ភាគទី៤

Depuis le début
                                        

– " ខ្ញុំក៏អត់អីដែរ ! បើនាងមិនអីគឺល្អហើយ ! "

នាងតូចឃើញម្តាយមើលមុខនាងភ្លឹះៗពេលនិយាយទូរសព្ទជាមួយ

គេ ដោយនាងខ្លាចម្តាយដឹងរឿងច្រើនក៏ផ្អាកការនិយាយសិន។

– " អ៊ឹម...! បើចឹងប៉ុនហ្នឹងសិនហើយចាស៎ ! ខ្ញុំរវល់បន្តិច ! ចាំជួបគ្នាពេល

ក្រោយ ! "

ដល់លឺចឹងគេក៏មិនចង់រំខាននាងដែរ ម្យ៉ាងពេលលឺថានាងអស់អី

ហើយគេក៏ធូរក្នុងទ្រូងដែរ។

– " បាទ ! បើនាងរវល់ប៉ុនហ្នឹងបានហើយ ! លាហើយ ! "

– " ចាស ! លាហើយ ! "

នាងចុចទូរសព្ទបិទហើយដាក់ចុះតែលួចញញឹមចុងៗមាត់ ពេល

ឃើញម្តាយជ្រួញចិញ្ចើមសម្លឹងមើលនាងពេក នាងក៏បែរមុខចេញយកដៃវែកសក់

បន្តិចសម្រួលអារម្មណ៍។

គាត់ងាកមុខសួរបន្តិច :

– " យ៉ាងម៉េចហើយកូន? "

នាងងើបមុខនិយាយទម្លាក់សំឡេងស្រាលៗញញឹមតបម្តាយ។

– " អត់អីទេម៉ាក់ ! គេមានកើតអីឯណា ! ប្រហែលជាកូនស្រមើស្រមៃគិត

ច្រើនពេកតែខ្លួនឯងហើយ ! ទើបបានជាមានរឿងបែបនេះ ! "

គាត់ងក់ក្បាលបន្តិចយកដៃទះស្មាកូនស្រដីដោយសំឡេងស្មើ។

– " អ៊ឹម...! លឺចឹងម៉ាក់រាងធូរទ្រូងតិច ! កូនឆាប់ងូតទឹកផ្លាស់ខោអាវទៅណា !

នឹងអាលចុះទៅក្រោមញាំអី ! ព្រោះម៉ោងជាង២ហើយកូនមិនទាន់ញាំអី

នៅឡើយទេ ! "

នាងញញឹមងក់ក្បាលទទួលបញ្ជា។

– " ចាស ម៉ាក់ ! "

*)> ផ្ទះខាងស៊ូ >(*

បន្ទាប់ពីដាក់ទូរសព្ទចុះ ខាងសាង ក៏ចូលមកដល់ព្រមជាមួយថាស

ដែលដាក់ទឹកនឹងកូនចានដាក់ថ្នាំមួយដូចមុន គេដាក់ថាសចុះលើតុហើយរួចលើក

កែវទឹកព្រមទាំងថ្នាំហុចទៅឱ្យ ខាងស៊ូ ហើយស្រដីថា :

– " ណេះលេបថ្នាំនេះទៅ ! ឯងដូចជារវើរវាយច្រើនពេកហើយ ! លេបហើយ

អាគារជាន់ទី៤Où les histoires vivent. Découvrez maintenant