« ហុឹក..ចា៎..អូនព្រម » ចប់សម្ដីនាងស្រវាអោបកាយមាំភ្លាម ព្រមទាំងអណ្ដឺតអណ្ដត់ដូចកូនក្មេងទាំងខ្លួននាងកំពុងតែពរពោះកូនទៅហើយ !!
« កុំយំទៅមើលក្មេងឆ្លាត ... នេះមានកូនមួយហើយណាមិនមែនក្មេងទាបៅឯណា » ដៃមាំទាញកាយតូចចេញបន្ដិចមុនផ្ដិចទឹកភ្នែកចេញ រួចបម្ពាក់ចញ្ច្រៀនចូលដៃនាងខាងឆ្វេងរបស់ភរិយា ហើយអោនថើបថ្ងាស់មួយខ្សឺតធំដោយក្ដីស្រលាញ់ !!
« មើលម៉ាក់កូនចុះ យំអោយដូចក្មេងចឹង » យ៉ុងជីធ្វើមុខជ្រួញជញ្ជើមបែបឆ្ងល់ ពេលគេធ្វើជាទួលពិតកូនដែលទើបបាន២ខែ !! ធ្វើអោយអត់ទ្រាំនិងសើច !!
« ឆ្កួតមែន !! កូនទើបតែបាន២ខែមិនទាន់លូតលាស់អាវៈជីវៈអស់ផង ទៅចេះស្ដាប់អី » នាងតូចលើកដៃវៃស្មាគេបន្ដិច រួចប្រាប់ទាំងញញឹមបិទមាត់មិនជិត ហាក់អស់សំណើច !!
« ឃើញទេកូន ថែមទាំងវៃស្មាប៉ាទៀតផង ម៉ាក់កូននេះមិនស្រលាញ់ប៉ាទេ » គេធ្វើមុខស្រអោនដូចជាចូលតួណាស់ ព្រមទាំងអោបថើបលើពោះពោងបន្ដិចរបស់ប្រពន្ធ ៕
« លេងច្រើនណាស់... មោះបីអូនទៅគេង អូនងងុយហើយ » នាងធ្វើជាស្ងាប ហើយលើកដៃបំណងអោយបីទៅ... គេក៏បីនាងមែនហើយយកមកដាក់លើពូកថ្នមបំផុតដោយទ្រោមពីលើតាមដែរ !!
« អូនគេង » គេញញឹមច្រឡើមដាក់ ... មិនទៅណាឡើយ ដាក់ដៃឃុំជាប់ ខណៈអ្នកខាងក្រោមដឹងថាគិតអ្វី រួចរុញកាយមាំចេញដោយកម្លាំងតូចស្រាលរបស់ខ្លួន !! គិតរឺថាអាចរុញចេញបាននោះ !! ជុងហ្គុកអោនឆ្មក់ថើបបបូរមាត់ផ្កាឈូករបស់អ្នកក្រោមខ្លួន ថែមទាំងស៊កអណ្ដាតប្រលែងគ្នាយ៉ាងរោលរាលបន្ទាប់ប្រើដៃអង្អូសចូលរ៉ូបក្ដោបក្ដាប់ទ្រូងក្រមុំតិចៗ ធ្វើអោយម្ចាស់កាយតូចដង្ហក់តិចនៃអារម្មណ៍ស្រាវស្រើប ៕
« បង.. អត់ទេណា..ប្រយ័ត្នប៉ះពាល់ដល់កូន » ពេលគេដកមាត់ចេញ នាងក៏ហាមប្រាមមិនអោយឡើយ .. នាងកំពុងពរពោះផងមិនបានទេ ខ្លាចប៉ះពាល់ដល់កូន !!
« បងនិងថ្នមអោយដល់បំផុត មិនអោយប៉ះពាល់ដល់កូនយើងទេ » នាងងក់ក្បាលយល់ព្រមស្របស្នាមញញឹមបង្ហាញ ហើយបិទភ្នែកដោយលើកដៃតោងករអ្នកជាប្ដីរងចាំគ្រប់យ៉ាងដែលគេផ្ដល់អោយ ..........
