខចុះចេញទៅ មិនបានប៉ុន្មានជំហ៊ានពីជុងហ្គុកផងនាយស្រាប់តែស្រវាំងភ្នែកមើលអ្វីលែងឃើញ ត្រចៀកក៏ចាប់ផ្តើមហឹងរហូតទន់ជង្គងដួលដេកទៅលើដីតែម្តង ស្របពេលនោះBogumនិង Yoongiក៏ដើរចូលមកខាងក្នុងសាលាល្មម។

« ... »Jungkookងាកមុខមកក៏ឃើញរាងតូចដួលសន្លប់ទៅលើដីបាត់ទៅហើយប៉ុន្តែនាយបែរជាឈរមើលទាំងទឹកមុខធម្មតាទៅវិញ ហាក់ដូចជាមនុស្សមិនធ្លាប់ស្គាល់គ្នាពីមុនមកអញ្ចឹង។

« ថេយ៍? »Bogumលាន់មាត់ទាំងព្រួយបារម្ភរួចក៏ស្ទុះទៅលើកបីថេយ៉ុងឡើងនៅមុខសិស្សដទៃដែលកំពុងតែឈរមើលបូករួមទាំងជុងហ្គុកផងដែរ។

« យកគេទៅពេទ្យទៅBogum.! ចាំយើងCallប្រាប់លោកអ៊ុំអោយទៅមើលគេតាមក្រោយ »Yoongi ប្រាប់ទៅកាន់Bogumដែលកំពុងតែបីថេយ៉ុងទាំងឆ្លេឆ្លាមិនដឹងគួរធ្វើអ្វីមុន។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now