– " បងចង់តែបញ្ឈប់ផែនដីកុំឱ្យវិល ! ឱ្យវានៅយប់រហូត ! នោះយើងនឹងបានជួបគ្នារាល់
ថ្ងៃ ! "
យកខ្នងដៃវាយទ្រូងគេបន្តិចហើយញញឹមចេញធ្មេញសតបទាំងអៀនថា :
– " ឆ្គួត ! បើធ្វើចឹងមនុស្សលោកមិនអស់ខ្យល់អុកស៊ីសែន ! ដាច់ខ្យល់ស្លាប់អស់ទៅ
ហើយទេអី? អូនដល់ពេលត្រូវទៅហើយ ! លាហើយណា៎ ចាំជួបគ្នាពេលថ្ងៃលិច ! "
ស៊ូកា ងក់ក្បាលបន្តិចតប :
– " អ៊ឹម ! បងដឹងហើយ ! "
– " ចឹងអូនទៅហើយណា៎ ! "
– " អ៊ឹម ! "
លីងអឺ ក៏ប្តូរព្រលឹងឱ្យ ហ្វូអឺ ចូលមកជំនួសវិញ។ ស៊ូកា ងាកមុខទៅបញ្ជាកូន
ចៅ។
– " ទាំងអស់គ្នាបានហើយ ! អ្នកណាត្រូវទៅផ្សាក៏ទៅៗ ! អ្នកណាត្រូវធ្វើការងារផ្ទះក៏ធ្វើ
ទៅ ! "
– " បាទ/ចាស !!! "
ហ្វូអឺ ជ្រួញចិញ្ចើមសួរ :
– " ចុះបងធ្វើអី? "
គេងាកមកដើរទៅជិតនាងលើកចិញ្ចើមតបទាំងមុខជូរ :
– " ហេតុអីក៏អូនចូលចិត្តសួរសំនួរនេះដាក់បងម្លេះ? ឬមួយក៏អូនខ្លាចថាបងនេះទំនេពេក
ស្វិតសសៃអស់? "
– " អូន...អូន ! អូនគ្រាន់តែសួរលេងតើ ! ម៉េចក៏ចាំបាច់ខឹង ? "
– " តែនេះវាដូចជាញយដងពេកហើយ ! "
– " អូន...អូនទៅផ្សារហើយ ! "
– " កុំទាន់ទៅណា ! ឆ្លើយនឹងបងសិនមក ! "
ហ្វូអឺ រត់ចូលបន្ទប់បាត់ព្រោះនឹកមិនឃើញពាក្យដោះសា ស៊ូកា ឈរគ្រវីក្បាល
ហួសចិត្តនឹងនាង។ គ្រប់គ្នាមិនហ៊ានហើយសើចបានត្រឹមតែដើរចេញទៅបន្ទប់រៀងៗខ្លួន។
មួយសន្ទុះក្រោយមក ហ្វូអឺ ក៏រៀបចំខ្លួនរួចរាល់ហើយចុះមកវិញជាមួយ ឆាងឈីង ដើរឱនៗ
គេចចូលឡានបាត់។
ស៊ូកា អង្គុយលើសាឡងដៀងភ្នែកតាមមើលនាងរហូតទាល់តែចេញផុត។ គេ
CITEȘTI
អាគារជាន់ទី៤
Fantezieវាចាអ្នកនិពន្ធ គ្រប់យ៉ាងធំធេងគ្មានដែនកំណត់ពិបាកគិតប៉ាន់ស្មាឱ្យត្រូវរឿង មាន តែការសិក្សាស្វែងយល់ទេ ទើបអាចយល់ពីគ្រិះដើមរបស់វាបាន។ ប៉ុន្តែពួកយើងក៏ មិនអាចដឹងនូវរឿងរ៉ាវអស់ទាំងនោះបានប្រាកដឡើយ។ ប្រលោមលោកគឺជាពិភពនៃការស្រមៃនៃការកាត់តែលំអរឡើងរបស់ អ្នកនិពន្ធ...
ភាគទី២២
Începe de la început
