ភាគទី15

Start from the beginning
                                    

«ខ្ញុំនិងមិនអន់ចិត្តទេ បើអ្នកដែរនិយាយកាលពីថ្ងៃមិញមិនមែនជាលោក!!!!!!»ស៊ូឈីន

[Jin scene]

    ក្រឡេកមកមើកជីនឯណេះវិញ ក្រោយវះកាត់អ្នកជម្ងឺរួចគេក៏ដើរតម្រង់ទៅបន្ទប់ទឹក ចៃដន្យក៏ជួបនិងអ៊ីនដែរទើបចេញពីបន្ទប់ទឹកមនុស្សស្រីមក ឆ្លៀតពេលនៅតែពីរអ្នកនាងក៏និយាយឡើងមក។

«លោកដុកទ័រមិនទៅមើលអ្នកគ្រូពេទ្យស៊ូទេឬ?»អ៊ីន

«គ្រពេទ្យស៊ូ???នាងកើតអី???»ជីន

«ក៏រឿងកាលពីព្រឹកមិញនេះឯង ដែរដុកទ័រនិយាយថាអ្នកគ្រូពេទ្យស៊ូមិនព្រមទទួលកាហ្វេពីហ្វាងលីហើយគិតថាគាត់ខុស អញ្ចឹងដុកទ័រទៅមើលសភាពអ្នកគ្រូពេទ្យស៊ូដោយខ្លួនឯងទៅ ឬអាចទៅពិនិត្យកាមេរ៉ាសុវត្ថិភាពក៏បាន និងបានមើលច្បាស់ៗពេញភ្នែកថាគាត់ជាអ្នករុញកែវកាហ្វេចេញ ឬហ្វាងលីជាអ្នកយកទៅជះដាក់គាត់ ខ្ញុំមកប្រាប់ព្រោះឃើញថាអ្នកទាំងពីរជិតស្និតនិងគ្នា នៅមានរឿងជាច្រើនទៀតដែរដុកទ័រមិនបានដឹង ឬមិនបានចាប់អារម្មណ៍ក៏ថាបាន ខ្ញុំលាសិនហើយ» អ៊ីននិយាយរៀបរាប់វែងអន្លាយ ហើយក៏ឱនគំនាបគេជាការគោរពមុន
និងដើរចេញទៅបាត់ បន្សល់ទុកតែសញ្ញាឧទានជាច្រើននៅលើមុខរបស់អ្នកដែរស្ដាប់។

«ពិនិត្យកាមេរ៉ាសុវត្ថិភាព???»ជីនជ្រួញចញ្ចើមចូលគ្នា ព្រោះចង់ដឹងថាកើតអ្វីឡើងមកហើយគេក៏ប្ដូរទិសពីបន្ទប់ទឹក តម្រង់ទៅបន្ទប់កាមេរ៉ាសុវត្ថិភាពវិញ។

        ចញ្ចើមរបស់គេស្រាប់តែជ្រួញចូលគ្នា ក្រោយពេលមើលវិដេអូដែរខារួចហើយ គ្រាន់តែចប់ដឹងសាច់ការហើយទិសដៅបន្ទាប់របស់គេគឺបន្ទប់office របស់ស៊ូឈីនតែម្ដង ដែរពេលដើរទៅដល់ខាងក្នុងក៏ទទេរស្អាត។

«អ្នកគ្រូពេទ្យស៊ូនៅឯណា អ៊ីន?»ជីនឆ្លេឆ្លាពេលរកនាងមិនឃើញ ព្រោះអារម្មណ៍ដែរខុសកំពុងច្រាលឡើងពេញដើមទ្រូងរបស់គេទៅហើយ។

«ម៉ោង5ហើយ គាត់ចេញពីធ្វើការទៅបាត់ហើយ»អ៊ីន

«អរគុណ»

     មិនឯអង់យូរគេក៏រត់ទៅoffice ហើយទាញកាបូបធ្វើការចេញមកខាងក្រៅ ទើបហួសទៅរកឡានបើក
ចេញទៅដូចព្យុះ។

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now