...... ៚10នាទីក្រោយ
បន្ទាប់ពីនោះមក... យ៉ុងជីនាងគេងលក់លើដៃមាំដោយត្រសុលមកអោបទ្រូងក្រអូបប្រហើរ .....យ៉ាងស្កប់ស្កល់ ចំណែកឯជុងហ្គុក នាយដេកសម្លឹងមើលមុខភរិយាហាក់មានមន្ទិល ដូចជានាងព្យាយាមបិទបាំងគេពីរឿងអ្វីយ៉ាង ៕
[.....2am ... ]
« ហុឹក..អួយយ.. » សម្រែកដោយភាពចុកចាប់ផ្នែកនៃរាងកាយ !!! យ៉ុងជីនាងហូរទឹកភ្នែកពេលដែលមានជើងទាំងសងខាងរមួលក្រពើចុកខ្លាំង .. នាងច្រត់ដៃពើងខ្លួនបន្ដិចហើយក៏ដេកទៅវិញ ព្រមទាំងយំអណ្ដឺតអណ្ដត់ ៕
« បងជុង...ហុឹក...បង » ជុងហ្គុកបើកភ្នែកទាំងមុីងមាំង ពេលមានដៃតូចអង្រួន!!!
« អូនកើតអី... អូនឈឺត្រង់ណាមែនទេ? » គេជូតញើសតាមជើងសក់ សម្លឹងមើលមាត់ស្លេកប្រពន្ធ ដែលហូរទឹកភ្នែកមកនោះ ។
« អូនចុកជើងខ្លាំងណាស់ អ្ហឹក.... » ជុងហ្គុកសម្រូតខ្លួនមកអង្គុយចុងជើងនាង ហើយលើកជើងស្រឡូនដាក់លើភ្លៅ ខណៈប្រើដៃទាំងទ្វេឈ្លីកំភួនជើងដល់ចុងជើងហើយច្របាច់បែបនេះជារឿយៗ....
« បានគ្រាន់បើទេជី » គេសួរបញ្ជាក់បើនាងមិនគ្រាន់បើគេនិងយកទៅពេទ្យភ្លាម ទោះកណ្ដាល់យប់ក៏ដោយអោយតែនាងអស់អីគេក៏ធូរចិត្ត ។
« ហឹម.,. » នាងក្រហឹមដើមករព្រមទាំងងក់ក្បាល ដោយភ្នែកបិទព្រោះកម្លាំងនាងខ្សោយទើបល្ហើយ ត្របកភ្នែកបើកមិនចង់រួចឡើយ ពេលប្ដីឈ្លីជើងសម្រួលសរសៃអោយក៏បានធូរទើបសម្ងំដេកជាថ្មី ។ ជុងហ្គុកឃើញប្រពន្ធដេកលក់ហើយក៏ឡើងមកដេកដែរ ។
[.....4am...]
« បង...បង » ទៀបភ្លឺម្ដងទៀត នាងអង្រួនដាក់ប្ដីជាថ្មី ។
« ហុឹម » ជុងហ្គុកបើកភ្នែកព្រឹមៗ ហើយច្រត់ដៃដើម្បីយោងខ្លួន ខណៈយកដៃស្ទាបថ្ងាស់នាងដោយក្ដីបារម្ភ ។
« អូនឃ្លាន....ឃ្លានរបស់ជូរអែម » គេមើលនាឡិកានៅលើតុក្បាលដំណេក ដែលចាំងតាមភ្លើងក្រហមព្រឿលៗ ឃើញថាទើបតែម៉ោង4នៅឡើយ ។
« ចាំព្រឹកបានទេ ឥលូវម៉ោងទើបតែ4និង »
« អត់ទេ អូនឃ្លានឥលូវ » ជុងហ្គុកញីត្របក់ភ្នែកតិចហើយក្រោក មុនលើកបីកាយតូចទៅខាងក្រោមដែរ ព្រោះបើគេទៅមិនអាចទុកអោយនាងនៅម្នាក់ឯងបានទេ ។
_________________
YOU ARE READING
« គូកម្ម » ♥️ (completed )
Fanfictionស្នេហានាងនិងគេជាគូដែលព្រះបានចារួចមកហើយថាជា« គូកម្ម » ដែលត្រូវមានម្ខាងលះបង់ដើម្បីមនុស្សជាទីស្រលាញ់របស់ខ្លួន ជេន ជុងហ្គុក X ផាក យ៉ុងជី « 6ឆ្នាំជាងមកនេះអូនមិនស្ដាយឡើយ ដែលស្រលាញ់បង » .................................
ភាគទី៤៨:ក្ដីស្រលាញ់ពិត
Start from the beginning
