💜យានអវកាសស្នេហ៍✨

2.7K 304 2
                                    

Episode 8 : រឿងក្នុងចិត្ត.!

បន្ទាប់ពីស្តាប់ចម្រៀងបានមួយសន្ទុះធំជុងហ្គុកក៏បានក្រឡេកទៅឃើញថេយ៉ុងកំពុងតែសម្លឹងមើលមកគេទាំងមុខស្មើរ នាយក៏ងើបទៅរករាងតូចភ្លាម។

« ជុង.! លោកទៅណា »Sallyប្រុងងើបតាមជុងហ្គុកដែរប៉ុន្តែក៏ត្រូវជុងហ្គុកឃាត់មិនអោយទៅតាម។

« ខ្ញុំត្រូវការនៅម្នាក់ឯង »Jungkookថាហើយក៏ដើរសម្តៅទៅរកថេយ៉ុងយ៉ាងស្វាហាប់ ចំណែកថេយ៉ុងគ្រាន់តែឃើញជុងហ្គុកដើរសម្តៅមករកខ្លួនភ្លាមនាយក៏រហ័សក្រោកឡើងរត់ដាច់ជើងចោលតែម្តង។

« អេ៎.! ថេយ៉ុងឯងទៅណា? »Yoongiប្រុងងើបទៅតាមថេយ៉ុងដែរប៉ុន្តែបន្ទាប់ពីបានឃើញជុងហ្គុករត់ទៅតាមពីក្រោយបែបនេះនាយក៏អង្គុយចុះវិញព្រោះយល់ស្ថានការណ៍ច្បាស់។

« អាហ្គុក »Jiminមិនដឹងចេញមកពីកន្លៀតណាស្រាប់តែរត់ទៅតាមគេដែរទើបយ៉ុនហ្គីរហ័សស្ទុះទៅចាប់គេមកវិញព្រោះមិនចង់អោយជីមីនទៅរំខានអ្នកទាំងពីរឡើយ។

« ឯងចង់ទៅណា? »Yoongiចាប់កាន់ដៃជីមីនជាប់មិនព្រមលែងអោយទៅណារួចក៏សួរកំបុតៗអត់ជាតិទៅកាន់នាយតូច។

« ទៅណាជារឿងរបស់ខ្ញុំ.! រឿងលើកមុនខ្ញុំមិនទាន់ជម្រះបញ្ជីជាមួយលោកនៅឡើយទេ »Jiminចង្អុលមុខយ៉ុនហ្គីស្រែកថាអោយអ្នកម្ខាងង៉ែតៗទាំងដែលរាងក្រាស់និយាយជាមួយគេធម្មតាសោះ។

« ចង់ជម្រះមែនទេ? ជម្រះឥឡូវមកអញ្ចឹង »Yoongiញញឹមក្បួចចាប់កាន់ដៃជីមីនកាន់តែជាប់នៅកណ្តាលហ្វូងមនុស្សជាច្រើន។

« ឥឡូវគ្មានពេលទេចាំលើកក្រោយ.! »Jiminថាហើយប្រុងនឹងចេញទៅប៉ុន្តែយ៉ុនហ្គីក៏ចាប់ទាញដៃគេអោយមកអឹបនឹងដើមទ្រូងនាយវិញ។

« ប៉ុន្តែលើកក្រោយយើងគ្មានពេល.! »Yoongi ថាហើយក៏អោនទៅកៀកនឹងផ្ទៃមុខរបស់រាងតូចដែលជាហេតុធ្វើអោយជីមីនអៀនរហូតដល់ក្រហមមុខ ភ្លេចរាល់អ្វីដែលប្រុងនឹងធ្វើមុខនេះអស់។

« បានហើយឈប់ឡប់ទៅ.! គេមើលមកច្រើនណាស់ អាកូនអ្នកមាន »Jiminពោលឡើងទាំងមុខឡើងក្រហមដូចជាផ្លែប៉ោម បន្ទាប់មកនាយក៏លើកដៃរុញយ៉ុនហ្គីអោយចេញរួចក៏រត់ចេញបាត់ទៅ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now