[អឺ] Taehyung
តុកៗ
«Jimin »Jungkook គោះទ្វារនឹងហៅរាងតូចពីខាងក្រៅ
«Jungkook នេះគេទៅក្រៅឬ»Jimin
[Tae Jungkook មកហើយយើងទៅបើកទ្វារ បន្តិច] Jimin ងាកមើលទៅទ្វារបន្ទប់បន្តិចហើយក៏ងាកមកនិយាយជាមួយមិត្តវិញ
[អឺទៅបើកទ្វារអោយគេទៅ យើងបិតហើយ] Taehyung ញញឹមនឹងលើកដៃក្រវីដាក់មិត្តហើយក៏បិតបាត់
[អឺ bye bye] Jimin ចុចបិតរួចក៏ទុកទូរស័ព្ទនឹងដើរទៅបើកទ្វាអោយ Jungkook ដែលនៅខាងក្រៅ
ក្រាក
«Jimin ហេតុអីយូម្លេះ បងឈរចាំយូហើយ»Jungkook និយាយពេលរាងតូចបើក ទ្វារ
«គឺមុននេះរវល់និយាយជាមួយ Tae»Jimin ឆ្លើយតាមត្រង់នឹងជួយកាន់របស់ដែល Jungkook ទិញមក ដើរទៅសាឡុង ទាំងមុខក្រម៉ូវចាំបន្តិចសោះស្រែកថាយូដែល
«បងនិយាយលេងកុំធ្វើមុខចឹងអី»Jungkook សើចពេលឃើញរាងតូចទម្លាក់ទឹកមុខចុះបន្តិច
«ហេតុអីក៏សើច»Jimin ខាំមាត់សម្លក់ទៅរាងក្រាស់ទាំងខឹង
«បានៗ បងឈប់សើច នេះឆាប់ញាំទៅ»Jungkook ក្រវីក្បាលហួសចិត្តបន្តិចហើយក៏ហុចរបស់ញាំអោយរាងតូច
ក្រោយពីញាំរួចពួកគេក៏នាំគ្នាចេញទៅក្រៅ Jungkook នាំ Jimin ដើរមើលតាមឆ្នេរសមុទ្រ Jimin សសៀរអោបដៃរបស់ Jungkook ជាប់នឹងអោនមុខចុះគេចពីក្រសែ ភ្នែកជាច្រើនកំពុងសម្លឹងមើលមកគេ Jimin មិនចូលចិត្តអោយអ្នកណាមកសម្លឹងបែបនេះ មិនថាមើលមកក្នុងន័យអីក៏ដោយ
«អូនកើតអី»Jungkook ឈប់ដើរគេអោនមើលមនុស្សមាឌតូចដែលកំពុងអោបដៃគេនឹងអោនមុខចុះមើលដីរហូត
«Jungkook អូនមានអារម្មណ៍ថាពួកគេកំពុងមើលមកយើង»Jimin ងើបមុខមើលទៅ Jungkook ទាំងទឹកមុខមិនល្អ
«មិនអីទេ មកពីគេមិនដែលឃើញយើងទើបគេមើលណា អូនកុំគិតច្រើនអី»Jungkook ដឹងថារាងតូចមានអារម្មណ៍មិនល្អទើបគេនិយាយលួងលោម នឹងស្រលោបដៃតូចជាប់ហើយញញឹមដាក់ អ្នកនៅចំពោះមុខ
«Jung តែអូនមានអារម្មណ៍មិនល្អពិតមែន អូនមិនចូលអោយអ្នកណាមកមើលអូនបែបនេះ»Jimin ប្រាប់ទៅរាងក្រាស់ តាំងពីដើមគេមិនចូលចិត្តបែបនេះឡើយ
{ស្នាមថើបដំបូង}Part 21
Start from the beginning
