ភាគ១ តើមានអ្វីពិសេសមែនទេ?

3.5K 135 4
                                    

សួស្តីអ្នកទាំងអស់គ្នាុននឹងអារឿនេះសូមបញ្ជាក់បន្តិចគឺរឿងនេះជាប្រេភេទ bg បើមិនពេញចិត្តអាចរំលងបាន តែបើអានហើយជួយ vote ផង😁

___________

នៅក្នុងពិភពម៉ាហ្វៀតែងតែមានការឈ្លោះទាស់ទែងគ្នារឿងដណ្តើមអំណាចគ្នាំទៅវិញទៅមកជាររឿងធម្មតាទៅហើយមិនថាអ្នកតូចឬធំនោះទេ ដូចជាគ្រួសារចន និង គ្រួសារគីម ទាំង២នេះអញ្ចឹងសុំប្រាប់ទៅចុះមិនដែលថាត្រូវគ្នាយ៉ាងមិច តាំងពីជំនាន់ឪពុករហូតឈានមកដល់ជំនាន់កូនៗ

"ចៅហ្វាយ ថ្ងៃនេះមានការណាត់ជួបដៃគូរសហការថ្មីបាទ"សម្លេងអ្នកជាកូនចៅបានបន្លឺឡើងប្រាប់ទៅអ្នកជាចៅហ្វាយដែលកំពុងតែដើរបោះជំហ៊ានចូលទៅក្នុងក្រុមហ៊ុនដែលធំជាងគេនៅក្នុងប្រទេសកូរ៉ទាំងមុខមាំមានអំណាចអាចធ្វើឱ្យមនុស្សគ្រប់គ្នាខ្លាចរអាបាន
"នៅឯណា?" សំណួរយ៉ាងខ្លីចេញពីបបូរមាត់ក្រាស់មានមុនស្នេហ៍សួរទៅកាន់អ្នកម្ខាងទៀតទាំងរាបស្មើ
"គឺ ក្លឹប ខេធីអេក បាទ"
"ក្លឹបរបស់គ្រួសារគីម?"
"បាទពិតមែនហើយ តើចៅហ្វាយចង់ប្តូរកន្លែងណាត់ជួបឬអត់"អ្នកជាកូនចៅសួរឡើងព្រោះដឹងថាគ្រួសារទាំងពីរគឺមិនដែលត្រូវគ្នាទេដូច្នេះទើបសួរក្រែងថាចង់ប្តូរកន្លែងនាយនឹងបានសុំឱ្យដៃគូរថ្មីនោះប្តូរកន្លែងណាត់ជួបឡើងវិញ
"មិនបាច់ទេ ឮថាក្លឹបនោះល្បីយូរណាស់មកហើយមិនដែលបានចូលសោះលើងនេះចង់សាកម្តងចង់ដឹងថាដូចពាក្យដែលគេសរសើរមែនឬអត់"ជុងហ្គុក ពោលទាំងញញឹមចុងមាត់ខណៈដែលនឹកឃើញរឿងដែលនឹងកើតឡើងក្នុងពេលបន្តិចទៀតនេះ

ចន ជុងហ្គុក អាយុ២៥ឆ្នាំ កម្ពស់១.៨៨m ជាកូនប្រុសហើយក៏ជាអ្នកស្នងដំណែងតែម្នាក់របស់គ្រួសារចន សព្វថ្ងៃជាម្ចាស់ក្រុមហ៊ុនផលិតស្រាក្រហមធំបំផុតនៅក្នុងប្រទេសកូរ៉េហើយក៏ជាមេម៉ាហ្វៀដែរ បើនិយាយពីចរិតវិញគឺម៉ឺងហ្មាត់ហ្មត់ចត់ ប៉ុន្តែពេលខ្លះក៏ជាមនុស្សលេងសើចដែរគ្រាន់តែជាមួយអ្នកដែជិតដិតតែប៉ុណ្ណោះ

លី វូប៊ីន អាយុ២៥ឆ្នាំស្មើនឹងជុងហ្គុកដែរ កម្ពស់១.៨៥m គឺជាជំនិតហើយក៏អាចរាប់ថាជាមិត្តភក្តិរបស់ជុងហ្គុកម្នាកដូចគ្នាដែរដោយសារតែពួកគេគឺស្គាល់គ្នាហើយរៀនជាមួយគ្នាតាំងពីថ្នាក់បឋមរហូតដល់បញ្ចប់ថ្នាក់ដោយសារតែប៉ារបស់នាយក៏ជាជំនិតរបស់ប៉ាជុងហ្គុកទើបរៀបចំឱ្យនាយក្លាយជាជំនិតជុងហ្គុកដែរ

ខណ្ឌស្នេហ៍ (ចប់)Where stories live. Discover now