ភាគទី២០

Start from the beginning
                                        

នាងសួរទាំងមុខស្លក់ :

– " ចុះពួកអូនៗរបស់ខ្ញុំ ? គាត់មានធ្វើអីទេ? "

– " ឯងជាស្រីដូចគ្នាគ្មានស្អីដូចគេទេ ! ចឹងឱ្យលុយគេហើយកុំឱ្យខាតទើបអ្នកប្រុស

សៀវហ្វាន គាត់យកអស់ទៅ ! "

មានអារម្មណ៍ថាក្តៅស្លឹកត្រចៀក ហ្វូអឺ ក៏ផ្លាស់ដៃនិយាយត្រចៀកម្ខាងទៀត :

– " ថាម៉េច ? គាត់ហ៊ានយកស្រីរបស់ខ្ញុំផងអ្ហេះ? តាំងពីពេលណា? អ្នកណាជាអ្នក

ផ្តើមគំនិតធ្វើរឿងនេះ? "

– " យូរហើយ ! បើឯងចង់ដឹងច្បាស់ទៅសួរអ្នកប្រុសសៀវហ្វានខ្លួនឯងទៅ ! "

ហ្វូអឺ ក្តាប់ដៃសង្កៀតធ្មេញ :

– " ហ៊ឺយ ! ម៉េចក៏ទៅជាចឹងកើត ! ទោះជាយ៉ាងណាក៏ដោយ ! បងស្រីតែជួយខ្ញុំ ! "

– " ចុះឯងចង់ឱ្យយើងជួយអី? "

– " ត្រូវឱ្យខ្ញុំទៅតាមស៊ូកាឱ្យបាន ! ខ្ញុំនឹងងាយតាមដានបងសៀវហ្វានថាគាត់ទៅណា

ខ្លះ ! "

លីអ៊ីង ក្រពល់មុខតម្លើងសំឡេងតប :

– " អឺនែ ! ឯងស្គាល់គីង្គក់លក់ថ្នាំស្រែងទេ? "

ហ្វូអឺ ធ្វើមុខជូរជ្រួញចិញ្ចើមទម្លាក់សំឡេងតបយឺតៗ :

– " គីង្គក់...លក់ថ្នាំស្រែង ! តើបងចង់មានន័យថាយ៉ាងម៉េច? "

លីអ៊ីង គ្រហ៊ែមតម្លើងសំឡេង :

– " ល្អ ! បើឯងមិនយល់ទេចាំយើងនិយាយត្រង់ៗឱ្យស្តាប់ ! ម្ចាស់គេ គេមិនទាំងដេញ

ដោលរឿងនេះផង ! ចុះឯងនេះចេះដឹងស្អីដែរ ? ធ្វើមើលតែខ្លួនឯងនេះល្អណាស់ណា

ចឹង ! ចិញ្ចឹមស្រីរាប់ភ្លេច ! ហើយនៅឆ្លៀតស៊ីក្រៅមួយគំនរទៀត ! មិនត្រឹមតែប៉ុន

ហ្នឹង ! នៅមិនអស់ចិត្តឆ្លៀតចេះដឹងរឿងផ្ទៃក្នុងគ្រួសារគេទៀត ! មាត់ឯងស៊ីត្រាវមែន

បានជារមាស់អត់ឈប់បែបនេះ ? តើឯងចង់ឱ្យរឿងនេះបែកការណ៍ហើយឱ្យពួកគេ

ឈ្លោះគ្នាណាស់មែនទេ ? តើខួរឯងដាក់ស្អីអ្ហះហ្វូអឺ? "

ទឹត...! ហ្វូអឺ ដាក់ទូរសព្ទចុះហើយពេបមាត់យំហ៊ូយ។ ស៊ូកា ដែលឈរស្តាប់

អាគារជាន់ទី៤Where stories live. Discover now