ភាគទី៤

4 0 0
                                        

– " ហៅឈ្មោះគ្នាធម្មតាទៅ ! "

– " ចាសមានអី ! "

តបរួចនាងក៏ងាកមុខទៅមើលកុនវិញ។

– " យើងអាចប្តូរពីមិត្តមកធ្វើជាសង្សារនឹងគ្នាវិញបានអត់ ? "

ខ្ញុំបើកភ្នែកធំៗពេលលឺគេនិយាយបែបនេះ។ អុញ ! អាគាត់លែង

មែនទែនហើយតើ អញថាមែនៗ។

នាងងាកមុខទៅវិញដាក់ពោតចូលមាត់មួយដុំ តបទាំងមុខស្មើដូច

ជាគ្មានរឿងអ្វីសោះ។

– " មានអី ! បានតើ ! "

គេលើកចិញ្ចើមធ្វើមុខជូរសួរវិញ។

– " ម៉េចក៏ស៊ីសអត់ភ្ញាក់ផ្អើលអីតិចសោះអ៊ីចឹង ? "

– " ភ្ញាក់ផ្អើល ? មានរឿងអីត្រូវភ្ញាក់ផ្អើល ? ក្រែងយើងដឹងហើយតើហ្អី ! ថាខ្ញុំ

មានសង្សារច្រើនសឹងអី ! "

– " ថីមិនដឹង ! គ្រាន់តែថាវាដូចជាងាយពេក ! "

នាងដាក់ពោតមួយដុំចូលក្នុងមាត់ហើយបន្ត។

– " ចុះយើងធ្លាប់មានសង្សារអត់ ? "

– " អត់ផង ! "

– " អ៊ីចឹងមានតែប្រពន្ធឬគូដណ្តឹងត្រូវហ្អេស ? "

គេតបទាំងសើច។

– " អត់ទេ ! ខ្ញុំ Single(នៅលីវ) តើ ! "

– " ងាប់ហ្អាស ! អត់មានបទពិសោធន៍រលីង ! ហើយអ៊ីចឹងយកធ្វើសង្សារ

ខ្ញុំម៉េចកើតទៅ ? "

– " ខ្ញុំមិនមែន Bad boy ទេ ! ទោះខ្ញុំគ្មានបទពិសោធន៍ក៏ខ្ញុំអាចបង្ហាញពីចិត្ត

ស្មោះរបស់ខ្ញុំមិនចាញ់ពួកគេដែរ ! "

នាងកាន់ពោតចង្អុលសួរគេមុននឹងបោះចូលមាត់។

– " នេះមុខអ្នកស្មោះហើយហ្នឹង ? "

– " បាទ ! "

នាងងាកមុខមើលកុនវិញហើយតប :

– " ខ្ញុំទទួលធ្វើសង្សារបីថ្ងៃសិន ! យ៉ាងម៉េចយ៉ាងណាបើមិនកើតទេធ្វើមិត្តភក្តិ

វិញ ! "

– " តាមចិត្ត ! "

– " អូខេ ! "

សន្សើមផ្កាស្មៅTahanan ng mga kuwento. Tumuklas ngayon