💜យានអវកាសស្នេហ៍✨

3.9K 447 6
                                    

Episode2 : បាតុភូតចម្លែក.!

សាងហ៊ុនស្រែកភ្លាត់សម្លេងដោយសេចក្តីភ័យខ្លាច បន្ទាប់មកសម្លេងរបស់ពួកគេក៏បានស្ងាត់ទៅវិញក្រោយពេលដែលយានត្រូវបានសម្រុកចូលទៅខាងក្នុងលំហពណ៌សរួចមក។

Skip✨

មនុស្សអ៊ូអរនិងមានពន្លឺចែងចាំជះមកលើផែនដីយ៉ាងស្រស់ថ្លា សរុបមកនេះគឺជាឆ្នាំ2021បើសម្រាប់មនុស្សធម្មតាគេនឹងគិតថាវាជាឆ្នាំថ្មី ប៉ុន្តែសម្រាប់សាងហ៊ុននិងយ៉ុនហូវាគ្រាន់តែជាឆ្នាំដ៏ចាស់គំរឹលក្នុងឆ្នាំដែលពួកគេធ្លាប់ឆ្លងកាត់ប៉ុណ្ណោះ។

« ហឹម.! »សម្លេងក្រហឹមដើមកចេញពីបបូរមាត់របស់ប្រុសសង្ហារដែលដេករុំបង់នៅឯមន្ទីពេទ្យសាលាព្រោះទើបតែវាយគ្នាបែកក្បាលរួច។

« យើងនៅឯណា? »Jungkookស្ទុះក្រោកអង្គុយទាំងអារម្មណ៍ភ័យមិនទាន់បាត់ តែនូវពេលដែលនាយបើកភ្នែកឡើងបែរជានៅឯមន្ទីពេទ្យទៅវិញ ឬក្រុមសង្គ្រោះមកជួយគេទាន់ពេលវេលាហើយ?

« អាហ្គុក~ ឯងយ៉ាងមិចហើយ? »Jiminរត់លឿនស្លេវមករកមិត្តដែលទើបតែវាយគ្នាជាមួយនឹងថេយ៉ុងបែកក្បាលរួចនោះ។

« អ្នកណាអាហ្គុក? យើងគឺចន យ៉ុនហូទេតើ? ឯងវង្វេងមនុស្សហើយអាល្អិត »Jungkookធ្វើមុខក្រញូវចាប់ទាញសារ៉ូមអ្នកជំងឺចេញពីដៃរបស់នាយ។ ចំណែកឯJiminក្រោយឬបែបនេះនាយក៏លើកដៃខោកក្បាលជុងហ្គុកឮសូរ ផូស~

« ថេយ៉ុងវាយឯងដល់ឆ្កួតហើយមែនទេ? យើងអាយុបងឯងដល់ទៅ2ឆ្នាំ.! ហេតុអ្វីឯងហ៊ានហៅយើងបែបហ្នឹង »Jiminស្តីអោយមិត្តទាំងខឹង។

« នែ.! អាក្មេងយើងអាយុ23ឆ្នាំហើយ »Jungkookស្រែកតវ៉ាជាមួយនឹងជីមីនវិញខណៈពេលដែលដៃរវាមលូកទៅរុញក្បាលជីមីនវិញ កុំអោយចាញ់។

« ឯងច្បាស់ជាឆ្កួតហើយ ឯងទើបតែ18ឆ្នាំប៉ុណ្ណោះឬមួយក៏ឯងបាត់ការចងចាំ? »Jiminនឹកឃើញសម្តីចុងក្រោយនាយក៏ចាប់ផ្តើមភ័យឡើង។

« ហាស៎? មិចនឹងអាចទៅ? អម្បាញមិញយើងកំពុងជិះយានជាមួយសាងហ៊ុនទេតើ? »Jungkookបើកភ្នែកធំៗរត់ទៅមើលមុខខ្លួនឯងក្នុងកញ្ចក់ ពិតប្រាកដណាស់មុខនេះជាមុខរបស់គេប៉ុន្តែរាងក្មេងជាងមុននិងស្លៀកពាក់ឯកសណ្ឋានសាលាទៀតផង។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now