💜យានអវកាសស្នេហ៍✨

Start from the beginning
                                        

Skip✨

មកដល់ខាងក្នុងបន្ទប់ជួលជុងហ្គុកក៏បានទម្លាក់កាយតូចអោយគេងទៅលើពូករបស់នាយថ្នមៗ បន្ទាប់ពីដាក់រាងតូចគេងបានត្រឹមត្រូវហើយនាយក៏ដើរទៅបន្ទប់ទឹកប៉ុន្តែមិនទាន់បានទៅណាឆ្ងាយផងស្រាប់តែឮសម្លេងស្រែករបស់រាងតូចបន្លឺឡើង។

« ឈឺពោះណាស់...ហិកៗ »Taehyungមមើរស្រែកយំត្អូញត្អែរ ហូរទឹកភ្នែកម៉ាត់ៗតាមកន្ទុយភ្នែក ខណៈពេលនោះជុងហ្គុកក៏ដើរទៅមើលគេវិញ។

« កុំយំអីណា.! គេងទៅលែងអីហើយ »Jungkook លើកដៃទៅជូតទឹកភ្នែកអោយនាយតូចថ្នមៗ ប៉ុន្តែទោះជានាយថ្នមយ៉ាងណាក៏ថេយ៉ុងនៅតែភ្ញាក់ដោយសារការប៉ះរបស់នាយដដែល។

Taehyungគ្រាន់តែបើកភ្នែកឡើងឃើញជុងហ្គុកភ្លាមនាយក៏រហ័សក្រវាសដៃជុងហ្គុកចេញរួចងើបខិតខ្លួនទៅខាងក្រោយទល់ខ្នងនឹងក្បាលគ្រែ។

« យ៉ាងមិចនឹង? ដេកទៅយប់ហើយ »Jungkook ថានឹងដើរមកទាញកាយតូចអោយគេងវិញប៉ុន្តែស្របពេលនោះបែរជាត្រូវស៊ីកំភ្លៀងរបស់ថេយ៉ុងទៅវិញ។

ផាច់~

« ថោកទាប.! យកខ្ញុំមកទីនេះធ្វើស្អី? មិនទុកអោយខ្ញុំដេកស្លាប់នៅទីនោះតែម្តងទៅ? »Taehyungស្រែកទាំងអួលដើមកខណៈពេលដែលដៃក្តាប់ពូកជាប់ ពាក្យដែលនាយនិយាយនៅសាលាមុននេះបន្តិចនាយមិនបានចាំឡើយព្រោះនាយគ្រាន់តែមមើរ។

« អូ.! ចុះអ្នកណាជាអ្នកស្រែកត្រហោរយំសុំជំនួយពីយើងមុននេះបន្តិច? »Jungkookលើកដៃអង្អែលថ្ពាល់កន្លែងដែលត្រូវរាងតូចទះនោះតិចៗមុននឹងសួរបកទៅវិញទាំងទឹកមុខមាំ។

« ហិកៗ... »Taehyungមិនមាត់ប៉ុន្តែក៏យំរួចងាកមុខចេញទៅទិសផ្សេងពីជុងហ្គុក។

« បានហើយ.! ឈប់រំអួយហើយដេកទៅ »Jungkookដកដង្ហើមធំសម្លឹងមុខរាងតូចទាំងតឹងទ្រូងមុននឹងប្រាប់អោយគេគេងសារជាថ្មី។

« ខ្ញុំមិនដេកកន្លែងសម្អុយបែបហ្នឹងទេ.! ខ្ញុំខ្ពើមអ្វីទាំងអស់ដែលជារបស់លោក »Taehyungពេបមាត់លើកខ្នោយគប់ជុងហ្គុកអោយចេញនៅពេលដែលឃើញរាងក្រាស់ដើរសម្រុកមករកគេសារជាថ្មី។

« អញ្ចឹងឯងខ្ពើមខ្លួនឯងដែរទៅ.! ព្រោះឯងជារបស់យើងដូចគ្នា »Jungkookចាប់ដៃរាងតូចយកមកថើបហើយថែមទាំងញញឹមយ៉ាងផ្គើនថែមទៀត។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now