'' ភាគទី23 ''

7.4K 478 17
                                    

 
       មិនប៉ុន្មានថ្ងៃក្រោយមកTaehyungក៏ចេញពី
មន្ទីពេទ្យទៅផ្ទះវិញ ការមើលថែចិញ្ចឹមកូនដោយខ្លួន
ឯងវាពិបាកណាស់ សម្រាប់មនុស្សប្រុសហើយជា
កូនដំបូងទៀតទើបមិនសូវយល់ដឹងច្រើន ពេលខ្លះ
លោកស្រីJeonក៏មកជួយមើលHyungWonដូចគ្នា

« ថេយ៍អូនធ្វើអីហ្នឹង?» រាងក្រាស់ចុះមកពីខាងលើ
ដោយសម្លៀកបំពាក់ស្អាតបាត តាមដូចដែលទៅធ្វើ
ការរាល់ដង ព្រោះមិនអាចឈប់យូរពេកនោះទេ
នាយតែងតែបែបនេះឲ្យតែក្រោកឡើងមិនឃើញ
Taehyung គឺតែងតែឈូរឆរដើររកពេញផ្ទះ

« អូនធ្វើCookies..» Taehyungងាកមុខតប
ទៅវិញ គេនៅផ្ទះនេះមិនដែលបានធ្វើអីនោះទេ
តែមមួយរយៈនេះJungKookមិនហ៊ានហាមគេ
បែបនេះហើយគេចង់ចូលចង្ក្រានធ្វើអ្វីខ្លះៗ ទាន់មានពេលនោះអី!!

« Tae— »

« អត់មានមកហាមអូនទេ!! គ្រាន់តែធ្វើនំ មិនពិបាក
មិនគ្រោះថ្នាក់នោះទេ កុំសូញសាញច្រើនពេកទៅមើល៎» ឃើញនាយរកនិយាយ រាងតូចក៏និយាយ
កាត់ជាមុនឲ្យហើយ

« អត់ក៏អត់ទៅ ធ្វើតាមចិត្តអូនចុះ!! អញ្ចឹងបងទៅធ្វើការហើយ» JungKookឱបថើបថ្ពាល់រាងតូចបន្តិចរួចដើរចេញទៅ

« Jiiជួយមើលនំរបស់ខ្ញុំផង ប្រហែលជា40នាទី
ទៀតរួចហើយ ខ្ញុំទៅមើលWonieសិន» ថាហើយ
រាងតូចក៏ប្រញាប់ឡើងទៅខាងលើ ខ្លាចថាកូននៅតែ
ម្នាក់ឯងគ្មានអ្នកមើល តែភាគច្រើនHyungWon
របស់គេយំរករឿងតែពេលយប់ប៉ុណ្ណោះ ពេលព្រឹក
បែបនេះគឺគេសម្ងំគេងតែម្ដង

« ចា៎ស លោកប្រុស»

  <<SKIP>>

  រាងសង្ហារកំពុងតែអង្គុយឈ្ងោកមុខមើលឯកសារ
ទំនិញដែលត្រូវលក់ចេញទៅក្រៅប្រទេសរបស់នាយនោះ យ៉ាងស្ងប់ស្ងាត់តែម្នាក់ឯង ឃើញគេជា
ម៉ាហ្វៀរជួញដូរអាវុធ កាំភ្លើង ជាម្ចាស់កាស៊ីណូ ក្លឹបបែបនេះទេតែការងាររបស់នាយសុទ្ធតែស្របទៅ
តាមច្បាប់ មានពន្ធត្រឹមត្រូវទាំងអស់ ព្រោះមិនចង់
មានបញ្ហាជាមួយប៉ូលីសទេ ចុះបើថ្ងៃណាមួយថ្លោះ
ធ្លោយអីគ្រួសារ ប្រពន្ធ កូនរបស់នាយអ្នកណាមើល?
នេះហើយជាហេតុផល។

« Jung!! » សម្លេងស្រាលៗបន្លឺឡើងចីលមកកាត់
បង្អាក់ការគិតរបស់នាយ JungKookក៏ងើបមុខឡើង
សម្លឹងមើលអ្នកដែលហ៊ានចូលមកក្នុងបន្ទប់នាយដោយគ្មានការអនុញ្ញាតបែបនេះ

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now