SKIP
ថ្ងៃបន្ទាប់ ថេហ្យុង មិនបានចេញទៅណាទេ គេនិងចេញក្រៅនៅពេលដែលយកបាយទៅអោយ ជុងហ្គុក នៅឃ្លាំងហើយក៏មកផ្ទះវិញនៅជាមួយ ជុងស៊ុក ពេលខ្លះក៏ទៅផ្ទះគេពេលខ្លះក៏អង្គុយលេង នៅហាងរបស់ ជីន និងបានមើលមនុស្សម្នារផង ។ វាបែបនេះជាមួយខែទៅហើយ ថ្ងៃទៅឃ្លាំង យប់មកវិញក៏គេងអោបគ្នាគ្រាន់តែអាចស្និតស្នាលគ្នាជាងមុន ថេហ្យុង កំពុងបើកផ្លូវអោយនាយគ្រាន់តែគេ មិនបានបញ្ចេញអាការៈច្រើន ។ ជុងហ្គុក ល្អដាក់គេ ពីមួយថ្ងៃទៅមួយថ្ងៃបែបនេះគេនិងចិត្តទន់ ។
" ថេហ៍ ថ្ងៃមិនបាច់យកបាយអោយបងទេ បងឡើងទៅក្រុងប្រហែលល្ងាចឯណោះទើបមកវិញ "
" អឹម! " ថេហ្យុង គ្រាន់តែងក់ក្បាលតប ជុងហ្គុក ក៏ចេញទៅ ។ គេបានទៅលេងជាមួយ សារ៉ាង បន្តិច រួចក៏ទៅផ្សារទិញរបស់ញាំខ្លះដាក់ក្នុងទូរទឹកកក ព្រោះទូរស្រឡះពេក ទិញរួចក៏អង្គុយលេងនៅហាង របស់ ជីន ។
" សួរស្តី! " នាងតូចស្រស់ស្អាតដើរមកអង្គុយដោយគ្មានការអនុញាតិ ។
" នាង...? "
" ខ្ញុំគឺ យូរ៉ា "
" មានការអី? "
" គ្មានទេ "
" Aww? "
" គ្រាន់តែមកប្រាប់ថាអោយប្រយត្ន័ៗផងទៅប្រយត្ន័ គេឆក់ប្តីបាត់ "
" មានតែនាងនិងហើយដែលចង់បានប្តីខ្ញុំ "
" ពីមុនមែន...ពេលនេះក៏មែន! ខ្ញុំចាំតែថ្ងៃអ្នកទាំងពីរ លែងគ្នាទេ ប៉ុន្តែ...ប្រយត្ន័អ្នកជិតៗខ្លួន ឆ្មាដែលចង់សុីមាន់អាំង "
" នាងនិយាយភាសារអីប្លែកៗ "
" ល្ងង់មែន ឆើស " យូរ៉ា ងើបដើរចេញទៅវិញធ្វើមិនដឹង ។
" មេចាក់រុកច្បាស់ណាស់ " ថេហ្យុង អត់មិនចង់ជេទេ តែមើលចរិកនាងចុះ ។ ឈប់គិតពីនាង ថេហ្យុង ទាញទូរសព្ទមកមើលលេងក៏បានឃើញ ខារី ផុសរូបក្នុងឡានជាមួយ Caption : ជាមួយ មនុស្សពិសេស ។ ឃើញឡានគេស្គាល់ច្បាស់ណាស់ជាឡានប្តីគេ ។ មិនអស់ចិត្តគេក៏ Call ទៅបញ្ជាក់ពី ជុងហ្គុក ។
" ហាឡូ! ជុងហ្គុក "
" អូនមានអីមែនទេ? "
" លោក...ទៅដល់ឬនៅ? "
" ដល់មិញនេះ ចង់បានអីបងទិញអោយ "
" ថ្នាំរបស់ខ្ញុំជិតអស់ហើយ "
" អរ...អញ្ចឹងចាំស្អែកនេះបងនាំអូនមកពេទ្យ "
" មិនបាច់ទេ សំបុត្រពេទ្យក្នុងឡានលោកជួយបើក អោយផង តែ... "
" តែយ៉ាងម៉េច? "
" លោកទៅជាមួយអ្នកណា? "
" គឺបង... "
*ជុងហ្គុក ឆាប់ឡើង
" បងមកចុះធ្វើការជាងមួយ ខារី! ប៉ុណ្ណឹងចុះបងប្រញាប់ទៅសិនហើយ " ជុងហ្គុក ដាក់ទូរសព្ទចុះ ថេហ្យុង ក៏បានលឺសម្លេងនាងដូចគ្នា ។
" ស្អីគេ? នាងទៀតហើយ? យូរៗទៅនៅជាមួយនាងច្រើនជាប្រពន្ធទៀត? "
" រអ៊ូស្អីនិងក្មួយ? "
" ខ្ញុំទៅវិញហើយពូជីន "
" អរ...ពូទៅដែរ "
" បាន! តោះ " ថេហ្យុង បើកឡានជូន ជីនមកផ្ទះ វិញរួចគេក៏ទៅផ្ទះគេដូចគ្នា ។
ល្ងាចមកដល់ ថេហ្យុង នៅចង្គ្រានបាយជាមួយ ម៉ាក់ក្មេក ជុងហ្គុក មកវិញដើរហួសទៅបន្ទប់នាយរៀបចំខ្លួនដើម្បីចេញទៅកម្មវិធីមិត្តរបស់នាយជាមួយ ខារី ។ ថេហ្យុង បានទៅបន្ទប់តាមក្រោយ ក៏បានលឺនាយកំពុងនិយាយទូរសព្ទ ។
" ចាំខ្ញុំទៅទទួលនាង ប៉ុណ្ណឹងចុះ "
" ហេម "
" ថេហ៍ "
" ទៅណា? "
" បងទៅចូលរួមមង្គលការមិត្ត "
" ជាមួយ... "
" ម្នាក់ឯង "
" ហុឹស... "
" យប់បន្តិចទើបមកវិញ "
" បើផឹកស្រាមកវិញ កុំចូលបន្ទប់ខ្ញុំ " សម្លេងធ្ងន់រាប ស្មើដាក់ ជុងហ្គុក ពេលនេះគឺកំពុងខឹង គឺខឹងប្រចណ្ឌ ថែមទៀត ។
" ថេហ៍ អូន... "
" ទៅណាទៅៗ "
" អូនកើតអី? " ជុងហ្គុក តែគេមិនតបទឹកមុខក្រញ៉ូវ ចុះមកក្រោយវិញបាត់ ។
To be continue...
YOU ARE READING
ថេហ្យុង សំណព្វចិត្ត💜 (ចប់)
Paranormalទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?
Taehyung សំណព្វចិត្ត : ភាគទី21
Start from the beginning
