រឿងនៅពីក្រោយអ្នកមានអំណាច

Start from the beginning
                                        

Xiao Zhan ជ្រួញចិញ្ចើដាក់ភាគីម្ខាងទៀត។ហើយក៏លើកនំប៉ាវដែលមានពណ៌ក្រហមស្ដើងមកកាន់ពិនិត្យមើល

"បងប្រុសខ្ញុំចូលចិត្តនិយាយពីខ្ញុំណាស់មែនទេ!?"

AnTi ញញឹមងក់ក្បាល

" គឺរាងរាល់សកម្មភាព!!នៅពេលញ៉ាំបាយគេចូលចិត្តប្រាប់ថាឯងចូលចិត្តម្ហូបនេះប្រតិ្តកម្មជាមួយអានោះ ពេលរើសសម្លៀកបំពាក់ថតគេប្រាប់ពីពណ៌ដែលឯងចូលចិត្ត ពេលបើកឡានក៏គេនិយាយពីកន្លែងឯងធ្លាប់ទៅជាមួយគេ សូម្បីតែពេលដេកក៏គេនៅប្រាប់ពីរឿងនិងបទចម្រៀងដែលឯងចូលចិត្តដែរ!! គេនិយាយដដែលរាងរាល់ថ្ងៃ...ខ្ញុំច្រណែនណាស់ដែលមិនមានបងប្រុសដូចជាគេ!!"

ទឹកមុខស្ងប់ស្ងាត់បង្ហាញពីការខកចិត្ត Xaio Zhan កាន់នំដែរកាន់នឹងដៃហុចឲ្យ AnTi ចំណែកអ្នកដែលត្រូវបានផ្ដល់ឲ្យក៏ព្រមទទួលយកមកញ៉ាំ ទើប Xaio Zhan ញញឹមបែរទៅមើលទេសភាពខាងក្រៅ

"លោកក៏នៅមានបង ORea នៅក្បែរនោះអី!!គាត់មិនដែលគិតថាលោកអាក្រក់ឬល្អទេ!! ហើយក៏នៅមានពួកខ្ញុំដែរ..."

AnTi ធ្វើទឹកមុខភ្ញាក់ផ្អើលដាក់មុខក្មេងប្រុសដែលបែរមកសម្លឹងគាត់មុននឹងញញឹមអត់ជាតិតប

" ឯងចង់ស្ដាប់រឿងរបស់ក្មេងម្នាក់ទេ!?"

ទោះ Xiao Zhan គាត់មិនយល់ថាហេតុអីក៏ត្រូវប្ដូរប្រធានបទតែស្ថានការណ៍ពេលនេះមានតែស្របតាម។ Xiao Zhan ញញឹមងក់ក្បាលតប

" ក្មេងប្រុសម្នាក់ដែលមានចិត្តបរិសុទ្ធត្រូវបានកើតនៅក្នុងត្រកូលអ្នកប្រយុទ្ធឃោរឃៅ គេគ្រាន់តែជាកូនលោកម្ចាស់ជាមួយអ្នកបម្រើដែលធ្លាប់តែត្រូវបានមើលងាយមើលថោក សូម្បីតែអ្នកបម្រើនៅក្នុងផ្ទះធម្មតាក៏ហ៊ានលើកជើងធាក់ក្មេងនោះនឹងម្ដាយគេដែរ។ អស់រយៈពេលដប់ឆ្នាំ ម្ដាយនិងកូនប្រុសនោះត្រូវរស់នៅដោយពឹងផ្អែកលើសំណាងអស់រយះពេលដប់ឆ្នាំទើបពួកគេបានរកឃើញថា កូនដែលមានឈាមជ័របរទេសមិនអាចក្លាយជាមេគ្រួសារបាន ដែលជាកូនប្រុសច្បងនៃគ្រួសារនេះ ទើបពួកគេបែរមកចាប់អារម្មណ៍មកលើក្មេងដែលពួកគេសឹងតែបានបំភ្លេច។ ក្មេងប្រុសម្នាក់នោះមិនអាចប្រកែកបានទេព្រោះពួកគេបានយកម្ដាយរបស់គាត់មកគម្រាម ក្មេងអាយុដប់ឆ្នាំត្រូវបានដុះខាត់ទាំងរាងកាយ ទាំងខួក្បាល រៀនសព្វបែបយ៉ាងដែលអាចក្លាយជាមនុស្សម្នាក់មានអំណាចបាន។ ថ្ងៃដំបូងដែលគេជួបកូនប្រុសនៃត្រកូលអំណាចគេព្យាយាមធ្វើជាក្លាហានរហូតដល់គ្រប់គ្នាមើលមកគេជាមនុស្សអាក្រក់។ គេជាប់ឈ្មោះជាមេគ្រួសារតែជីវិតគេប្រៀបដូចជាអាយ៉ងដែលចាំតែគេបញ្ជា ពួកគេចាត់ទុកគេដូចជាតួកំប្លែង គាត់តែងតែចង់បានមនុស្សម្នាក់ចាំស្ដាប់គាត់រៀបរាប់ពីទុក្ខសោកគ្រប់យ៉ាងតែ.....ថ្ងៃមួយបេះដូងឯការបស់គេត្រូវបានបំពេញឡើងវិញពេលដែលជួបបុរសម្នាក់ដែលមើលទៅសាមញ្ញតែអាថ៌កំបាំង។ គ្រប់ពេលដែលនៅក្បែរប្រុសម្នាក់នោះ គាត់ទទួលបាននៃអារម្មណ៍ក្ដីសុខ អារម្មណ៍កក់ក្ដៅ រហូតដល់ថ្ងៃមួយដែលត្រូវដល់ពេលវេលាដែលពួកគេត្រូវចែកផ្លូវរាងខ្លួន វាដូចជាពេលវេលាពិបាកដើរទៅមុខខ្លាំងណាស់ឈានជើងទៅមុខដូចជាជាន់បន្លាថយក្រោយក៏ដូចជាធ្លាក់ជ្រោះជ្រៅ។ មានរឿងមួយកើតឡើងដែលបណ្ដាលឲ្យគេត្រូវជ្រើសរើសរវាងខ្លួនគេនិងមនុស្សដែលគេស្រលាញ់....."

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Where stories live. Discover now