ភាគទី៤៤

Start from the beginning
                                        

ស៊ុកជីន«នេះឯងឈប់ទាក់ទងជាមួយគេហើយឬ?»

យ៉ុនគី«មិនសូវបានទាក់ទងគ្នាទេ...គេទៅស្វីសដើម្បីអ្វី?ចុះណាមជុនគេទៅស្វីសធ្វើអ្វី?»
យ៉ុនគីក៏សួរវិញ

ស៊ុកជីន«អឹ.....ណាមជុនត្រូវគេតាមសម្លាប់»

យ៉ុនគីបើកភ្នែកធំៗពេលបានដំណឹង ស៊ុកជីនក៏បានរៀបរាប់បន្ត

ស៊ុកជីន«រឿងនេះយើងទើបដឹងដែរណាមជុនត្រូវបានគេបោកថាមានការណាត់ជួបនៅស្វីសតែត្រូវបានលុបចោលវិញពេលគេទៅដល់នៅពេលដែលគេបានឃើញរ៉ូប៊ឺត នៅយប់ដែលគេត្រូវត្រឡប់មកវិញមានមនុស្សប្រុសម្នាក់ព្យាយាមតាមគេតាំងពីបន្ទប់ ឯងដឹងហើយថាណាមជុនចូលចិត្តដើរម្នាក់ឯងហើយគេក៏ឆ្លាតដែរ ដូច្នេះគេព្យាយាមបង្វែរដានហើយរត់មកប្រលានយន្តហោះដោយសុវត្ថិភាពនេះឯង»

យ៉ុនគី«ខ្ញុំគិតថារ៉ូប៊ឺតគួរឲ្យសង្ស័យណាស់...គេអាចជាមនុស្សតែម្នាក់ដែលធ្វើរឿងទាំងនេះ»
យ៉ុនគីឆ្លើយដោយការស្រមើស្រមៃ ពេលនេះលោកគីមក៏ស្លាប់ លោកផាកក៏ស្លាប់ យេហុីក៏ស្លាប់ ការស្លាប់ម្នាក់ៗសុទ្ធតែរឿងដែលមិនអាចទៅរួច.....

ស៊ុកជីន«ពេលនេះយើងឲ្យគេតាមស៊ើបរូប៊ឺតហើយ ម្យ៉ាងទៀតយ៉ុនគីឯងគួរតែនៅឲ្យឆ្ងយពីជីមីនមួយរយៈសិនទៅ»

យ៉ុនគីសម្លឹងមើលមុខស៊ុកជីនទាំងមីងម៊ាំង

យ៉ុនគី«តើមានអីមិនល្អឬ?»

ស៊ុកជីន«ចាប់យើងណាត់គ្នានិយាយនៅថ្ងៃក្រោយ និយាយជុំគ្នាតែម្ដង យើងទៅវិញហើយ»បន្ទាប់ពីនិយាយចប់ស៊ុកជីនក៏ត្រឡប់ទៅវិញឯយ៉ុនគីកំពុងតែគិតថាហេតុអីស៊ុកជីននិយាយបែបនោះ?តែយ៉ាងណារង់ចាំមើលសិន

@ជុងហ្គុក

ជុងហ្គុកបើកភ្នែកសន្សឹមៗងាកមើលជុំវិញជ្រុងបន្ទប់ ខួរក្បាលគេដូចជាអាចចាប់បានយ៉ាងរហ័សថាទីនេះជាទីណា....

ជុងហ្គុក«.........»ចង្វាក់បេះដូង ខ្យល់ដង្ហើមរបស់គេមិនសូវជាល្អប៉ុន្មានឡើយ គេទម្លាក់ជើងចុះពីពូកសន្សឹមៗថ្នមៗមិនឲ្យឮសម្លេង រួចដើរតម្រង់ទៅទ្វារ

ក្រឹក....ក្រាក...

ក្រសែភ្នែក ទឹកមុខ រូបរាងមិនផ្លាស់ប្តូរទៅណាសោះ រាងតូចសឹងតែដួលសន្លប់នៅពេលបានប្រទាក់ភ្នែកមួយគូរនោះ...

⌛មហិច្ឆតាត្រកូលគីម⏳Where stories live. Discover now